Monday, September 23, 2024
Homeព័ត៌មានជាតិស្នេហ៍តាមហ្វេសប៊ុក ណាត់ជួបរួមរ័ក លើកទី១ បាន១ដង លើកទី២ មួយភ្លែត២ដង

ស្នេហ៍តាមហ្វេសប៊ុក ណាត់ជួបរួមរ័ក លើកទី១ បាន១ដង លើកទី២ មួយភ្លែត២ដង

ខេត្តកោះកុង ៖ យុវជនម្នាក់ បានទាក់ទងស្នេហាជាមួយក្មេងស្រីវ័យជំទង់ម្នាក់ តាមឆាតហ្វេសប៊ុក រហូតដល់ត្រូវរ៉ូវ ណាត់ជួបគ្នារួមរ័កមេត្រី បានសម្រេច១ដង រួចមកហើយ លុះរំលងបាន១ខែ ខាងប្រុសណាត់ក្មេងស្រីជាសង្សារ មកបន្ទប់ជួលរបស់ខ្លួន រួចរួមភេទជាមួយគ្នា មួយភ្លែត២ដងថែមទៀត លុះរឿងរ៉ាវបានបែកធ្លាយដឹងដល់ម្តាយខាងស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនខាងប្រុស យកទៅចាត់ការតាមច្បាប់។

ករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំនេះ បានកើតឡើងដំបូង កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ លុះមកដល់វេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ខាងប្រុសបានណាត់ខាងស្រីមកជួប និងរួមភេទជាមួយគ្នា ថែម២ដងទៀត នៅចំណុចបន្ទប់ជួលរបស់យុវជនជាសង្សារ ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ក៏បែកធ្លាយ ឈានដល់ការឃាត់ខ្លួនតែម្តង។

យុវជនដែលក្លាយខ្លួនជាអ្នកទោសស្នេហាទាំងវ័យក្មេង មានឈ្មោះវី សៀងអ៊ី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅបច្ចុប្បន្ន ភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ.ឡ.ស.ប អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅបច្ចុប្បន្ន ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញបានទទួលពាក្យបណ្តឹងពីអាណា ព្យាបាលរបស់ក្មេងស្រីរងគ្រោះ ដោយប្តឹងទៅលើឈ្មោះវី សៀងអ៊ី ថាបានពង្រត់កូនស្រីរបស់ខ្លួនដែលជាអនីតិជន ទើបនឹងមានវ័យ១៣ឆ្នាំ ចេញពីផ្ទះ យកមកសម្ងំស្នាកនៅ រួមភេទជាមួយគ្នា នៅក្នុងបន្ទប់ជួលទីតាំងកើតហេតុខាងលើ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានបណ្តឹងខាងលើភ្លាម សមត្ថកិច្ចជំនាញ ក៏ចុះអន្តរាគមន៍ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន យុវជនឈ្មោះវី សៀងអ៊ី នៅត្រង់បន្ទប់ជួលខាងលើ ដោយក្នុងនោះ ក៏មានវត្តមានក្មេងស្រីរងគ្រោះនៅជាមួយគ្នាផងដែរ។ បន្ទាប់មក សមត្ថកិច្ច ក៏បាននាំអ្នកទាំងពីរ មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច យុវជនជាជនសង្ស័យឈ្មោះវី សៀងអ៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានណាត់ក្មេងស្រីរងគ្រោះមកជួប និងរួមភេទជាមួយគ្នាប្រាកដមែន ព្រោះរវាងពួកគេទាំង២នាក់ គឺជាគូសង្សារនឹងគ្នា ដោយទាក់ទងស្នេហាតាមរយៈឆាតហ្វេសប៊ុកមួយរយៈ មកហើយ។

យុវជនខាងលើ បានបន្តសារភាពថា ក្រោយពីចាប់ផ្តើមទាក់ទងស្នេហាគ្នារហូតមកដល់ពេលនេះ ពួកខ្លួនទាំង២នាក់ បានព្រមព្រៀង រួមភេទជាមួយគ្នាបានសម្រេចចំនួន៣លើករួចមកហើយ ដោយក្នុងនោះ លើកទី១ (មិនចាំថ្ងៃ) គ្រាន់តែដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២។ ចំណែកលើកទី២ និងលើកទី៣ នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលដែលពួកគេស្នាក់នៅ ដោយរួមភេទមួយភ្លែត២ដង។

យុវជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរៀបចំកសាងសំណុំរឿង បញ្ផូនទៅកាន់សាលា ដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។/

RELATED ARTICLES