Monday, September 23, 2024
Homeព័ត៌មានជាតិក្មេង១៤ឆ្នាំ ដើរបាត់ពីផ្ទះ៤ថ្ងៃ ស្លាប់ស្រាត

ក្មេង១៤ឆ្នាំ ដើរបាត់ពីផ្ទះ៤ថ្ងៃ ស្លាប់ស្រាត

ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុស វ័យ១៤ឆ្នាំម្នាក់ បានបាត់ចេញពីផ្ទះ អស់រយៈពេល៣-៤ថ្ងៃ ស្រាប់តែត្រូវបាន អ្នកភូមិប្រទះ ឃើញដេកស្លាប់ក្នុងសភាពអាក្រាតកាយ និងមានសភាពហើមស្អុយ នៅកណ្តាលវាលស្រែមួយកន្លែង បង្កឱ្យមានការភ្ញាក់ ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះពិនិត្យភ្លាមៗ។

ករណីប្រទះឃើញសាកសពអាក្រាតកាយ ដេកស្លាប់កណ្តាលវាលស្រែនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចស្រែមានទឹក និងគល់ជ្រាំង ស្ថិតក្នុងភូមិព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ។

សាកសពក្មេងប្រុសខាងលើ មានឈ្មោះតែម វិត ភេទប្រុស អាយុ១៤ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្សមានសតិមិនប្រក្រតី ហើយបានដើរចេញបាត់ពីផ្ទះ ៣-៤ថ្ងៃមកហើយ ទោះជាក្រុមគ្រួសារនាំគ្នាដើរតាមរកយ៉ាងណាក៏មិនឃើញសោះ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ មានអ្នកភូមិប្រទះឃើញសាកសពដេកស្លាប់នៅកណ្តាលស្រែ ត្រង់ចំណុចកើតហេតុ ក៏ប្រញាប់រត់ទៅមើល ក៏ឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយមានសភាពអាក្រាតកាយហើយ ហើមស្អុយទៀតផង។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកតាលោសែនជ័យ បានចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា សពមានសភាពហើម ធុំក្លិនស្អុយទៅហើយ និងអាចស្លាប់យ៉ាងតិច ៣យប់៤ថ្ងៃ។ ដោយឡែកនៅលើខ្លួនប្រាណសាកសព គ្មានស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធអ្វីទេ។ តាមការសន្និដ្ឋាន ជនរងគ្រោះអាចប្រកាច់ធ្លាក់ទឹក បណ្តាលឱ្យថប់ដង្ហើមស្លាប់ ព្រោះជនរងគ្រោះជាមនុស្សមានសតិមិនប្រក្រតី។

សាកសពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES