Wednesday, April 24, 2024
Homeព័ត៌មានជាតិស្រីស្អាតឈ្លោះសង្សារ លោតពីអគារព្រីនស៍ ផ្លាហ្សា

ស្រីស្អាតឈ្លោះសង្សារ លោតពីអគារព្រីនស៍ ផ្លាហ្សា

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានធ្លាក់ចុះពីលើអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា មកទើរនៅជាន់ទី៥ បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅចំណុចអគារមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ស្ថិតនៅជាប់នឹងផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

សពស្ត្រីរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែបើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជាជនបរទេស។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ ជាជនបរទេសម្នាក់ បានឈរនិយាយជាមួយបុរសជនបទេសម្នាក់ទៀត នៅមុខបន្ទប់កើតហេតុខាងលើ។ លុះមួយសន្ទុះក្រោយមក ពុំដឹងថាមានរឿងទាស់សំដីគ្នា ឬក៏មូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ស្រាប់តែឃើញនារីរងគ្រោះ បានធ្លាក់ចុះមកក្រោម ភ្លាមៗនោះដែរ គេបានឃើញបុរសជនបរទេសម្នាក់នោះ បានព្យាយាមឈោងដៃទៅជួយដែរ តែជួយពុំបាន ក៏បណ្តាលឱ្យនារីរងគ្រោះធ្លាក់មកក្រោម ទើរនៅជាន់ទី 5B ផ្កាប់មុខចុះក្រោម បណ្តាលឱ្យបាត់បង់ជីវិត តែម្តង ហើយភ្លាមៗនោះដែរ ក៏មានការឆោឡោពីសន្តិសុខមើលការខុសត្រូវនៅក្នុងមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា និងប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យទីតាំងកើតហេតុ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ បានទំនាក់ទំនងទៅផ្នែកជំនាញកោសល្យវិច័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពនារីរងគ្រោះ។

ករណីនេះ សមត្ថកិច្ចជំនាញ កំពុងពិនិត្យនិងស្រាវជ្រាវបន្ត ដើម្បីរកមូលហេតុដែលនាំឱ្យធ្លាក់នារីជនជាតិបរទេសរូបនេះ។ ប៉ុន្តែតាមប្រភពខ្លះថា នារីរងគ្រោះអាចលោតសម្លាប់ខ្លួន នៅបេលឈ្លោះជាមួយបុរសជាសង្សារ៕

RELATED ARTICLES