Tuesday, October 21, 2025
Homeព័ត៌មានជាតិស្រ្តីមានវិបត្តិក្នុងគ្រួសារ ផឹកថ្នាំពុលស្លាប់

ស្រ្តីមានវិបត្តិក្នុងគ្រួសារ ផឹកថ្នាំពុលស្លាប់

 ខេត្តកោះកុង ៖ ស្រ្តីម្នាក់ មានវិបត្តិក្នុងគ្រួសារ បានផឹកថ្នាំពុល ធ្វើអត្តឃាត បណ្តាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១០និង០០នាទី ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបទុមសាគរ។

ប្រភពស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលបានព័ត៌មានថា មានករណីប្រជាពលរដ្ឋម្នាក់ បានផឹកថ្នាំពុល (ថ្នាំបាញ់ស្មៅ) ធ្វើអត្តឃាត នៅចំណុចភូមិធ្នង់ ឃុំកណ្តោល ស្រុកបទុមសាគរ ទើបកម្លាំងជំនាញ បានចុះពិនិត្យសព ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាពអណ្ដូងទឹក មេភូមិ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ។

សពដែលផឹកថ្នាំពុលស្លាប់ ឈ្មោះ ពុធ គឹម ភេទស្រី អាយុ៥០ឆ្នាំ មានលំនៅ កន្លែងកើតហេតុខាងលើ។

ក្រោយពិនិត្យសពរួច លោកគ្រូពេទ្យ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារផឹកថ្នាំបាញ់ស្មៅ ប្រាកដមែន។

តាមការបំភ្លឺពីសាច់ញាតិសព បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះផឹកថ្នាំពុល សម្លាប់ខ្លួន ដោយសារមានវិបត្តក្នុងក្រុមគ្រួសារ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES