Thursday, December 5, 2024
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ហាមលក់ឱសថ NAIKA

ក្រសួងសុខាភិបាល ហាមលក់ឱសថ NAIKA

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ទាំងអស់ឱ្យបានជ្រាបថា យោងតាមការពិនិត្យឃើញលើបណ្តាញសង្គម ហ្វេសប៊ុក មានគណនីចំនួន២ ឈ្មោះ Medicine Health និងសុខភាពជាទ្រព្យ-ថ្នាំក្រពះជប៉ុន កំពុងផ្សព្វផ្សាយ លក់ឱសថ ឈ្មោះ NAIKA គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿការផ្សព្វផ្សាយឱសថឈ្មោះ NIK និងមិនត្រូវប្រើប្រាស់ឱសថគ្មានលេខបញ្ជិកាខាងលើឡើយ។ ក្រសួងសុខាភិបាល តម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គម ហ្វេសប៊ុក ខាងលើ និងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថឈ្មោះ NAIKA នេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឱសថឈ្មោះ NAIKA គ្មានលេខបញ្ជិកា ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថឈ្មោះ NAIKA គ្មានលេខបញ្ជិកាខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦៕

RELATED ARTICLES