ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គឹម វាសនា បានចូលរួមក្នុងពិធីចែកអំណោយជូនដល់ ប្រជាពលរដ្ឋ ២ឃុំ ចំនួន១៨៥គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុករលាប្អៀរ ដឹកនាំដោយឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង។



ពិធីចែកអំណោយនៅពេលនោះ មានការអញ្ជើញចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តបណ្ឌលខេត្ត កំពង់ឆ្នាំង ឯកឧត្តមស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។



ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានកិក្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក រលាប្អៀរ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុម ការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ពាំនាំមកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជ រដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ។ ជាពិសេស ឯកឧត្តមបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែង យកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការ នយោបាយអ្វីទាំងអស់៕