Saturday, April 27, 2024
Homeព័ត៌មានជាតិបុណ្យភ្ជុំបិណ្ឌ មាស សុខសោភា បង្ហាញរូបសម្រស់ធម្មជាតិ

បុណ្យភ្ជុំបិណ្ឌ មាស សុខសោភា បង្ហាញរូបសម្រស់ធម្មជាតិ

ខេត្តព្រះសីហនុ ៖ តារាចម្រៀងល្បី មាស សុខសោភា ដែលត្រូវបានមហាជនខ្មែរ សរសើរថាជាតារាលេចធ្លោផុតលេខ ខាងការចូលរួមការពារធនធានធម្មជាតិ រួមមានព្រៃឈើ សត្វព្រៃ បឹងធម្មជាតិ ជាដើមនោះ នៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងសរសើរពីរូបសម្រស់ធម្មជាតិ​ និងរាងរៅដ៏ស្រលនស្អាតរបស់នាង បន្ទាប់ពីនាងបានបង្ហាញសម្រស់ធម្មជាតិនៅឆ្នេរសមុទ្រ ក្នុងឈុតហែលទឹក ឬឈុតប៊ីគីនី ដែលរំលេចនូវរូបរាងស្អាតសមសួនរបស់នាង ដែលទោះបីជាមានប្តីហើយក៏ តារាចម្រៀងរូបនេះ នៅតែថែរក្សាបាននូវរូបរាងស្វែលស្អាត មិនធាត់ខូចរាងនោះឡើយ។

          នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលដែលប្រជាពលរដ្ឋខ្មែរ ភាគច្រើន កំពុងរៀបចំខ្លួនចេញទៅស្រុកកំណើត ជួបជុំសាច់ញាតិ ធ្វើបុណ្យភ្ជុំបិណ្ឌ ឬដើរលេងកម្សាន្តតាមរមណីយដ្ឋាននានានោះ តារាចម្រៀង មាស សុខសោភា បាននាំស្វាមី និងសាច់ញាតិ ដើរកម្សាន្ត តាមរមណីយដ្ឋាននានា ជាពិសេស នាងបានបង្ហាញខ្លួននៅឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  ជាមួយឈុតហែលទឹក បែបសិចស៊ី ដែលទស្សនិកជនមិនសូវធ្លាប់បានឃើញ។

តាមរយ:ការបង្ហាញរាងរៅ និងសម្រស់ធម្មជាតិនៅឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសនេះ​ បានធ្វើឲ្យទស្សនិកជនភាគច្រើន សរសើរថា តារាស្រីរូបនេះ ពូកែថែរាងបានល្អសមសួន មិនចាញ់តារាបង្ហាញម៉ូដឡើយ។ ចំណែកចំណងស្នេហារវាងនាងនិងស្វាមី ក៏រក្សាបាននូវភាពរឹងមាំ ផ្អែមល្ហែម ទោះបីជាគេមិនបានឃើញនាងរៀបការតាមប្រពៃណីខ្មែរ ដោយគ្រាន់តែរៀបការតាមបែបអឺរ៉ុប នៅវិហារសាសនាគ្រិស្តក្តី។

សូមបញ្ជាក់ថា តារាចម្រៀង មាស សុខសោភា ដែលសព្វថ្ងៃ កំពុងបន្តអាជីពក្នុងផលិតកម្ម រាម នៅតែជាតារាស្រីលេចធ្លោ ទាំងផ្នែកសំឡេង រូបសម្រស់ និងសកម្មភាពសង្គម ជាពិសេស មហាជនសរសើរថា នាងជាតារាស្រឡាញ់ធនធានធម្មជាតិរបស់ជាតិ ដោយគេឃើញនាងតែងតែចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ ដូចជាដាំកូនឈើ ការពារព្រៃឈើ អភិរក្សសត្វព្រៃ និងបឹងធម្មជាតិ។ ជាក់ស្តែង ថ្មីៗនេះ តារារូបនេះ ត្រូវបានក្រសួងបរិស្ថាន​ អញ្ជើញចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យ នៅតាមបណ្តាខេត្តនានា ដើម្បីបញ្ចប់ការសម្លាប់សត្វព្រៃ ដែលជាមោទនកភាពមួយសម្រាប់តារាចម្រៀងរូបនេះ។ ជាពិសេស អ្វីដែលមហាជនខ្មែរភាគច្រើននៅចងចាំ និងសរសើរនោះគឺនាងជាសកម្មជនលេចធ្លោក្នុងការតស៊ូមតិការពារបឹងតាមោក ឬបឹងកប់ស្រូវ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងខណ្ឌព្រែកព្នៅ ដោយនាងបានស្នើសុំដោយផ្ទាល់ទៅកាន់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កុំឲ្យមានការលុបបឹងតាមោក និងថែរក្សាបឹងធម្មជាតិនេះ៕ ខៀវទុំ

RELATED ARTICLES