ភ្នំពេញ៖តារាសម្ដែងលី ច័ន្ទសីហា នឹងភ្ជាប់ពាក្យជាផ្លូវការនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ខាងមុខនេះហើយ ដែលកម្មវិធីនោះធ្វើផ្គួបថ្ងៃខួបកំណើតរបស់នាងតែម្ដង។ប្រភពបានឲ្យដឹងថាដោយសារតែច័ន្ទសីហា មានសម្អាងការស្រាប់ហេតុនេះហើយការរៀបចំខ្លួនជាកូនក្រមុំ កូនកំលោះគឺមានលក្ខណៈសម្រិតសម្រាំងបំផុតដើម្បីឲ្យភ្ញៀវទាំងអស់មានការចាប់អារម្មណ៍និងបានប្លែកភ្នែកក៍ដូចជាឃើញឈុតប្រពៃណីរបស់សម្អាងការនាង។ព័តមានបានឲ្យដឹងទៀតថាកម្មវិធីនោះនឹងធ្វើនៅភោជនីយដ្ឋានមួយដែលមានសាច់ញាត្តិទាំងសងខាងរួមទាំងសិល្បករជិតដិតជាច្រើនរូបចូលរួមសាទរដល់ច័ន្ទសីហា ផងដែរ។

អ្នកយកព័តមានយើងមិនទាន់ទទួលបានការបញ្ជាក់ពីលី ច័ន្ទសីហា រឿងពិធីភ្ជាប់ពាក្យរបស់នាងនៅពាក់កណ្ដាលសប្ដាហ៍ក្រោយនោះទេដោយសារតែតេចូលនាងមិនលើក។ដោយឡែកលោកលី សុខជន់ ជាឪពុកនាងវិញក៍មិនអាចសុំការបំភ្លឺរឿងកូនស្រីសំណព្វចិត្តរបស់លោករកឃើញគូជីវិតថ្មីនេះដែរ។យ៉ាងណាដំណឹងខាងលើនេះជាភាពរីករាយមួយសម្រាប់អ្នកគាំទ្ររបស់ច័ន្ទសីហា ព្រោះថាពេលនេះនាងបានរកឃើញគូជីវិតថ្មីហើយតាមរយៈភាពច្បាស់លាស់ជាមួយគ្នាទើបមានការភ្ជាប់ពាក្យជាមួយគ្នាទៅតាមប្រពៃណីខ្មែរនេះកើតឡើង។ពួកគេលើកឡើងថានោះគឺជាការសាងជីវិតគូសារជាថ្មីរបស់សីហា ដែលធ្វើឲ្យនាងលែងឯកោទៀតហើយ។

គូររំលឹកថាលី ច័ន្ទសីហា ធ្លាប់បានរៀបការម្ដងរួចទៅហើយជាមួយមន្រ្ដីយោធាលោកច័ន្ទ ថៃសេង កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧ ហើយនាងសម្រាលកូនស្រីថ្ងៃទី៩ខែមករាឆ្នាំ២០១៨ ដែលពេលនេះកូនស្រីនាងមានវ័យជាង៤ឆ្នាំហើយ ខណៈដែលសីហា និងស្វាមីនាងបានចែកផ្លូវគ្នាតាំងពីមុននាងសម្រាលកូនម្លេះ តែបានបែកធ្លាយនៅខែមករាឆ្នាំ២០១៩ ។រយៈពេលជាង៣ឆ្នាំដែលសីហា ក្លាយជាស្រី្ដមេម៉ាយទាំងវ័យក្មេងនេះនាងខិតខំចិញ្ចឹមបីបាច់ថែរក្សារកូនស្រីឲ្យបានយ៉ាងល្អ ហើយនាងនៅតែរឹងមាំនិងមិនដែលបញ្ចេញទុក្ខសោកនៅលើបណ្ដាញសង្គមម្ដងណាឡើយ បើទោះជាគេគិតថារឿងនោះធ្វើឲ្យនាងពិបាកប្រឈមបំផុតក្ដី។ប្រភពបានឲ្យដឹងថាដោយសារតែលោកលី សុខជន់ ជាឪពុកសីហា លោកតែងតែផ្ដល់កំលាំងចិត្តឲ្យកូនស្រីទោលរបស់លោកគ្រប់ពេលវេលាទាំងអស់ទើបធ្វើឲ្យនាងអាចក្រោកឈក្នុងជីវិតបានជាធម្មតាក្រោយអត់ស្វាមីជាមួយមុខជំនួញនៅតែតំណើរការទៅមុខទោះជាមុននេះហាងសម្អាងការរបស់នាងបានធ្លាក់ចំណូលព្រោះតែកូវីដ ផ្ទុះពេកក្ដី តែអំឡុងពេលដែលស្ថានភាពកូវីដស្ងប់ស្ងាត់នេះអាជីវកម្មក្រៅសិល្បៈរបស់នាងជាច្រើនឆ្នាំមកនេះក៍ចាប់ផ្ដើមតំណើរការល្អឡើងវិញហើយ។

តាមព័តមានថាមុនលី ច័ន្ទសីហា សម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីនេះនាងមានជម្រើសស្នេហ៍ច្រើន ព្រោះថាមានបុរសមិនតិចនាក់ទេរងចាំចម្លើយពីនាងក្នុងការចូលខ្លួនទៅធ្វើជាស្វាមីស្របច្បាប់របស់តារាសម្ដែងស្រគត់ស្រគុំដែលបានចាប់អាជីពសិល្បៈតាំងពីតូចរូបនេះ។ប៉ុន្ដែបុរសដែលនាងសម្រេចចិត្តប្រគល់បេះដូងឲ្យមើលថែនាពេលនេះគេជឿរថាប្រាកដជាធ្វើឲ្យសីហា បានកក់ក្ដៅក្នុងជីវិតជាមិនខាន ពិសេសគឺមានការគាំទ្រយ៉ាងពេញទំហ៊ឹងពីសំណាក់លោកលី សុខជន់ ដែលជាងឪពុកនាងផងដែរទើបពិធីភ្ជាប់ពាក្យនាពេលខាងមុខនេះអាចប្រព្រឹត្តិទៅបានតាមគម្រោងដោយរលូនដូចការរំពឹងទុកជាមិនខាន៕
