ភ្នំពេញ៖នៅឆ្នាំ២០២២ នេះគេកត់សម្គាល់ឃើញថាមានតារាចម្រៀង២ដួង និងតារាសម្ដែង១ដួងដែលកាន់គ្រីស្ទានដោយបើកចំហ ខណៈបច្ចុប្បន្នពួកគេកំពុងតែជោគជ័យក្នុងអាជីពសិល្បៈរៀងៗខ្លួន។
១៖ពេជ្រ សោភាៈតារាហង្សមាសរូបនេះបានអះអាងថានាងបានកាន់គ្រីស្ទានអស់រយៈពេល២៥ឆ្នាំ(១៩៩៧-២០២២)មកហើយ ស្របពេលដែលបច្ចុប្បន្នជារៀងរាល់ថ្ងៃអាទិត្យនាងទៅព្រះវិហារជីវិតថ្មីភ្នំពេញដើម្បីបម្រើរព្រះ។សោភា ថាអ្វីដែលនាងបួងសួងគឺព្រះប្រទានពរឲ្យបានដូចបំណងមែន ហើយនាងមិនដែលតតបឬឈ្លោះជាមួយអ្នកណាដែលមិនពេញចិត្តនាងនោះទេ ព្រោះរស់ដើម្បីក្ដីស្រលាញ់។
ពេជ្រ សោភា បានជោគជ័យក្នុងអាជីពចម្រៀងនិងរក្សារតំណែងជាតារាលំដាប់ជូរមុខគេអស់រយៈពេល១៧ឆ្នាំ(២០០៥-២០២២)មកហើយ ដែលពេលនេះនាងមានជីវភាពធូធារខ្លាំងបើប្រៀបធៀបទៅកាលពីជាង១០ឆ្នាំមុន ព្រោះសោភា មានផ្ទះប្រណិតនិងជិះរថយន្ដទំនើបៗហើយជាញឹកញាប់នាងតែងតែធ្វើកម្មវិធីសប្បុរសធ័មជាបន្ដបន្ទាប់ តែកម្រនិងបញ្ចេញតាមបណ្ដាញសង្គម គឺភាគច្រើនមានតែអ្នកទទួលអំណោយពីនាងជាអ្នកបង្ហោះថ្លែងអំណរគុណនាង។នៅលើកញ្ចឹងករបស់សោភា គេឃើញនាងបានចាក់សាក់រូបឈើឆ្កាង តំណាងឲ្យព្រះយេស៊ូវគ្រីស្ដផងដែរ។



២៖ខេមៈតារាGalaxy លោកប៉ុន សុណារិន ហៅខេម ក៍កាន់គ្រីស្ទានជាច្រើនឆ្នាំមកហើយព្រោះបើតាមរូបភាពឯកសារគេឃើញលោកសុណារិន ចូលព្រះវិហារតាំងពីវ័យនៅជំទង់ម្លេះ។ទោះជាខេម មិនសូវបានបង្ហាញសកម្មភាពតាមសន្និបាតគ្រីស្ទានជាចំហក្ដី ប៉ុន្ដែគេកត់សម្គាល់ថាអតីតតារាថោន រូបនេះបានពាក់ខ្សែកដែលមានរូបឈើឆ្អាងជាប្រចាំដែលនោះបង្ហាញថាលោកមានជំនឿរលើព្រះយេស៊ូវគ្រីស្ដនិងបម្រើព្រះដ៍ស្មោះត្រង់ផងដែរ។អ្វីដែលគូរឲ្យកត់សម្គាល់នោះអ្នកចម្រៀងសំនៀងស្អករូបនេះក៍មិនខុសពីពេជ្រ សោភា ដែរពោលគឺតស៊ូក្នុងអាជីពសិល្បៈជាង១០ឆ្នាំរហូតធ្វើឲ្យជីវភាពមានការផ្លាស់ប្ដូរទាំងស្រុង ខណៈដែលលោកសុណារិន គឺជាអតីតអ្នករត់ម៉ូតូឌុបម្នាក់នៅខេត្តកំពង់ឆ្នាំងដែលធ្លាប់យកសួនច្បារធ្វើជាគ្រែដេករបស់លោកទៀតផង។



៣៖រតនៈ ពិសិដ្ឋៈតារាសម្ដែងរូបសង្ហាររូបនេះពិតជាធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងព្រោះកាលពីថ្ងៃទី១២ខែសីហាឆ្នាំ២០២២ លោកបានចូលរួមសម្ពោធព្រះគម្ពីរប៊ីប ជាមួយតារាចម្រៀងពេជ្រ សោភា ដែលនេះបញ្ជាក់ថាលោកពិសិដ្ឋ បានក្លាយទៅជាគ្រីស្ទបរិស័ទដែរហើយ ខណៈដែលនៅលើហ្វេសបុករបស់លោកវិញពិសិដ្ឋ ក៍មានសរសេរសារខ្លះភ្ជាប់ជាមួយសញ្ញាព្រះយេស៊ូវគ្រិស្ដផងដែរ។



យោងតាមអ្នកធ្វើការវិស័យគ្រីស្ទានបានអះអាងកាលពីឆ្នាំ២០១៥ ថាបច្ចបុប្បន្ននៅកម្ពុជាមានគ្រិស្ដបរិស័ទកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសព្វថ្ងៃមានអ្នកជឿរលើព្រះយេស៊ូវប្រមាណ៣% នៃចំនួនប្រជាជនសរុបជាង១៥លាននាក់ ពោលគឺចំនួន៤៥ម៉ឺននាក់៕