Sunday, November 24, 2024
Homeសិច និងស្នេហាអត់ ស្រលាញ់នារី ម្នាក់ប្រាប់នាងម្តេចវិញ?

អត់ ស្រលាញ់នារី ម្នាក់ប្រាប់នាងម្តេចវិញ?

យុវវ័យ១៨+

ពេលវេលាក្នុងការ ​ប្រាប់​នារីម្នាក់ ថា​អ្នកមិនស្រលាញ់ ​នាងគឺប្រហែល ជាអ្នក​មិន​ស្រលាញ់​ នាងតទៅទៀត ឡើយ​ ឬមួយក៏អ្នក ​មិនធ្លាប់ ស្រលាញ់ពី​មុន​ម​ក​ ហើយ ​ប្រហែលជាអ្នក ​មានគំនិត ខុសពីគ្នា​ លើ​ទំនាក់ ទំនង​របស់ អ្នកទាំងពីរក៏ថាបាន ។

ប្រសិនជាវា ដល់​ពេល​វេលា ដែល​អ្នក​ត្រូវប្រាប់ នាងថា​អ្នកមិន ស្រលាញ់នាង​​ ចូរពិចារណា​អំពី ជំហាន​នីមួយៗ ដូចខាងក្រោមនេះ៖

១/  ប្រាប់នាង​ដោយខ្លួនឯងផ្ទាល់​ ។ អ្នក​មិនត្រូវ​ ទុកឲ្យនាង​ ដឹង​រឿងនេះពី អ្នក​ផ្សេង​ឡើយ ព្រោះគាប់ជួន នោះគឺនាង​នឹង​​អន់ចិត្ត​​​ ។ ប្រសិន ជា​នាង​សិក្សាពី អារម្ម​ណ៍របស់ អ្នក​តាមរយៈ ​អ្នក​ណាម្នាក់​ អ្នក​នឹងមានហានិភ័យ​ នៃ​សេចក្តីអៀន ខ្មាស់​លើ​ការ ឈឺចាប់​របស់នាង ។

២/ ណាត់ជួបគ្នានៅ​ ទីតាំង​សមរម្យ មួយ​ដែលអ្នក​ ទាំងពីរ​អាច​មាន ​អារម្មណ៍​ផាសុក​ភាព​ ក្នុងការនិយាយ ពាក្យក្នុងចិត្ត​ ចេញមក​ ។ នៅតាម​ភោជនីយដ្ឋានឬ​កន្លែងមានមនុស្ស​អ៊ូអរ​ ទីសាធារណៈ​ គឺមិនមែនជា ​ជម្រើសល្អឡើយ ​ដោយ​សារ តែ​អារម្មណ៍​របស់អ្នក ​ទាំងពីរ​ហាក់ ដូចជា តានតឹង​មិនអាចនិយាយ ពាក្យ​ទាំងនោះ ចេញមក ។

៣/ និយាយ​ពាក្យ​ ក្នុងចិត្ត​ចេញ មក ក្រៅឲ្យ​ឭដាក់​អ្នកណាម្នាក់ ។ ការ​ផ្ញើសារ​ជា​អត្ថបទ​ឬ​ ​អ៊ីម៉ែល ​អាច​កាន់តែងាយ ស្រួល​ សម្រាប់អ្នក ប៉ុន្តែនាង​ត្រូវបានធានា​ថានឹង ​កាន់តែ​ខឹងនិង អ្នក​ប្រសិន ជាអ្នក​​ជ្រើសរើស​​ មធ្យោបាយ​ អនុវត្តតាមបែប មនុ​ស្សកំសាក ។

៤/ ចូរអ្នកត្រៀមខ្លួនសម្រាប់​សំណួរ​មួយចំនួនដូចជា​ពាក្យ​ ហេតុអ្វី​ ? តើខ្ញុំអាច​ធ្វើ​អ្វីបាន ​ដើម្បី​ផ្លាស់ប្តូរ ចិត្ត​របស់​អ្នក​ ? តើ​អ្នក​ អាចផ្តល់ ​ឱកាស​ឲ្យ​ខ្ញុំម្តងទៀតបានទេ?         

រូបតំណាង                                                                

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES