Tuesday, November 26, 2024
Homeព័ត៌មានជាតិលោកឃួង ស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ម្តាយក្មេកលោកខៀវ កាញារីទ្ធ

លោកឃួង ស្រេង អញ្ជើញគោរពវិញ្ញាណក្ខន្ធ ម្តាយក្មេកលោកខៀវ កាញារីទ្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំគណ:ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ដែលត្រូវជាមាតាក្មេកលោកខៀវ កាញារីទ្ធ និងជាមាតាបង្កើតរបស់លោកស្រី ទេព រង្ស៊ី ខៀវកាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ដែលបានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅគេហដ្ឋានលោកខៀវ កាញារីទ្ធ នៅភូមិគ្រឹះលេខ៣៨ ផ្លូវ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកយាយ មហាឧបាសិកា ពេន យុត ត្រូវជាម្តាយក្មេកលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើមរណកាល នៅវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

សពលោកយាយមហាឧបាសិកា ពេន យុន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះលេខ៣៨ ផ្លូវ ២៨៥ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ពេន យុត នឹងដង្ហែឆ្ពោះទៅបូជានៅវត្តលង្កាព្រះកុសុមារាម នៅវេលាម៉ោង ៧ព្រឹក ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។

ពិធីបុណ្យគម្រប់ ៧ថ្ងៃ ធ្វើនៅព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោកឃួង ស្រេង ក៏បានផ្ញើលិខិតរំលែកទុក្ខ ជូនខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រីទេព រង្ស៉ី ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់មហាឧបាសិកា ពេន យុត ត្រូវជាម្ដាយក្មេករបស់លោក ខៀវ កាញារីទ្ធ ផងដែរ។

«នគរធំ» សូមចូលរួមរំលែកទុក្ខជាមួយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រីទេព រង្សី ចំពោះការបាត់បង់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត និងសូមឧទ្ទិសបួងសួងសូមវិញ្ញាណក្ខន្ធមហាឧបាសិកា បានទៅកាន់សុគតិភព៕ ខៀវទុំ

RELATED ARTICLES