Tuesday, November 26, 2024
Homeព័ត៌មានជាតិអាកាសធាតុកម្ពុជា ពីថ្ងៃ១៩-២១ តុលា លែងធ្លាក់ភ្លៀង

អាកាសធាតុកម្ពុជា ពីថ្ងៃ១៩-២១ តុលា លែងធ្លាក់ភ្លៀង

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាព អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយបញ្ជាក់ថា ស្ទើរតែគ្មានភ្លៀងធ្លាក់ បើមាន តិចតួចតែប៉ុណ្ណោះ។

ក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី១៩-២១ ខែតុលា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ ចំណែកព្យុះទី២០ ឈ្មោះ នេសាទ (NESAT) ដែលបានកើតឡើងនៅភាគខាងជើងហ្វីលីពីន នឹងថមថយឥទ្ធិពល នៅពេលធ្វើដំណើរដល់ប៉ែកខាងក្រោមនៃភាគខាងជើងវៀតណាម នៅថ្ងៃទី២១ ខែតុលា។ ចាប់ពីថ្ងៃទី២២-២៥ ខែតុលា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ ពីចិន ចុះខ្សោយ ខណៈដែលជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កើនឥទ្ធិពលមកលើភាគខាងត្បូងកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

១.តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ

– ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមាន តិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះ បណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម និងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិច ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំពោះបណ្តាខេត្តដទៃ ទៀត អាចមានភ្លៀងតិចតួច។

២.តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ

– ចាប់ពីថ្ងៃទី១៩-២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមាន តិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីតិច ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣. តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ

– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១អង្សាសេ

– អាចមានភ្លៀងក្នុងកំរិតពីតិច ទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

RELATED ARTICLES