Friday, November 29, 2024
Homeព័ត៌មានជាតិឆាតបោកលុយកូនស្រី ២៧លាន ឪដឹង ប្តឹងប៉ូលិស

ឆាតបោកលុយកូនស្រី ២៧លាន ឪដឹង ប្តឹងប៉ូលិស

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ចំនួន២នាក់ បានធ្វើសកម្មភាពឆាតលួងលោមឱ្យយកលុយមកឱ្យពួកខ្លួន ជាបន្តបន្ទាប់ សរុបចំនួន ២៧លានដុង (ប្រាក់វៀតណាម) ទីបំផុតត្រូវឪពុកក្មេងស្រីរងគ្រោះដឹង ក៏ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆបោកនេះ បានកើតឡើងជាបន្តបន្ទាប់ រាប់ចាប់តាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មក រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ រឿងរ៉ាវបានបែកធ្លាយ ទើបឈានដល់ការដាក់ពាក្យបណ្តឹង ចាប់ខ្លួនជនសង្ស័យទាំង២នាក់តែម្តង។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះអឿន សុខា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក និងទី២-ឈ្មោះរិទ្ធ ដា ហៅដូច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានលំនៅ ភូមិក្អមសំណលើ ឃុំក្អមសំណ ស្រុកលើកដែក។  ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះចន្នី រតនា អាយុ១១ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិក្អម សំណលើ ឃុំក្អមសំណ ស្រុកលើកដែក។

រីឯវត្ថុតាងចាប់យក រួមមាន ១-ទូរស័ព្ទដៃ ម៉ាក Oppo ពណ៌ផ្ទៃមេឃ ចំនួន១គ្រឿង (ជារបស់ជនសង្ស័យឈ្មោះអឿន សុខមាន)។ ២-ទូរស័ព្ទដៃ ម៉ាក Oppo ពណ៌ក្រហម ចំនួន ១គ្រឿង (ជារបស់ជនរងគ្រោះ) និង៣-ទូស័ព្ទដៃម៉ាក Oppo ពណ៌ទឹកសមុទ្រ (ជារបស់ជនសង្ស័យឈ្មោះរិទ្ធ ដា ហៅដូច)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ឈ្មោះម៉េត ចន្នី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះ បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណ ដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះអឿន សុខា ភេទស្រី ថាបានឆាតមកកូនស្រីរបស់គាត់ឈ្មោះចន្នី រតនា យកលុយឱ្យខ្លួន (ជនសង្ស័យ) ១លើកៗ ២លានដុង ជួន ១លើក ៣លានដុង ដែលសរុបទឹកប្រាក់អស់ ២៧លានដុង។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានកោះហៅឈ្មោះ អឿន សុខា មកប៉ុស្តិ៍រដ្ឋបាល ធ្វើការសាកសួរ ហើយឈ្មោះអឿន សុខា បានឆ្លើយសារភាពថា លុយដែលខ្លួនទទួលបានពីក្មេងស្រីរងគ្រោះ ទាំងប៉ុន្មាន គឺយកទៅឱ្យឈ្មោះរិទ្ធ ដា ហៅដូច ទាំងអស់ គឺយកទៅឱ្យនៅលើស្ពាន៣៩។

បន្ទាប់មក កម្លាំងប៉ុស្តិ៍ បានបញ្ជូនឈ្មោះអឿន សុខា មកអធិការដ្ឋាន ដើម្បីបន្តនីតិវិធី និងវែកមុខជនពាក់ព័ន្ធ។ លុះដល់វេលាម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃដដែល កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្អមសំណ បានធ្វើការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ទៀត ឈ្មោះរិទ្ធ ដា ហៅដូច រួចក៏បានបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមគំនិតឆបោកលុយពីក្មេងស្រីរងគ្រោះ ប្រាកមែន។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES