Wednesday, May 1, 2024
Homeព័ត៌មានជាតិជុំគ្នាលេងបៀ ប៉ូលិសចុះចាប់៥នាក់

ជុំគ្នាលេងបៀ ប៉ូលិសចុះចាប់៥នាក់

ខេត្តពោធិ៍សាត់ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចុះបង្ក្រាបករណី លេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ) មួយកន្លែង ដោយបានឃាត់ខ្លួនអ្នកលេងល្បែង ចំនួន៥ (ស្រី៤នាក់) កំពុងពពាក់ពពូនប្រមូលផ្តុំគ្នាលេងបៀ នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។

យោងតាមរបាយការណ៍របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានឱ្យដឹងថា ក្នុងករណីបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកលេងល្បែង ចំនួន៥នាក់ រួមមាន ៖ ទី១-ឈ្មោះស៊ន ចិន្តា ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង។ ទី២-ឈ្មោះមួយ សារ៉ន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។ ទី៣-ឈ្មោះគូ ស្រីម៉ាច ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង។ ទី៤-ឈ្មោះឃាម ថន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង និងទី៥-ឈ្មោះប៉ង ផា ភេទប្រុស អាយុ៤០ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង។ ចំណែកវត្ថុតាងដកហូត រួមមាន បៀ ចំនួន២ហ៊ូ ស្មើនឹង ១០៤សន្លឹក ស្បែកជើង ចំនួន៤គូ កម្រាលភួយពណ៌ខៀវ ចំនួន១។

អ្នកលេងល្បែងទាំង៥នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ លោកមេភូមិ បានធ្វើការអប់រំ និងហាមឃាត់ពួកគាត់មិនឱ្យប្រព្រឹត្តទៀត។  ក្រោយពីការធ្វើការអប់រំរួច សមត្ថកិច្ចបានអនុញ្ញាតឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES