Friday, November 29, 2024
Homeព័ត៌មានជាតិស្ត្រីឈឺព្យាបាលមិនជា ចងកស្លាប់

ស្ត្រីឈឺព្យាបាលមិនជា ចងកស្លាប់

ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជាច្រើនឆ្នាំមកហើយ ទោះជាព្យាបាលយ៉ាងណាក៏មិនបានធូរស្បើយសោះ រហូតដល់មានគំនិតខ្លី បញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះឈិន គារី អាយុ៤៥ឆ្នាំ មានលំនៅភូមិកើតហេតុខាងលើ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះ បានកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជាច្រើនឆ្នាំមកហើយ តែព្យាបាលមិនជាសោះ ហើយមួយរយៈចុងក្រោយនេះ ឮជនរងគ្រោះត្អូញត្អែរថា ជំងឺរបស់គាត់ចេះតែធ្វើទុក្ខមិនឈប់សោះ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះចងកស្លាប់បែបនេះតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពស្ត្រីរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យបញ្ហាផ្សេងៗនោះទេ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែអង្រឹង ១កំណាត់ ចងព្យួរកជាប់នឹងធ្នឹមរោងដែកខាងលើ បណ្តាលឱ្យស្លាប់។ មូលហេតុបណ្តាលមកពីមានជំងឺរ៉ាំរ៉ៃប្រចាំកាយ។

សព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES