Monday, September 23, 2024
Homeព័ត៌មានជាតិចេញពីគុក កាប់ម៉ូតូគេខ្ទេច ជាប់ខ្នោះ

ចេញពីគុក កាប់ម៉ូតូគេខ្ទេច ជាប់ខ្នោះ

ខេត្តសៀមរាប : កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចម្រើន អធិការក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីតុលាការ ផងដែរ ។

តាមប្រភពអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២១និង៣០នាទីយប់ នៅចំណុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើធ្វើឲ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) បង្កឡើងដោយជនសង្ស័យឈ្មោះ ណៃ វ៉ាន់នេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពស្ទាក់កាប់ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១AK-៧៨៥៩ លេខតួ-លេខម៉ាស៊ីន ៥៩៩៣៤៩០ របស់ជនរងគ្រោះឈ្មោះ ល.ដ.ឡ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យបែកកុងទ័រ និងក្បាលម៉ូតូ ព្រមទាំងកាប់ម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០១៤ បិទតែមប្រិ៍ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១P-៥៨៥០ លេខតួ,លេខម៉ាស៊ីន ៩១៤៥៨៦៦ បណ្តាលឲ្យបែកគម្របស៊ីផ្លេ និងកុងទ័រ រួចគេចខ្លួន ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ កម្លាំងសមត្ថកិច្ច បានចុះទៅដល់ ធ្វើការសាកសួរនៅកន្លែងកើតហេតុ បានកំណត់មុខសញ្ញាជនសង្ស័យខាងលើបាន រួចបានស្វែងរកចាប់ខ្លួនជនសង្ស័យបាន យកមកសាកសួរ។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ម៉ូតូរបស់ជនរងគ្រោះទាំងពីរនាក់ខាងលើ ប្រាកដមែន រីឯវត្ថុតាង ជនសង្ស័យ បានបោះចោលក្នុងទឹក ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន ។

ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ៕

RELATED ARTICLES