Wednesday, April 24, 2024
Homeព័ត៌មានជាតិចោរគាស់ផ្ទះ ម្ចាស់ទាន់ ក្របួចជាប់

ចោរគាស់ផ្ទះ ម្ចាស់ទាន់ ក្របួចជាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ខណៈកំពុងធ្វើសកម្មភាពគាស់របងផ្ទះ បំណងចូលលួចទ្រព្យសម្បត្តិ តែមិនទាន់គាស់បានផង ក៏ត្រូវម្ចាស់គេមកឃើញទាន់ ចាប់ប្រគល់ជូនសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីចោរលួចគាស់ផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាចោរគាស់ផ្ទះ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះបុល ប៊ុនថា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកជនរងគ្រោះ មានឈ្មោះមាស សាន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិព្រៃល្វា សង្កត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានអង្គុយលេងនៅមុខហាងពន្លឺរាត្រី៩៩ ជាប់ផ្ទះរបស់គាត់  ពេលនោះក៏ឮសំឡេងគាស់ផ្ទះ ភ្លាមនោះគាត់ក៏ដើរលបៗទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់របងផ្ទះ ដើម្បីលួច ទ្រព្យសម្បត្តិ ក៏ចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ចតែម្តង។

ជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES