ភ្នំពេញ៖សុខ សីឡាលីន បានបង្ហាញសញ្ញាមានសង្សារថ្មី១ប្រាវកាលពីដើមខែមិថុនា ឆ្នាំ២០២២ តាមរយៈការកៀកកើយជាមួយបុរសចម្លែកម្នាក់បញ្ចេញលើបណ្ដាញសង្គមដែលពេលនោះចំពេលដែលបុរសរូបសង្ហារត្រូវបានគេសង្ស័យជាគូស្នេហ៍របស់នាងលោកជីមមី ងាកទៅស្អិតល្មូតស្នេហ៍ជាមួយស្រីស្អាតជីមមី កាន់តែបើកចំហ។ប៉ុន្ដែរយៈពេលជិត២ខែមកនេះរឿងរ៉ាវស្នេហារបស់សីឡាលីន បែជាស្ងប់ស្ងាត់ទៅវិញហើយនាងព្យាយាមលាក់បាំងមិនហ៊ានផ្អែមល្ហែមជាសារធារណៈដូចមុនទៀតឡើយ ក្រោយអតីតសង្សាររបស់នាងលោកអ៊ុក មិនណារិទ្ធ បានរៀបការជាមួយអ្នកនាងលឹម ហួ តាំងពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨ ម្លេះ។

អ្វីដែលគូរឲ្យកត់សម្គល់នៅពេលដែលសុខ សីឡាលីន មិនទាន់មានគម្រោងដឹកដៃម្ចាស់ចិត្តថ្មីចូលរោងការនោះអតីតតារាBlue Diamond និង Mរូបនេះកំពុងតែមានយ៊ីអ៊ុនល្អនៅហង្សមាស ព្រោះនាងត្រូវថៅកែទុកចិត្តប្រគល់តំណែងធំដល់ទៅ២ឲ្យទៅនាងរ៉ាប់រងគឺធ្វើជាគណៈកម្មារការជំនួសលោកព្រាប សុវត្ថិ Cambodian Idol រដូវកាលទី៤ និងX Factor Cambodia ដែលតំណើរការបាន១រដូវកាលទៅហើយ។មានព័តមានថាថៅកែហង្សមាសក៍កំពុងតែពិចារណាឲ្យតំណែងទី៣ឲ្យសីឡាលីន ទៅជំនួសលោកសុវត្ថិ ១កម្មវិធីទៀតនោះគឺធ្វើជាគណៈកម្មារការCambodian Idol Junior រដូវកាលទី២ ប៉ុន្ដែកៅអីនេះក៍មានតារាមួយចំនួនទៀតស្ថិតក្នុងជម្រើសដែរក្នុងនោះមានដូចជាពេជ្រ សោភា,សួស វីសា ,សុគន្ធ និសា និងលោកខែម ប៊ុនថៃ ជាដើម។

សូមបញ្ជាក់ថាសុខ សីឡាលីន មិនអាចប្រជែងតំណែងជាតារាចម្រៀងស្រីឈានមុខគេនៅហង្សមាសបានទេ ព្រោះឱក សុគន្ធកញ្ញា និងពេជ្រ សោភា នៅតែមានប្រៀបជាងគេ។ប៉ុន្ដែសីឡាលីន មានប្រៀបជាងរៀមច្បងនៅពេលដែលនាងច្រៀងបទជាភាសារអង់គ្លេស ស្របពេលដែលក្រៅពីអាជីពសិល្បៈសីឡាលីន ក៍ជាមន្រ្ដីនគរបាលពាក់ស័ក្ក៤ម្នាក់ផងដែរ។តារាចម្រៀងដែលចូលចិត្តលេងខ្លួនដូចតារាអ៊ឺរ៉ុបរូបនេះទោះជានាងហាក់គ្មានទុក្ខសោករឿងស្នេហាពីមុនមិនសូវសមប្រកបមែនតែនាងនៅតែអាលោះអាល័យព្រោះកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ឪពុកជាទីស្រលាញ់របស់នាងលោកទិត្យ សូផាត ដែលជាតន្រ្ដីករផ្នែកបុរណបានលាចាកលោកចោលនាងទៅហើយ៕


