Sunday, September 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះសង្ឃល្បីឈ្មោះមួយអង្គផ្ដាំពុទ្ធបរិស័ទ្ធឲ្យធ្វើរឿងនេះករណីផ្ទេរលុយតាមទូរស័ព្ទដៃ

ព្រះសង្ឃល្បីឈ្មោះមួយអង្គផ្ដាំពុទ្ធបរិស័ទ្ធឲ្យធ្វើរឿងនេះករណីផ្ទេរលុយតាមទូរស័ព្ទដៃ

ភ្នំពេញ៖ថ្មីៗនេះមានការចាប់អារម្មណ៍ទៀតហើយបន្ទាប់ពីគណនីហ្វេសប៊ុកផ្លូវការព្រះសង្ឃល្បីល្បាញមួយអង្គនាកុដលេខ២៤ នៃវត្តនាគវ័ន្ត គឺព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានបង្ហោះវីដេអូថ្មីមួយបញ្ជាក់ពីករណីមាន គណនីធនាគារ ABA របស់បុគ្គលមួយរូបបានបាញ់បច្ច័យជាង៥ពាន់ដុល្លារអាមេរិកផ្ញើទៅកាន់គណនីមួយ របស់ អ្នកជិតដិតព្រះអង្គ ទើបព្រះអង្គប្រកាសអំពីរឿងនេះជាសាធារណៈ ភ្លាមដើម្បីឲ្យអ្នកដែលបាញ់ប្រាក់ពីគណនី យមួយទៅកាន់គណនីយមួយផ្សេងទៀត គួរមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងការខាតបង់ប្រាក់កាក់ និង ពេវេ​លាដើម្បីយកប្រាក់នោះត្រឡប់មកវិញ។ នៅក្នុងវីដេអូរយៈពេលប្រមាណជាង១នាទីនេះ ព្រះអង្គបានភ្ជាប់​ដោយ​សំណេរថា “ច្រឡំABA ទៀតហើយ មិនដឹងថាម្ចាស់លុយពិបាកចិត្តម៉េចទៅ?”។

ក្នុងវីដេអូនោះព្រះតេជគុណ មានសង្ឃដីការបញ្ជាក់អំពីឈ្មោះគណនីម្ចាស់ប្រាក់ដែលបានបាញ់មក និងម្ចាស់​គណនីយដែលត្រូវបានគេបាញ់ចូល ហើយព្រះអង្គក៏មិនដឹងថាជាបច្ច័យនេះគឺជារបស់ព្រះសក ឬព្រះសង្ឃ​អង្គណាឡើយ ។ ព្រះអង្គក៏ស្នើឲ្យប្រជាពុទ្ធបរិស័ទ្ធមានការប្រុងប្រយ័ត្នខ្ពស់​ក្នុងការបាញ់ប្រាក់ពីគណនី​ធនា​គារមួយទៅមួយ ហើយសម្រាប់ពុទ្ធបរិស័ទ្ធដែលទទួលបានប្រាក់ដោយមិនមានប្រភព និងការបញ្ជាក់ ត្រូវរង​ចាំដំណឹងឲ្យបានច្បាស់ពីប្រភពប្រាក់ និងគួរផ្ញើប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញប្រសិនបើដឹងដំណឹង​នៃការផ្ញើ​ប្រាក់ខុសព្រោះតែប្រាក់ដែលបាញ់ទៅកាន់បុគ្គលម្នាក់ៗទោះមានចំនួនច្រើនប៉ុន្តែមិនដឹងថាពួគគាត់មានជីវភាពបែបណាឡើយ ពោលអ្នកខ្លះក៏អាចមានជាប់ពាក់ព័ន្ធនឹងករណីខ្ចីធនាគារផងដែរ ។

គេកត់សម្គាល់មុននេះរឿងការបាញ់ប្រាក់ខុសគណនីចូលទៅកាន់គណនីធនាគាររបស់អតីតតារាសម្តែងស្រី កញ្ញា វ៉ាង ស្រីណូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងវែកញែកពេញបណ្តាញសង្គម រហូតផ្ទុះជាពាក្យ​សម្តី​ចម្រូងចម្រាសរវាងអ្នកគាំទ្រខាងម្ចាស់ប្រាក់ និងអ្នកដែលទទួលគេបាញ់ប្រាក់ទៅខុសព្រោះតែ​ប្រាក់៣០០​ដុល្លារអាមេរិក ត្រូវបានកញ្ញា វ៉ាងស្រីណូ ដកទុកដើម្បីយកហេងហេងទើបធ្វើឲ្យផ្ទុះការវែក​ញែករកត្រូវខុស​រៀងខ្លួន​នៅលើហ្វេសបុករហូតមកដល់ពេលនេះនៅតែមិនទាន់ស្ងាត់។

សូមបញ្ជាក់ផងដែរថា ដោយសារបច្ចេកវិទ្យា​មានការជឿនលឿនការប្រើប្រាស់វិធីសាស្ត្រក្នុងការទូទាត់ និងផ្ញើ​ប្រាក់​តាមទូរស័ព្ទដៃ ពីគណនីយធនាគារ​មួយ​ទៅគណនីយមួយទៀតនោះបានក្លាយជាទីពេញនិយម​សម្រាប់អ្នក​ប្រើប្រាស់សេវាកម្មធនាគារព្រោះតែមានភាពងាយស្រួល ឆាប់រហ័ស និងមិនមានការកាត់សេវាកម្មអ្វីឡើយ ប៉ុន្តែ​ក្នុងនោះក៏មានការធ្វែសប្រហែលខ្លះដែលនាំឲ្យមានការខុសឆ្គងលើការផ្ញើប្រាក់ មានបញ្ហាយឺតយ៉ាវក្នុងការ​ទូ​ទាត់ ឬផ្ទេរប្រាក់ទៅកាន់បុគ្គលដទៃ ហើយប្រធានបទនេះក៏បានក្លាយជារឿងដែលផ្ទុះជជែកគ្នាមុន​នេះនៅលើ​បណ្តា​ញសង្គមជាហូរហែផងដែរពិសេសភាគីម្ចាស់ដើមបាញ់លុយទៅភាគីម្ខាងទៀតច្រឡំ ហេតុនេះហើយ​បាន​ជាព្រះតេជគុណនី សុវណ្ណមុនីរ៉េត ផ្ដាំឲ្យពុទ្ធបរិស័ទ្ធ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចាប់ពីពេលនេះតទៅ៕

RELATED ARTICLES