Thursday, April 25, 2024
Homeព័ត៌មានជាតិលោតសម្លាប់ខ្លួន ពីលើអគារខ្ពស់

លោតសម្លាប់ខ្លួន ពីលើអគារខ្ពស់

ខេត្តបន្ទាយមានជ័យ ៖ នារីរូបស្រស់ម្នាក់ ជាជនជាតិថៃ ត្រូវបានប្រទះឃើញធ្លាក់ចុះពីលើអគារ ១កន្លែង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមមួយរំពេច ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែត្រូវបានមជ្ឈដ្ឋានមួយចំនួនសង្ស័យថា ជាករណីអត្តឃាតកម្ម (លោតសម្លាប់ខ្លួនពីលើអគារខ្ពស់)។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចអគារ Y (ពណ៌សលាយត្រាវ) ជាអគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុនហ្គោលប្លាណិត មានទីតាំងស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត បានទទួលព៌ត័មានពីគ្រូពេទ្យបង្អែកប៉ោយប៉ែត ថាមានករណីជនជាតិថៃ ភេទស្រី លោតពីលើអគារខ្ពស់ ស្ថិតក្នុងភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយត្រូវបានរថយន្តក្រុមហ៊ុនហ្គោលប្លាណិត ដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។

សមត្ថកិច្ច បន្តថា ក្រោយពីចុះពិនិត្យដល់មន្ទីរពេទ្យ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណប័ណ្ណសញ្ផាតិថៃ របស់ជនរងគ្រោះ ដែលបញ្ជាក់ថា សពមានឈ្មោះអារីហ្សា ខាំចារើន (ARISA KAMJARERN) ភេទស្រី អាយុ២២ឆ្នាំ ជនជាតិថៃ ប៉ុន្តែគ្មានលិខិតឆ្លងដែនជាប់ខ្លួននោះទេ។

សពនារីរងគ្រោះខាងលើ ត្រូវបានតម្កល់ទុកក្នុងសាលតម្កល់សព មន្ទីរពេទ្យបង្អែកប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដើម្បីខាងជំនាញ បង្កើតគណៈកម្មការត្រួតពិនិត្យសព និងធ្វើការស្រាវជ្រាវតាមនីតិវិធី ដើម្បីកំណត់ឱ្យដឹងច្បាស់ថា តើជាករណីអត្តឃាតកម្ម (លោតសម្លាប់ខ្លួន) ឬជាករណីអ្វីផ្សេង៕

RELATED ARTICLES