Thursday, November 14, 2024
Homeព័ត៌មានជាតិអាជ្ញាធរខេត្តព្រះសីហនុ ប្រកាសចាប់ខ្លួនជនសង្ស័យបង្ខាំងមនុស្ស

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសចាប់ខ្លួនជនសង្ស័យបង្ខាំងមនុស្ស

ខេត្តព្រះសីហនុ :​ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសស្វែងរកចាប់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ឡ ហាន ជាជនជាតិចិន មានភិនភាគដូចមានក្នុងរូបថតខាងក្រោម ដែលជាប់សង្ស័យនឹងករណីបង្ខាំងមនុស្ស ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ  នាពេលកន្លងមក។

សមត្ថកិច្ចខេត្តព្រះសីហនុ  បាននិងកំពុងតាមចាប់ខ្លួនក្រុមជនសង្ស័យខាងលើ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញជនសង្ស័យមានភិនភាគដូចរូបថតនេះ ដើម្បីសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នឹងរក្សាការសម្ងាត់ ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់បងប្អូនដែលចូលរួមសហការផ្តល់ព័ត៌មាន ដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យនេះ ៕

RELATED ARTICLES