Tuesday, September 17, 2024
Homeព័ត៌មានជាតិប្រុសប្រពន្ធលែង ឃើញស្រីឈរ លបស្ទាបពីក្រោយ

ប្រុសប្រពន្ធលែង ឃើញស្រីឈរ លបស្ទាបពីក្រោយ

ខេត្តឧត្តរមានជ័យ ៖ បុរសប្រពន្ធលែងម្នាក់ ឃើញនារីម្នាក់ កំពុងឈរហាលខោអាវនៅខាងក្រោយផ្ទះ ក៏បែកគំនិតលបចូលទៅចាប់ឱបនារីរងគ្រោះ ពីក្រោយ រួចធ្វើសកម្មភាពថើបញក់ញីនិងលូកស្ទាបខ្លួនប្រាណនារីរងគ្រោះ ជាហេតុធ្វើឱ្យនារីរងគ្រោះស្រែកឆោឡោ ផ្អើលដល់ក្រុមគ្រួសារ ទើបភ័យ ខ្លួនរត់គេចបាត់ លុះ៣ថ្ងៃក្រោយមក ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីប្រទូស្តកេរ្តិ៍ខ្មាសនេះ បានកើតឡើង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅចំណុចកន្លែងហាលខោអាវ ខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាន តូ ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុរសពោះម៉ាយ មានកូនប្រុស១ មានស្រុកកំណើតនៅភូមិអូរចិញ្ចៀន ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្នមានលំនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ចំណែកនារីរងគ្រោះ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២  ខណៈដែលនារីរងគ្រោះ កំពុងឈរហាលខោអាវនៅខាងក្រោយផ្ទះ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះសាន តូច បានចូលមកពីក្រោយធ្វើសកម្មភាពចាប់បឱបថើប លូកស្ទាប បៀតបៀនកេរ្តិ៍ខ្មាសរបស់នារីរងគ្រោះ ធ្វើឱ្យនារីរងគ្រោះភ័យឆោឡោ ស្រែកហៅក្រុមគ្រួសារឱ្យជួយ ទើបជនសង្ស័យភ័យខ្លួន ក៏រត់គេចបាត់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ នារីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ករតាមច្បាប់។

រហូតមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះសាន តូ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងអនុវតតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់លោក ចន សុភ័ក្ត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តមានជ័យ។

ក្រោយការសាកសួរអស់ជាច្រើនម៉ោង ទើបជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ប៊ុន ថេត

RELATED ARTICLES