Tuesday, November 26, 2024
Homeព័ត៌មានជាតិផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ១០ថ្ងៃ យានយន្តជាង១២ម៉ឺនគ្រឿង បើកបរ

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ១០ថ្ងៃ យានយន្តជាង១២ម៉ឺនគ្រឿង បើកបរ

រាជធានីភ្នំពេញ ៖ តាមប្រភពក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ថា ចាប់ពីពេលបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១២៥ ៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។

ប្រភពដដែល បន្តថា ក្នុងចំណោមយានយន្តចំនួន ១២៥ ៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល ១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ ១៣៩៩។

ក្រសួងសាធារណការនិងដឹកជញ្ជូន ស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូន ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។

ក្រសួង អំពាវនាវឲ្យអ្នកបើកបរទាំងអស់ មានស្មារតីទទួលខុសត្រូវ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានបើកឲ្យធ្វើចរាចណ៍សាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ រយ:ពេល ១ខែ។ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ការបើកបរលើផ្លូវនេះ តម្រូវឲ្យបង់ថ្លៃ តាមប្រភេទយានយន្ត ក្នុងតម្លៃចាប់ពី ២០ដុល្លារ (ទៅមក) ដល់ ៦០ដុល្លារ៕

RELATED ARTICLES