Saturday, September 21, 2024
Homeព័ត៌មានជាតិក្មួយស្រីរួមដៃជាមួយពូ បង្អកស្រាមិត្តស្រីស្រវឹង ដឹកចូលផ្ទះសំណាក់ ចាប់រំលោភ ២ដង

ក្មួយស្រីរួមដៃជាមួយពូ បង្អកស្រាមិត្តស្រីស្រវឹង ដឹកចូលផ្ទះសំណាក់ ចាប់រំលោភ ២ដង

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ចំនួន៤នាក់ (ប្រុស២ ស្រី២) ក្នុងនោះមានម្នាក់ ត្រូវជាក្មួយស្រីរបស់ជនសង្ស័យម្នាក់ បានល្បួងក្មេងស្រីរងគ្រោះម្នាក់ អាយុ ១៤ឆ្នាំ ដែលជាមិត្តភក្តិរបស់ខ្លួន ឱ្យផឹកស្រា រហូតស្រវឹងលែងដឹងខ្លួន រួចឲ្យជនសង្ស័យ ជាពូរបស់ខ្លួន ដឹកក្មេងស្រីរងគ្រោះ ចូលផ្ទះសំណាក់ ចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច។ លុះក្រោយមក បានរួមដៃជាមួយជនសង្ស័យជាពូរបស់ខ្លួន ប្រើល្បិចដដែលនេះ នាំក្មេងស្រីរងគ្រោះ ទៅឲ្យជនសង្ស័យម្នាក់ទៀត ចាប់រំលោភក្នុងផ្ទះសំណាក់ បានសម្រេចម្តងទៀត ទើបក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះជនសង្ស័យ (ប្រុស) បានចំនួន២នាក់ ខណៈដែលបក្ខពួក ២នាក់ទៀត (ស្រី) កំពុងរត់គេចខ្លួន។

ករណីបង្អកស្រាក្មេងស្រីស្រវឹង ដឹកចូលផ្ទះសំណាក់ ចាប់រំលោភនេះ លើកទី១ បានកើតឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះសំណាក់ «វិសាល រង្សី» នៅម្តុំអ្នកលឿងត្រើយខាងលិច ស្ថិតក្នុងភូមិអម្ពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក និងលើកទី២ កាលពីពាក់កណ្តាលខែតុលា​ ឆ្នាំ២០២២ នៅម្តុំរង្វង់មូល ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ លុះមកដល់ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះម៉ន សិលា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីសាលាស្រុកលើកដែក រស់នៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក និងទី២-ឈ្មោះអ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ  ជនជាតិវៀតណាម មុខរបរលក់ដូរ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក។ ចំណែកបក្ខពួក ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន ទី១- ឈ្មោះរតនា ស្រីនាថ ភេទស្រី អាយុប្រហែល១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក (ជាមិត្តភក្តិក្មេងស្រីរងគ្រោះ) និងទី២-ឈ្មោះ គន្ធា ភេទស្រី អាយុប្រហែល៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។ ដោយឡែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ រស់នៅភូមិអម្ពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ ជាមិត្តភក្តិនាង បានបបួលនាងទៅញ៉ាំចំណីជាមួយពូរបស់នាង ឈ្មោះសិលា (ជនសង្ស័យ) នៅត្រើយខាងកើត ក្នុងហាងឈ្មោះ អមតៈ ហើយពេលនោះ ជនសង្ស័យទាំង២នាក់ពូក្មួយ បានបង្ខំឱ្យនាងផឹកស្រាបៀរ ដោយថា «លើកដាច់ សាច់ស្អាត» រហូតដល់នាងស្រវឹងខ្លាំង លែងដឹងស្មារតី ហើយពួកគេបាននិយាយប្រាប់នាងថា នឹងជូនត្រឡប់ទៅផ្ទះវិញ តែបែរជានាំនាងចូលផ្ទះសំណាក់ មួយកន្លែង យីហោ «វិសាល រង្សី» នៅអ្នកលឿង ត្រើយខាងលិច ហើយជនសង្ស័យឈ្មោះសិលា បានក្រៀកនាងចូលបន្ទប់។ បន្ទាប់មកក៏ចាប់ផ្តួលនាងទៅលើពូក រួចធ្វើសកម្មភាពចាប់រំលោភនាងទាំងកំរោល រហូតបានសម្រេចតែម្តង។

ក្មេងស្រីរងគ្រោះ បានបន្តថា លុះរំលងបានប្រមាណ ២ទៅ៣ថ្ងៃក្រោយមក ជនសង្ស័យឈ្មោះសិលា ក៏បានហៅទូរស័ព្ទទៅក្មួយស្រីរបស់គេ ឈ្មោះស្រីនាថ នោះ ឱ្យបបួលនាងចេញមកផឹកស្រាបៀរ នៅហាងអមតៈ។  បន្ទាប់មក ជនសង្ស័យទាំងពីរនាក់ពូក្មួយ បានបង្អកស្រានាង រហូតស្រវឹងទៀត ហើយក៏ជូននាងទៅផ្ទះ និងបម្រុងចាប់រំលោភនាងម្តងទៀត ប៉ុន្តែនាងបានរត់ពួនក្រោមសាឡុង ទើបពេលនោះ ជនសង្ស័យឈ្មោះសិលា បានងាកទៅរកក្មួយស្រីរបស់គេឈ្មោះស្រីនាថ វិញ។ បន្ទាប់មក​ ជនសង្ស័យឈ្មោះសិលា បានជូនពួកនាងទាំង២នាក់ ត្រឡប់ទៅផ្ទះវិញ នៅម៉ោងប្រហែល ៣ទៀបភ្លឺ។

ក្មេងស្រីរងគ្រោះ បានឱ្យដឹងបន្តទៀតថា បន្ទាប់មកទៀត អំឡុងពេល ១សប្តាហ៍ក្រោយមក ឈ្មោះស្រីនាថ បានបបួលនាងថា ទៅភ្នំពេញ ដើម្បីរកការងារធ្វើ តែបែរជានាំនាងចូលហាងផឹកស៊ី មួយកន្លែង ដោយនិយាយប្រាប់ថា ទៅផឹកស្ប៉ាយសិន ចាំទៅ។ បន្ទាប់ពីផឹកស្ប៉ាយអស់ ២ដប នាងមានអារម្មណ៍ថាវិលមុខ (ស្រវឹង) ហើយជនសង្ស័យឈ្មោះសិលា បានជូននាងទៅម្តុំរង្វង់មូល ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ពេលនោះលេចមុខជនសង្ស័យឈ្មោះអ៊ុក ទឹង បាននាំនាងចូលក្នុងបន្ទប់ ហើយនិយាយថា “សុំមួយ” តែនាងមិនព្រម ស្រាប់តែឈ្មោះអ៊ុក ទឹង បានចាប់រំលោភនាង រហូតដល់បានសម្រេចតែម្តង។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រួចនាំយកទៅសាកសួរ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកបក្ខពួក ២នាក់ទៀត (ភេទស្រី) សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមឃាត់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES