Friday, November 15, 2024
Homeព័ត៌មានជាតិឪចុងរំលោភ៥ឆ្នាំ ទើបកូនស្រីទម្លាយប្រាប់ម៉ែ

ឪចុងរំលោភ៥ឆ្នាំ ទើបកូនស្រីទម្លាយប្រាប់ម៉ែ

ខេត្តប៉ៃលិន ៖ បុរសជាឪពុកចុងម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួន អស់រយៈពេល៥ឆ្នាំ គឺតាំងពីកូនស្រីទើបនឹងមានអាយុ ៩ឆ្នាំ រហូតដល់សព្វថ្ងៃមានអាយុ ១៤ឆ្នាំ នៅតែបន្តចាប់រំលោភបាន សម្រេចជាច្រើនដងទៀត រហូតកូនស្រីទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយប្រាប់ម្តាយ ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់វាយខ្នោះឪពុកចុងតិរច្ឆាន យកទៅចាត់ការតាមច្បាប់។

ករណីឪពុកចុងចាប់រំលោភកូនស្រីជាអនីតិជននេះ បានកើតឡើង អស់រយៈពេល ៥ឆ្នាំមកហើយ ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ ក្រោយពីក្មេងស្រីរងគ្រោះទម្លាយរឿងប្រាប់ម្តាយ និងប្តឹងសមត្ថកិច្ច ចាប់ខ្លួនឪពុកចុងល្មោភកាម កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅចំណុចភ្នំកេះ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីចុងរបស់ខ្លួន ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហួន ឃ្លី អាយុ៥៣ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ១៤ឆ្នាំ មុខរបរកសិករ។ ទាំងពីរនាក់ឪពុកចុង និងកូនស្រី សព្វថ្ងៃស្នាក់នៅចំណុចភ្នំកេះ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រង់ បានទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះហួន ឃ្លី ត្រូវជាប្តីចុងរបស់ខ្លួនថា បានចាប់ រំលោភកូនស្រីបង្កើតរបស់ខ្លួន (ក្មេងស្រីរងគ្រោះ) ដែលជាអនីតិជន អាយុទើប១៤ឆ្នាំ បានសម្រេច អស់រយៈពេល៥ឆ្នាំមកហើយ  ពោលគឺតាំងពីអំឡុងពេលធ្វើជាពលករនៅប្រទេសថៃ រហូតសព្វថ្ងៃ មករស់នៅស្រុកកំណើតឯខេត្តប៉ៃលិន។

តាមការបំភ្លឺពីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវជាឪពុកចុងរបស់នាង បានចាប់រំលោភនាង តាំងពីអាយុ៩ឆ្នាំ មកម៉្លេះ ដែលកាលនោះ ម្តាយនិងឪពុកចុង បាននាំនាងទៅធ្វើការនិងរស់នៅឯប្រទេសថៃ។ បន្ទាប់មក ជនសង្ស័យបានបន្តចាប់រំលោភនាងជាបន្តបន្ទាប់ រហូតដល់នាងមានអាយុ ១៣ឆ្នាំ ដោយរាល់ពេលរំលោភនាងម្តងៗ ឪពុកចុង តែងសម្លុតគំរាម មិនឱ្យនាងនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត ពិសេសម្តាយរបស់នាង ពុំនោះទេ គេនឹងសម្លាប់បំបិទមាត់ទាំងម្តាយនិងកូន ជាហេតុធ្វើឱ្យនាងមានការភ័យខ្លាច ទើបចេះតែលាក់បាំងរហូតមក។

ក្មេងស្រីរងគ្រោះ បានបន្តថា ក្រោយមក ខណៈដែលមានអាយុ១៤ឆ្នាំ ម្តាយនិងឪពុកចុង បាននាំនាងវិលត្រឡប់មករស់នៅស្រុកខ្មែរវិញ (នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ) តែក្រោយពីវិលមកដល់ស្រុកកំណើតបាន ៥ខែ ឪពុកចុងនេះ បានបន្តសកម្មភាពចាប់រំលោភនាង បានសម្រេចជាច្រើនដងថែមទៀត រហូតធ្វើឱ្យនាងទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់ម្តាយថា ឪពុកចុងតិរច្ឆាននេះ បានរំលោភនាងអស់រយៈពេល ៥ឆ្នាំមកហើយ ទើបម្តាយប្រញាប់រត់ទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនឪពុកចុងល្មោភកាមនេះ តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES