ភ្នំពេញ៖សុខ សោម៉ាវត្តី កំពុងពិសោធន៍ស្នេហ៍ថៅកែហាងថតរូបម៉ូដម្នាក់ក្រោយអ្នកមេម៉ាយកូន១រូបនេះអស់និស្ស័យស្នេហ៍ជាមួយប្រុសក្មេងកីឡាករបាល់ទាត់លោកលី វ៉ាហេទ ទើបធ្វើឲ្យមិត្តរួមអាជីពបាននិយាយក្រោយខ្នងវត្តី ថាមិនយូទេពិធីការិនីរូបនេះនឹងក្លាយទៅជាថៅកែស្រីជាមិនខាន។អ្វីដែលគូរឲ្យកត់សម្គាល់តាមព័តមានថាសោម៉ាវត្តី ចាប់ផ្ដើមហ៊ានបណ្ដើរថៅកែទៅតាមកម្មវិធីមួយចំនួនរបស់ម្ចាស់ហាងថតរូបដ៍ធំមួយនោះ តែសម្រាប់កម្មវិធីអ្នកសិល្បៈរួមអាជីពវិញវត្តី មិនដែលនាំលោកថៅកែមកជាមួយឡើយដែលនេះបញ្ជាក់ថានាងមិនទាន់ច្បាស់១០០% ពីទំនាក់ទំនងជាមួយបុរសវ័យចំណាស់កាត់ចិនរូបនោះឡើយ បើទោះជាមានសកម្មភាពខ្លះអ្នកទាំងពីរកៀកកើយគ្នាយ៉ាងស្អិតល្មូតក្ដី។

គូរកត់សម្គាល់ថាក្រោយពីអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនាងសុខ សោម៉ាវត្តី ចែកផ្លូវគ្នាជាមួយលោកវ៉ាហេទ ជិត១ឆ្នាំមកនេះពិធីការិនីរូបស្រស់ត្រូវបានប្រុសៗទ្រព្យស្ដុកជាច្រើននាក់ចង់ចូលខ្លួនមកស្អំរបួសបេះដូងនាងតាមរយៈការប្រគល់តំណែងជំទាវលាក់មុខ និងមានអាណិជនខ្លះចង់ធានាឲ្យនាងនិងកូនស្រីចេញទៅរស់នៅស្រុកគេទៀតផង។ប៉ុន្ដែវត្តី ធ្លាប់ប្រាប់ថាធ្វើប្រពន្ធអ្នកធំឬងារជំទាវមិនបើកចំហនោះមិនមែនជារឿងដែលនាងរំភើបឡើយ ព្រោះនាងធ្លាប់មានប្ដីអ្នកធំដែរ ហើយបើនាងចង់បានតំណែងពិសេសនោះតើនាងចាំបាច់លែងប្ដីធ្វើអីទៅ?ប្រភពបានឲ្យដឹងថាវត្តី ចង់បានស្មេហ៍ស្មោះ ហេតុនេះហើយបានជាពេលនេះនាងសម្រេចចិត្តសាងស្នេហ៍ជាមួយប្រុសចំណាស់ជំនួសឲ្យប្រុសក្មេងវិញម្ដង ខណៈដែលម្ដាយនាងវិញបានផ្ដល់សិទ្ធិឲ្យនាងជ្រើសគូស្រកដោយខ្លួនឯងពេញទំហ៊ឹងពោលគឺតាំងពីនៅលីវម្លេះ។

សូមរំលឹកថាសុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា កាលពីឆ្នាំ២០១២ និងបានលែងលះគ្នាឆ្នាំ២០១៤ ដោយបន្សល់ចំណងដៃកូនស្រីម្នាក់អាយុជិត១០ឆ្នាំទើបនាងភ្ជាប់ស្នេហ៍ជាមួយលោកលី វ៉ាហេទ ជាច្រើនឆ្នាំតែប្រេះឆាស្នេហ៍ឆ្នាំ២០២១ ។អតីតFreshie រូបនេះជាតារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅរក្សារទីផ្សារសិល្បៈបានក្នុងចំណោមតារាដូចជាអ្នកនាងពេជ្រ សោភា,សុខ ស្រីនាង,កែវ និសា និងពេជ្រ សូលីកា ជាដើម។

មហាជនរងចាំមើលថាសុខ សោម៉ាវត្តី នឹងអ្នកមេម៉ាយសម្បូរមន្ដស្នេហ៍ខាងលើមួយណាទៅដែលនឹងចូលរោងការជាលើកទី២មុន?
