ភ្នំពេញ៖អ្នកមេម៉ាយកូន១វ័យក្មេងពេជ្រ សូលីកា បានទទួលស្គាល់ថាពេលនេះនាងសែនតូចចិត្តខ្លួនឯងខ្លាំងណាស់ ព្រោះពេលខ្លះមានអារម្មណ៍ថាហត់ ហើយនោះមិនមែននាងចេះតែត្អូញត្អែរឡើយ។យ៉ាងណាសូលីកា មិនបញ្ជាក់រឿងដែលនាងកំពុងតែណែនឱរ៉ានោះជាអ្វីនោះទេ កាលពីថ្ងៃទី១៧សីហា ខណៈដែលមានFan របស់នាងជាច្រើនព្យាយាមលួងលោមនិងលើកទឹកចិត្តនាងឲ្យមានភាពរឹងមាំ ព្រោះពួកគេនៅតែគាំទ្រនាង។

ទោះជាពេជ្រ សូលីកា មិនបញ្ចេញឲ្យអស់សេចក្ដីថានាងកំពុងតែមានវិបត្តិអ្វីនៅក្នុងទ្រូងទើបធ្វើឲ្យស្រីស្អាតរូបនេះសែនតូចចិត្តបំផុតបែបនេះក្ដី ប៉ុន្ដែគេអាចសន្និដ្ឋានបានថាគ្មានរឿងណាផ្សេងទៀតដែលកំពុងតែបោកបក់ក្នុងជីវិតរបស់ស្រីពេជ្រ ក្រៅពីរឿងធំ២ដែលធ្វើឲ្យនាងពិបាកប្រឈមបំផុតក្នុងជីវិតនោះឡើយ ។រឿងទី៖១ដែលសូលីកា គេងយំរៀងរាល់រាត្រីនោះគឺម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់គុកដល់ទៅ១២ឆ្នាំ ក្រោយតុលាការបានប្រកាសសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ពីបទមនុស្សឃាតតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីអ្នកស្រីនាង ត្រូវសម្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ព័ន្ធឃាតកម្មលើដៃគូភេទដូចគ្នាអ្នកស្រីងិន សុខលី ។តាមរយៈសាលក្រមនេះមានន័យថាសូលីកា អាចនឹងជួបមុខម្ដាយនៅឆ្នាំ២០៣៣ ខាងមុខ ខណៈដែលពេលនោះកូនប្រុសនាងនឹងមានអាយុ១៣ឆ្នាំ។

តាមរយៈទុក្ខសោកមួយនេះគេជឿរថាទោះជាសូលីកា តែងតែចេញច្រៀងសម្ដែងតាមបណ្ដារឆាកតន្រ្ដីទាំងឡាយដោយទឹកមុខរីករាយក្ដី ប៉ុន្ដែប្រាកដជាមានពេលខ្លះនាងគេងយំម្នាក់ឯងជាមិនខានព្រោះនឹកហើយអាណិតម្ដាយ។តែយ៉ាងណាFan របស់អ្នកចម្រៀងហង្សមាសរូបនេះខ្លះបែជានិយាយថាសូលីកា មានសំណាងដែលអាចជួបមុខម្ដាយវិញនៅរយៈពេល១១ឆ្នាំខាងមុខទៀត ព្រោះមនុស្សមួយជំនួនបារម្ភខ្លាចតែម្ដាយនាងត្រូវជាប់គុកអស់១ជីវិតផង ហេតុនេះជាង១ទសវត្សន៍ទៀតសូលីកា អាចទ្រាំចាំម្ដាយមករស់នៅនិងជួបជុំនាងវិញបាន។

ចំណែករឿងទី២៖នោះគឺការចែកផ្លូវគ្នារបស់សូលីកា ជាមួយគូដណ្ដឹងនាងលោកគឹម ហាន កាលពីពាក់កណ្ដាលឆ្នាំ២០២២ នេះដែលធ្វើឲ្យនាងកាន់តែគាំគ្រាចិត្តថែមទៀត ព្រោះគម្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២២ នឹងចេញទៅរស់នៅប្រទេសអូស្រា្ដលីតាមស្វាមីត្រូវបានខកខានទាំងអស់ ដែលគេជឿរថាទុក្ខសោកទាំងពីរខាងលើនេះហើយបណ្ដាលឲ្យសូលីកា ចេញសារថានាងសែនតូចចិត្តបំផុតបែបនេះ។ចំណែកនៅលើហ្វេសបុករបស់ឱក សុគន្ធកញ្ញា វិញនៅថ្ងៃតែមួយដែលសូលីកា ថ្លែងសារយ៉ាងក្រៀមក្រំនោះរៀមច្បងរួមទ្រនុំរូបនោះចេញសំណេរជាលក្ខណៈទូទៅមិនសំដៅទៅអ្នកណាម្នាក់នោះទេ តែសារនោះហាក់ចំសាច់រឿងសូលីកា និងជាការលើកទឹកចិត្តដល់នាង ព្រោះខ្លឹមសារនោះបញ្ជាក់ថា”ការឈឺចាប់របស់មនុស្សម្នាក់ៗគ្មានដែនកំណត់ តែយ៉ាងណាកុំផ្ដេកផ្ដួលទៅតាមការឈឺចាប់ ក្រោកឈ តតាំង រឹងមាំប្រាប់ខ្លួនឯងឲ្យទទួលយកគ្រប់យ៉ាងដែលបានកើតឡើង។គ្មានជីវិតនណាម្នាក់ស្គាល់ពាក្យថាសុខរហូតនោះទេ ក្រោយភ្លៀងទើបមេឃស្រឡះ”។

សម្រាប់Fan របស់ពេជ្រ សូលីកា វិញអ្នកខ្លះនិយាយលេងបន្លំមែនថាស្រីស្អាតដូចរូបនាងច្បាស់ជាមិនខ្វះអ្នកសុំចូលខ្លួនមកព្យាបាលដំបៅមួយនេះទេ ព្រមានបុរសច្រើននាក់ណាស់ចាំត្រងស្នេហា ខណៈដែលក្រោយបែកប្ដីនោះសូលីកា ហាក់បង្ហាញភាពស្និតស្នាលជាមួយសិស្សប្អូនថុល សុភិទិ ដែលជាបេក្ខភាពលេចធ្លោម្នាក់របស់Cambodian Idol រដូវកាលទី៤ឬគេហៅថាអ្នកលេងម៉ូដសាក់។តែសូលីកា បង្ហោះសារដោយប្រយោលបែបលេងសើចថា”ធ្វើអ្វីធ្វើទៅកុំតែមកបោកចិត្តអ្នកមេម៉ាយទៅ បានហើយ”៕