Friday, September 20, 2024
Homeព័ត៌មានជាតិខ្ទើយដាច់យ៉ៃ លួចខោអាវក្នុងផ្សារ ជាប់ខ្នោះ

ខ្ទើយដាច់យ៉ៃ លួចខោអាវក្នុងផ្សារ ជាប់ខ្នោះ

ខេត្តតាកែវ ៖ ជនភេទទី៣ម្នាក់ (ប្រុសតែងខ្លួនស្រី) បានធ្វើសកម្មភាពចូលទៅលួចសម្លៀកបំពាក់ (ខោអាវឈុត) របស់អាជីវករ ដែលដាក់តាំងលក់នៅក្នុងផ្សារធំតាកែវ តែត្រូវម្ចាស់តូបប្រទះឃើញ ក៏ស្រែកឆោឡោ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើលួចខោអាវខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង​ ៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំណុច តូបលក់ខោអាវមួយកន្លែង ក្នុងផ្សារធំតាកែវ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាស ដុស ហៅកា ភេទប្រុស (ជាភេទទី៣) អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិពោន ឃុំត្រឡាច ស្រុកទ្រាំង។ ចំណែកជនរងគ្រោះ មានឈ្មោះសាន សុភាព ភេទស្រី អាយុ២០ឆ្នាំ មុខរបរអាជីវករលក់ខោអាវ មានលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យជាភេទទី៣ (ប្រុសតែងខ្លួនស្រី) ខាងលើ បានធ្វើសកម្មភាពចូលលួចខោអាវឈុត ចំនួន១ដុំ ស្មើនឹង ១៤ឈុត (មានពណ៌ចម្រុះ) នៅក្នុងតូបលក់ខោអាវមួយកន្លែង ក្នុងផ្សារធំតាកែវ ដែលមានម្ចាស់ឈ្មោះ សាន សុភាព។ ប៉ុន្តែខណៈពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពលួចយកខោអាវឈុតនោះ ក៏ត្រូវបានម្ចាស់មកទាន់ រួចធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES