Wednesday, December 4, 2024
Homeព័ត៌មានជាតិពូរំលោភក្មួយស្រី ពោះធំ៧ខែ

ពូរំលោភក្មួយស្រី ពោះធំ៧ខែ

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីបង្កើតខ្លួនឯង ដែលទើបនឹងមានអាយុ ១២ឆ្នាំ បានសម្រេចជាបន្តបន្ទាប់ ដោយគំរាមមិនឱ្យក្មួយស្រីប្រាប់រឿងនេះ ឱ្យអ្នកណាម្នាក់បានដឹងដាច់ខាត រហូតក្មេងស្រីរងគ្រោះ មានផ្ទៃពោះ៧ខែ ពោះខ្ទាតធំ ទើបបែកការ ដឹងដល់ក្រុមគ្រួសារ ក៏ដាក់ពាក្យបណ្តឹង ចាប់វាយខ្នោះជនសង្ស័យជាពូបង្កើត នាំយកទៅចាត់ការតាច្បាប់។

ករណីពូបង្កើតចាប់រំលោភក្មួយស្រី រហូតដល់មានផ្ទៃពោះនេះ ទើបនឹងបែកធ្លាយ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់មក ក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

ជនសង្ស័យដែលចាប់រំលោភក្មួយស្រីបង្កើត រហូតដល់មានផ្ទៃពោះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះផាន កុសល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ដ.ណ.រ អាយុ១២ឆ្នាំ ស្នាក់នៅផ្ទះជាមួយជនសង្ស័យដែលត្រូវជាពូបង្កើត។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ដ.ណ.រ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ ត្រូវបានជនសង្ស័យនាំមកស្នាក់នៅជាមួយ តាំងពីអាយុ៧ឆ្នាំ ពោលគឺនៅអំឡុងឆ្នាំ២០១៧។ ក្រោយមក ជនសង្ស័យជាពូបង្កើត បានធ្វើសកម្មភាពលួងលោមនាំក្មួយស្រី (ក្មេងស្រីរងគ្រោះ) យកទៅរំលោភនៅផ្ទះទុកចោលមួយកន្លែង ស្ថិតនៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រហូតបានសម្រេច ហើយជនសង្ស័យបានគំរាមជនរងគ្រោះ មិនឱ្យប្រាប់អ្នកណាជាដាច់ខាត ពុំនោះទេ គេនឹងសម្លាប់ចោលមិនខាន។

របាយការណ៍ដដែល បន្តថា ដោយមានការភ័យខ្លាចនឹងពាក្យគំរាមរបស់ជនសង្ស័យ ទើបក្មេងស្រីរងគ្រោះ បានធ្វើតាមពាក្យគំរាមរបស់ជនសង្ស័យ ដោយមិនហ៊ានប្រាប់អ្នកណានោះឡើយ។ បន្ទាប់មក បានប្រហែល ២សប្តាហ៍ ឬក៏១ខែម្តង ជនសង្ស័យតែងតែលួងលោមនាំក្មេងស្រីរងគ្រោះជាក្មួយស្រី យកទៅរំលោភ ជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ពោលគឺរហូតដល់ក្មេងស្រីរងគ្រោះមានផ្ទៃពោះ ចំនួន៧ខែ។

លុះមកដល់វេលាម៉ោង ៨យប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបរឿងរ៉ាវនេះ បានបែកធ្លាយដឹងដល់ជីដូនបង្កើតរបស់ក្មេងស្រីរងគ្រោះ ទើបស្ត្រីជាជីដូន ប្រញាប់នាំចៅស្រីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ ភ្លាមៗតែម្តង។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ រួចនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះផាន កុសល បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មួយស្រីបង្កើតខ្លួនឯង ដែលទើបនឹងមានអាយុ១២ឆ្នាំ រហូតដល់មានផ្ទៃពោះ ៧ខែប្រាកដមែន ហើយរាល់ពេលធ្វើសកម្មភាពរួចម្តងៗ រូបគេតែងគំរាមក្មួយស្រី កុំឲ្យនិយាយប្រាប់អ្នកណា បើមិនដូច្នេះទេ នឹងសម្លាប់ចោល ទើបធ្វើឱ្យរឿងនេះត្រូវក្មួយស្រីលាក់ទុករហូតដល់ពេលនេះ នាងមានផ្ទៃពោះ ៧ខែ ទើបបែកការតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញយុត្តិធម៌ខណ្ឌជ្រោយចង្វា ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES