ខេត្តកណ្តាល ៖ យុវតីវ័យក្មេងរូបស្រស់ម្នាក់ ត្រូវបានឪពុកមា (ពូ) របស់ខ្លួន ប្រកាសតាមបណ្តាញសង្គម លែងទទួលស្គាល់ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តទៅ ដោយបញ្ជាក់ថា ប្រសិនបើយុវតីរូបនេះ ប្រព្រឹត្តអ្វីមួយខុសឆ្គង ឬបទល្មើសអ្វី ក្រុមគ្រួសារមិនទទួលខុសត្រូវ ដឹងឮអ្វីឡើយ។
យុវតីដែលត្រូវពូប្រកាសកាត់កាល់ មានឈ្មោះវឿន ដាវីត អាយុ១៨ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
បុរសជាពូរបស់យុវតីខាងលើ បានប្រកាសតាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ថា “ដំណឹងកាត់កាល់ក្មួយស្រី ៖ ខ្ញុំបាទ ភ័ណ្ឌ សុផល អាយុ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានលំនៅក្រុមទី១ ផ្លូវបេតុង ផ្ទះលេខ ៧៤ង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមប្រកាសជាសាធារណៈ គឺកាត់កាល់ក្មួយស្រី ឈ្មោះវឿន ដាវីត អាយុ១៨ឆ្នាំ លែងទទួលស្គាល់ជាក្មួយ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តទៅ។ ដូច្នេះបើឈ្មោះដូចបញ្ជាក់ និងមានរូបថតភ្ជាប់ជាមួយ បានប្រព្រឹត្តអ្វីមួយខុសឆ្គង ឬបទល្មើសអ្វី ខ្ញុំនិងក្រុមគ្រួសារ មិនទទួលខុសត្រូវ ដឹងឮអ្វីឡើយ។ សូមអរគុណ…”៕