Sunday, November 10, 2024
Homeព័ត៌មានជាតិប្រធានាធិបតី ចូ បៃឌិន អនុម័តថវិកាវិនិយោគលើវិស័យ​អាទិភាព3

ប្រធានាធិបតី ចូ បៃឌិន អនុម័តថវិកាវិនិយោគលើវិស័យ​អាទិភាព3

កាលពីថ្ងៃពុធទី១៧ ខែសីហា​ ឆ្នាំ​២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ​​​  បៃឌិន​បានចុះហត្ថលេខានៅលើសេចក្តីព្រាងច្បាប់មួយអោយក្លាយទៅជាជច្បាប់ធរមានដើម្បីបម្រើអោយវិស័យសំខាន់ៗចំនួន៣ រួមមាន៖ការថែទាំសុខភាពពន្ធដារនិងការផ្លាស់ប្តូរអាកាសធាតុ ដែលមានទំហំទឹកប្រាក់៧៥០ពាន់លានដុល្លារ។នេះគឺជាការកត់សម្គាល់ពីជ័យជម្នះដ៏សំខាន់សម្រាប់រដ្ឋបាលរបស់លោក និងគណបក្សប្រជាធិបតេយ្យនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានCNN។

ក្នុងពិធីចុះហត្ថលេខានៅក្នុងបន្ទប់ទទួលទានអាហាររបស់រដ្ឋលោកបៃឌិនបាននិយាយថានេះគឺជាច្បាប់កាត់បន្ថយអតិផរណាហើយវាច្បាប់ដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។លោក បានប្រាប់សមាជិកសភា និងមន្ត្រីរដ្ឋបាលប្រជាធិបតេយ្យថា ជាមួយនឹងច្បាប់នេះ ប្រជាជនអាមេរិកគឺជាអ្នកឈ្នះហើយផលប្រយោជន៍ពិសេសរបស់បុគ្គលមួយចំនួនបានបាត់បង់។

ច្បាប់នេះផ្តោតទៅលើការវិនិយោគអាកាសធាតុដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកនិងធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗចំពោះគោលនយោបាយសុខភាព ដោយផ្តល់អំណាចដល់ Medicareជាលើកដំបូងនិងពង្រីកការឧបត្ថម្ភធនថែទាំសុខភាពដែលផុតកំណត់សម្រាប់រយៈពេលបី។

ច្បាប់នេះកំណត់ពន្ធអប្បបរមា ១៥ភាគរយសម្រាប់សាជីវកម្ម ហើយគណបក្សប្រជាធិបតេយ្យបានសន្យាថា វានឹងមិនមានការដំឡើងពន្ធសម្រាប់អ្នកដែលមានប្រាក់ចំណូលក្រោម ៤០ម៉ឺនក្នុងមួយឆ្នាំនោះទេ។

កញ្ចប់ថវិកា៣៧៥ពាន់លានដុល្លារនឹងយកទៅប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការឡើងកំដៅផែនដីនាពេលអនាគត។វាត្រូវបានព្យាករថានឹងកាត់បន្ថយការបំភាយឧស្ម័នរបស់សហរដ្ឋអាមេរិករហូតដល់៤៤ភាគរយនៅឆ្នាំ ២០៣០ ៕

RELATED ARTICLES