ខេត្តបន្ទាយមានជ័យ៖ កីឡាករប្រដាល់សេរីល្បីឈ្មោះផាន់ ផាណាត ដែលជាកីឡាករ ជើងខ្លាំងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ខ្សែក្រវាត់ចំនួន៣ស្ថាប័ន បានដាច់ ចិត្តឃ្លាតចាកឆ្ងាយប្រពន្ធជិត១ឆ្នាំ ដើម្បីមកព្យាបាលជំងឺនៅស្រុកកំណើត ស្រាប់តែប្រពន្ធ បែកគំនិតលួចក្បត់ផិតមានប្រុសថ្មី ធ្វើឱ្យកីឡាករជើងខ្លាំងរូបនេះឈឺចាប់ខ្លាំងពេក រហូតទ្រាំទ្រលែងបាន ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម ។
ករណីកីឡាករប្រដាល់ជើងខ្លាំង ចងក សម្លាប់ខ្លួន ព្រោះឈឺចិត្តរឿងប្រពន្ធផិតនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងកើតផ្សារមង្គលបូរី ស្ថិតក្នុងភូមិលួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។
ជនរងគ្រោះដែលដាច់ចិត្តចងកធ្វើអត្ត– ឃាតនោះ មានឈ្មោះផាន់ ផាណាត អាយុ៣៦ឆ្នាំ ជាកីឡាករប្រដាល់សេរី មានស្រុកកំណើតនៅ ភូមិ–ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះមាន ឪពុកឈ្មោះសុខ ផាន់ អាយុ៧៧ឆ្នាំ (ចាស់–ជរា) ម្តាយឈ្មោះសំ ងាន អាយុ៧៦ឆ្នាំ (ចាស់ ជរា) សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ ។ ចំណែកស្ត្រីជាប្រពន្ធដែលផិតក្បត់មានប្រុសថ្មី មានឈ្មោះពៅ ទូច អាយុ៣៥ឆ្នាំ មានកូនប្រុស ស្រី៣នាក់ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កីឡាករ ផាន់ ផាណាត (ជនរងគ្រោះ) បានប្រឡូកក្នុងវិស័យកីឡាប្រដាល់ អស់រយៈពេលជាង២៥ឆ្នាំមកហើយ។ ជនរងគ្រោះបានរៀបការប្រពន្ធត្រឹមត្រូវតាមច្បាប់ និងរួមរស់បង្កើតបានកូនប្រុសស្រីចំនួន ៣នាក់ ជាចំណងនិស្ស័យ និងបានរស់នៅប្រកប របរចិញ្ចឹមជីវិតនៅឯរាជធានីភ្នំពេញ។ លុះ កាលពីជិត១ឆ្នាំមុន ដោយសារតែកើតមានជំងឺ ទើបជនរងគ្រោះបានបង្ខំចិត្តឃ្លាតឆ្ងាយប្រពន្ធ កូនមួយរយៈ ដោយធ្វើដំណើរមកនៅជាមួយ ឪពុកម្តាយឯស្រុកកំណើត (ភូមិ–ឃុំខាងលើ) ដើម្បីព្យាបាលជំងឺ ។
ក្រុមគ្រួសារជនរងគ្រោះ បន្តថា លុះប៉ុន្មាន ថ្ងៃមុនកើតហេតុ ជនរងគ្រោះមានការនឹករលឹក ប្រពន្ធកូនពេក ក៏ទូរស័ព្ទទៅសួរសុខទុក្ខប្រពន្ធ កូនដែលកំពុងរស់នៅក្រុងភ្នំពេញ ស្រាប់តែ ត្រូវប្រពន្ធឆ្លើយតបមកវិញថា ឈប់ទាក់ទង នាងទៀត ព្រោះពេលនេះនាងមានប្តីថ្មីទៀត ហើយកាត់ចិត្តពីនាងទៅ ហើយទោះជាជន– រងគ្រោះព្យាយាមសួររកហេតុផលយ៉ាងណា ក៏ប្រពន្ធមិនព្រមប្រាប់សោះ។ តាំងពីថ្ងៃនោះ មក ជនរងគ្រោះបានចាប់ផ្តើមខូចចិត្តយ៉ាងខ្លាំង និងចេះតែមានទឹកមុខស្រងូតស្រងាត់លែងសូវ និយាយស្តី មាត់ករកអ្នកណាទាំងអស់។
ក្រុមគ្រួសារជនរងគ្រោះ បញ្ជាក់ថា រហូត មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះ និយាយជាមួយឪពុកម្តាយជរាថា ខ្ញុំមិនចង់រស់ នៅតទៅទៀតទេ ប៉ុន្តែត្រូវឪពុកម្តាយព្យាយាម ពន្យល់ហេតុផលលើកទឹកចិត្តកុំឱ្យជនរងគ្រោះ គិតខ្លី ដោយឪពុកម្តាយបានប្រាប់ថា បើកូនស្លាប់ ទៅតើឪម៉ែដែលជាចាស់ជរា ដើរទៅណាមិនរួច បានអ្នកណាមើលថែចិញ្ចឹម តែជនរងគ្រោះ មិនតបតអ្វីទាំងអស់។ ស្រាប់តែមកដល់វេលា ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏សម្រេច ចិត្តចងកសម្លាប់ខ្លួនតែម្តង ធ្វើឱ្យក្រុមគ្រួសារ ភ្ញាក់ផ្អើលស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យ ជួយ តែយឺតពេលទៅហើយ ដោយបានត្រឹម ជួយស្រាយចំណងទម្លាក់សពចុះមកក្រោម រួច ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជា– ការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋថា មានករណីចងកធ្វើ អត្តឃាតកម្លាំងអាវុធហត្ថ បានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុ រួចបានពិនិត្យនិងធ្វើកោ– សល្យវិច័យឃើញថា ជនរងគ្រោះ ផាន់ ផាណាត ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយ ប្រើក្រមាចងកភ្ជាប់នឹងរតផ្ទះ រហូតដល់ដាច់ ខ្យល់ស្លាប់។ ចំណែកមូលហេតុ ត្រូវបានក្រុម គ្រួសារអះអាងថា បណ្តាលមកពីកីឡាករ ផាន់ ផាណាត ឈឺចិត្តនឹងប្រពន្ធផិតក្បត់មានប្រុសថ្មី។
សពកីឡាករ ផាន់ ផាណាត ត្រូវបានសមត្ថ– កិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើំម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី។ ជាមួយនេះ ឪពុកម្តាយ កីឡាករ ផាន់ ផាណាត ដែលកំពុងស្ថិតក្នុងវ័យ ជរាពិការ ដើរមិនរួច បានលើកដៃសំពះអំពាវនាវ ដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិ– ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសប្បុរស– ជននានា សូមជួយគ្រួសារគាត់ផង ព្រោះពួក គាត់ក្រីក្រណាស់ គ្មានប្រាក់សម្រាប់ធ្វើបុណ្យ សពកូនប្រុសឡើយ។
គួររំលឹកថា កីឡាករប្រដាល់សេរីល្បីឈ្មោះ ផាន់ ផាណាត បានចូលហាត់កីឡាប្រដាល់អស់ រយៈពេល២៥ឆ្នាំមកហើយ និងធ្លាប់ហាត់នៅ ក្លឹបគុជជលសាកីឡា។ កីឡាករ ផាន់ ផាណាត គឺជាកីឡាករប្រដាល់ជើងខ្លាំងមួយរូប តាំងពី ជំនាន់កីឡាករ នួន ភីរម្យ កីឡាករ អេ ភូថង មកម៉្លេះ ហើយរយៈពេលនៃការប្រឡូកក្នុង វិស័យកីឡាប្រដាល់សេរីរយៈពេល២៥ឆ្នាំមក នេះ កីឡាករ ផាន់ ផាណាត ធ្លាប់ប្រកួតរាប់ រយដង រហូតទទួលបានខ្សែក្រវាត់ចំនួន៣ស្ថាប័ន និងទទួលបានប័ណ្ណសរសេរីពីសមាគមប្រដាល់ ជាច្រើនទៀតផង”
ចាន់ សុខលន់
ល្បីឈ្មោះផាន់ ផាណាត ដែលជាកីឡាករ ជើងខ្លាំងមួយរូបប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាម្ចាស់ខ្សែក្រវាត់ចំនួន៣ស្ថាប័ន បានដាច់ ចិត្តឃ្លាតចាកឆ្ងាយប្រពន្ធជិត១ឆ្នាំ ដើម្បីមក ព្យាបាលជំងឺនៅស្រុកកំណើត ស្រាប់តែប្រពន្ធ បែកគំនិតលួចក្បត់ផិតមានប្រុសថ្មី ធ្វើឱ្យកីឡាករ ជើងខ្លាំងរូបនេះឈឺចាប់ខ្លាំងពេក រហូតទ្រាំទ្រ លែងបាន ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនយ៉ាង អាណោចអាធ័ម។
ករណីកីឡាករប្រដាល់ជើងខ្លាំង ចងក សម្លាប់ខ្លួន ព្រោះឈឺចិត្តរឿងប្រពន្ធផិតនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងកើតផ្សារមង្គលបូរី ស្ថិតក្នុងភូមិ លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។
ជនរងគ្រោះដែលដាច់ចិត្តចងកធ្វើអត្ត– ឃាតនោះ មានឈ្មោះផាន់ ផាណាត អាយុ៣៦ឆ្នាំ ជាកីឡាករប្រដាល់សេរី មានស្រុកកំណើតនៅ ភូមិ–ឃុំកើតហេតុខាងលើ។ ជនរងគ្រោះមាន ឪពុកឈ្មោះសុខ ផាន់ អាយុ៧៧ឆ្នាំ (ចាស់– ជរា) ម្តាយឈ្មោះសំ ងាន អាយុ៧៦ឆ្នាំ (ចាស់ ជរា) សព្វថ្ងៃរស់នៅភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីជាប្រពន្ធដែលផិតក្បត់មានប្រុសថ្មី មានឈ្មោះពៅ ទូច អាយុ៣៥ឆ្នាំ មានកូនប្រុស ស្រី៣នាក់ សព្វថ្ងៃរស់នៅរាជធានីភ្នំពេញ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កីឡាករ ផាន់ ផាណាត (ជនរងគ្រោះ) បានប្រឡូកក្នុងវិស័យកីឡា– ប្រដាល់ អស់រយៈពេលជាង២៥ឆ្នាំមកហើយ។ ជនរងគ្រោះបានរៀបការប្រពន្ធត្រឹមត្រូវតាម ច្បាប់ និងរួមរស់បង្កើតបានកូនប្រុសស្រីចំនួន ៣នាក់ ជាចំណងនិស្ស័យ និងបានរស់នៅប្រកប របរចិញ្ចឹមជីវិតនៅឯរាជធានីភ្នំពេញ។ លុះ កាលពីជិត១ឆ្នាំមុន ដោយសារតែកើតមានជំងឺ ទើបជនរងគ្រោះបានបង្ខំចិត្តឃ្លាតឆ្ងាយប្រពន្ធ កូនមួយរយៈ ដោយធ្វើដំណើរមកនៅជាមួយ ឪពុកម្តាយឯស្រុកកំណើត (ភូមិ–ឃុំខាងលើ) ដើម្បីព្យាបាលជំងឺ។
ក្រុមគ្រួសារជនរងគ្រោះ បន្តថា លុះប៉ុន្មាន ថ្ងៃមុនកើតហេតុ ជនរងគ្រោះមានការនឹករលឹក ប្រពន្ធកូនពេក ក៏ទូរស័ព្ទទៅសួរសុខទុក្ខប្រពន្ធ កូនដែលកំពុងរស់នៅក្រុងភ្នំពេញ ស្រាប់តែ ត្រូវប្រពន្ធឆ្លើយតបមកវិញថា ឈប់ទាក់ទង នាងទៀត ព្រោះពេលនេះនាងមានប្តីថ្មីទៀត ហើយកាត់ចិត្តពីនាងទៅ ហើយទោះជាជន– រងគ្រោះព្យាយាមសួររកហេតុផលយ៉ាងណា ក៏ប្រពន្ធមិនព្រមប្រាប់សោះ។ តាំងពីថ្ងៃនោះ មក ជនរងគ្រោះបានចាប់ផ្តើមខូចចិត្តយ៉ាងខ្លាំង និងចេះតែមានទឹកមុខស្រងូតស្រងាត់លែងសូវ និយាយស្តី មាត់ករកអ្នកណាទាំងអស់។
ក្រុមគ្រួសារជនរងគ្រោះ បញ្ជាក់ថា រហូត មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះ និយាយជាមួយឪពុកម្តាយជរាថា ខ្ញុំមិនចង់រស់ នៅតទៅទៀតទេ ប៉ុន្តែត្រូវឪពុកម្តាយព្យាយាម ពន្យល់ហេតុផលលើកទឹកចិត្តកុំឱ្យជនរងគ្រោះ គិតខ្លី ដោយឪពុកម្តាយបានប្រាប់ថា បើកូនស្លាប់ ទៅតើឪម៉ែដែលជាចាស់ជរា ដើរទៅណាមិនរួច បានអ្នកណាមើលថែចិញ្ចឹម តែជនរងគ្រោះ មិនតបតអ្វីទាំងអស់។ ស្រាប់តែមកដល់វេលា ម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏សម្រេច ចិត្តចងកសម្លាប់ខ្លួនតែម្តង ធ្វើឱ្យក្រុមគ្រួសារ ភ្ញាក់ផ្អើលស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យ ជួយ តែយឺតពេលទៅហើយ ដោយបានត្រឹម ជួយស្រាយចំណងទម្លាក់សពចុះមកក្រោម រួច ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុណ្ណោះ។
លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជា– ការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋថា មានករណីចងកធ្វើ អត្តឃាតកម្លាំងអាវុធហត្ថ បានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុ រួចបានពិនិត្យនិងធ្វើកោ– សល្យវិច័យឃើញថា ជនរងគ្រោះ ផាន់ ផាណាត ពិតជាបានចងកធ្វើអត្តឃាតប្រាកដមែន ដោយ ប្រើក្រមាចងកភ្ជាប់នឹងរតផ្ទះ រហូតដល់ដាច់ ខ្យល់ស្លាប់។ ចំណែកមូលហេតុ ត្រូវបានក្រុម គ្រួសារអះអាងថា បណ្តាលមកពីកីឡាករ ផាន់ ផាណាត ឈឺចិត្តនឹងប្រពន្ធផិតក្បត់មានប្រុសថ្មី។
សពកីឡាករ ផាន់ ផាណាត ត្រូវបានសមត្ថ– កិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើំម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី។ ជាមួយនេះ ឪពុកម្តាយ កីឡាករ ផាន់ ផាណាត ដែលកំពុងស្ថិតក្នុងវ័យ ជរាពិការ ដើរមិនរួច បានលើកដៃសំពះអំពាវនាវ ដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិ– ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសប្បុរស– ជននានា សូមជួយគ្រួសារគាត់ផង ព្រោះពួក គាត់ក្រីក្រណាស់ គ្មានប្រាក់សម្រាប់ធ្វើបុណ្យ សពកូនប្រុសឡើយ។
គួររំលឹកថា កីឡាករប្រដាល់សេរីល្បីឈ្មោះ ផាន់ ផាណាត បានចូលហាត់កីឡាប្រដាល់អស់ រយៈពេល២៥ឆ្នាំមកហើយ និងធ្លាប់ហាត់នៅក្លឹបគុជជលសាកីឡា។ កីឡាករ ផាន់ ផាណាត គឺជាកីឡាករប្រដាល់ជើងខ្លាំងមួយរូប តាំងពី ជំនាន់កីឡាករ នួន ភីរម្យ កីឡាករ អេ ភូថង មកម៉្លេះ ហើយរយៈពេលនៃការប្រឡូកក្នុង វិស័យកីឡាប្រដាល់សេរីរយៈពេល២៥ឆ្នាំមក នេះ កីឡាករ ផាន់ ផាណាត ធ្លាប់ប្រកួតរាប់រយដង រហូតទទួលបានខ្សែក្រវាត់ចំនួន៣ស្ថាប័ន និងទទួលបានប័ណ្ណសរសេរីពីសមាគមប្រដាល់ជាច្រើនទៀតផង ៕
ដោយ៖ ចាន់ សុខលន់