Friday, March 29, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនមេការស្រី ជក់បារីអេឡិចត្រូនិក

ឃាត់ខ្លួនមេការស្រី ជក់បារីអេឡិចត្រូនិក

ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នឹងបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី វ៉ាន សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួននារីវ័យក្មេងម្នាក់ ជាមេការហាង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលាម៉ោង ៣និង២២នាទីទៀបភ្លឺ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះអ៊ែម តូច ភេទស្រី អាយុ២២ឆ្នាំ មុខរបរមេការអាហារដ្ឋាន មានលំនៅបច្ចុប្បន្ន ភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង។

សមត្ថកិច្ចជំនាញនៃការិយាល័យ ប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បន្ទាប់ពីធ្វើការនាំខ្លួនជនសង្ស័យជាមុខសញ្ញាខាងលើ រួចមក សមត្ថកិច្ចបានរកឃើញសម្ភារៈហាមឃាត់មួយចំនួន ដូចជា៖  -បារីអេឡិចត្រូនិច (Yooz) ចំនួន ១ដើម និងទឹកដំណាប់សម្រាប់ជក់ សង្ស័យមានសារធាតុនីកូទីន ចំនួន ១ដប និងទូរស័ព្ទ ចំនួន១គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកការិយាល័យជំនាញ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រើប្រាស់ ចំពោះមុខសមត្ថកិច្ច ចំណែកវត្ថុតាង ត្រូវបានដកហូតរក្សាទុកនៅ ការិយាល័យប្រឆាំងគ្រឿងញៀន៕

RELATED ARTICLES