Friday, November 29, 2024
Homeព័ត៌មានជាតិស៊ីដាច់ម៉ូតូមិត្តភក្តិ រត់គេចជាង១ឆ្នាំ ជាប់ខ្នោះ

ស៊ីដាច់ម៉ូតូមិត្តភក្តិ រត់គេចជាង១ឆ្នាំ ជាប់ខ្នោះ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួន ចោទពីបទរំលោភលើទំនុកចិត្ត ខ្ចីម៉ូតូពីអ្នកស្គាល់គ្នា រួចបែកគំនិតស៊ីដាច់ ហើយគេចខ្លួនបាត់ជាង​១ឆ្នាំ។

ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង។

លោកវរសេនីយ៏ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា កិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង និងធ្វើឡើងតាមដីកា បង្គាប់ឱ្យចាប់ខ្លួន របស់លោកចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តឧត្តរមានជ័យ។ ភ្លាមៗនោះ លោកបានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលយុត្តធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ចុះអនុវត្តដីកា ដោយចាប់ឃាត់ខ្លួនឈ្មោះផុន រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិស្រះទឹក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យោងតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ០០៣ ដចប/២១ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ចេញដោយលោករិន ភិរុណ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តឧត្តរមានជ័យ មូលហេតុពីបទ រំលោភលើទំនុកទុកចិត្ត (ខ្ចីម៉ូតូអ្នកស្គាល់គ្នាស៊ីដាច់)។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿង បញ្ជូនបន្តទៅចាត់ការតាមនីតិវិធី៕

ប៊ុនថេត

RELATED ARTICLES