ខេត្ដក្រចេះ៖ នគរបាលស្រុកចិត្របុរី ឃាត់ខ្លួនជនសង្ស័យ១នាក់ជាប់ពាក់ពន្ធ័ករណីឃាត់កម្មប្រើហិង្សាទៅ់លើប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាមោង៣ និង៤៥នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិសេរីភាព ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ ។
នគរបាលស្រុកចិត្របុរីបានឲ្យដឹងថា ជនសង្ស័យឈ្មោះឃឹម ញ៉យ ភេទប្រុស អាយុ៤៥ឆ្នាំ បានស្រវឹងស្រាស្រវឹង រករឿងប្រពន្ធរហូតដល់ប្រើហិង្សា ដោយយកចបកាប់វាយខាងផ្លែទៅលើជនរងគ្រោះ ឈ្មោះតឹក សារុំ ភេទស្រី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ ត្រូវចំឆ្អឹងជំនីខាងឆ្វេង និងដើមដៃខាងឆ្វេងបណ្ដាលឲ្ស្លាប់ចោលកូន៦នាក់ យ៉ាងវេទនា នៅក្រោមផ្ទះរបស់ខ្លួន ។
នគរបាលបានបន្តទៀតថា ជនសង្ស័យជាជនប្រមឹក ស្រវឹងអួទីណួរាល់ថ្ងៃ ហើយក្រោយពីវាយប្រពន្ធរួចត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ហើយកម្លាំងនគរបាលចុះឃាត់តែម្ដង ។
បច្ចប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីសួរនាំនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដេីម្បីកសាងសំណុំរឿងតាមនិតិវិធី ។
ដោយឡែកកូនៗទាំង៦នាក់ ត្រូវរស់កំព្រីកំព្រា ព្រោះគ្មានឪពុកម្តាយនៅមើលថែរក្សាបន្តទៀតឡើយ ព្រោះអីករណីឃាតកម្មខាងលើយោងតាមច្បាប់ពិតជាមិនអាចលើកលែងទោសបាននោះទេ អីចឹងមានតែឪពុកជាប់គុក ម្តាយស្លាប់ចោលដោយមិនត្រឡប់ក្រោយបានទៀតទេ ពិតជាគួរឲ្យអាណិតណាស់ ៕
ដោយ៖ កាយរិទ្ធ