Thursday, December 5, 2024
Homeព្រឹត្តិការណ៍សង្គមសង្ឃ​កំហូច​លួច​រួម​រ័ក​ស្រី​ស្នេហ៍​ជាង​១​ ឆ្នាំ​ ទើប​បែក​ការ​

សង្ឃ​កំហូច​លួច​រួម​រ័ក​ស្រី​ស្នេហ៍​ជាង​១​ ឆ្នាំ​ ទើប​បែក​ការ​

ភ្នំពេញ ៖ សង្ឃបរាជិកមួយអង្គ បាន លបលួចបង្កើតសម្ព័ន្ធភាពស្នេហារោលរាលជាមួយនឹងនារីម្នាក់ រហូត ដល់ជួលបន្ទប់ឱ្យនាង ស្នាក់នៅដើម្បីងាយស្រួលស្កាត់ជួបលួចបង្កាត់ភ្លើងស្នេហ៍ រួមរ័កមេត្រីជាមួយគ្នា អស់ រយៈពេលជាង១ឆ្នាំ ទើបបែកធ្លាយរឿងរ៉ាវ ផ្អើល ដល់ពុទ្ធបរិស័ទ រិះគន់យ៉ាងខ្លាំង និងត្រូវសមត្ថកិច្ច រួមនឹង មន្ត្រីសង្ឃចុះឃាត់ខ្លួនជាក់ស្តែង និងចាប់ ផ្សឹកពីភេទជាបព្វជិត ចៀសវាងប៉ះពាល់ដល់ កិត្តិនាមព្រះសង្ឃនិង តម្លៃព្រះពុទ្ធសាសនា។

2

ហេតុការណ៍ចាប់សង្ឃបារាជិកផ្សឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ល្ងាច ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុច បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិអូរដឹម សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សង្ឃកំហូចដែលប្រព្រឹត្តខុសវិន័យធម៌ លួចរួមរ័កមេត្រីជាមួយស្រីស្នេហ៍ជាង១ឆ្នាំនេះ មានព្រះនាម ជា សុខុម ព្រះជន្ម៣០វស្សា បួស ជាសង្ឃគង់នៅវត្តទួលលាភ ស្រុកបាកាន ខេត្ត ពោធិ៍សាត់។ ចំណែកនារីជាស្រីស្នេហ៍ របស់សង្ឃបារាជិកនោះ មានឈ្មោះស្រី ឌី អាយុ៣០ ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិអូរដឹម សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីលោកមេភូមិអូរដឹម បាន បញ្ជាក់ប្រាប់ថា ស្ត្រីឈ្មោះស្រី ឌី ខាងលើនេះ គឺបានចូលមកជួលបន្ទប់ ស្នាក់នៅក្នុងមូលដ្ឋាន ខាងលើ អស់រយៈពេលជាង១ឆ្នាំមកហើយ តែ មិនដឹងជានាងប្រកបការងាររកស៊ីអ្វីនោះ ទេ។ កន្លងមក ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង ធ្លាប់ប្រទះឃើញសង្ឃបារាជិក ព្រះនាម ជា សុខុម ធ្វើ ដំណើរចេញចូលបន្ទប់ខាងលើនេះ ដែរ តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ នឹកស្មានថា ត្រូវជាបងប្អូន សាច់ញាតិនឹងនារី ឈ្មោះស្រី ឌី ព្រោះកន្លងមកសង្ឃកំហូចអង្គ នេះ ធ្លាប់ប្រាប់អ្នកជិតខាងថា ត្រូវជាសាច់ញាតិ និងនិមន្តមកលេងប្អូនស្រី ដើម្បីសួរសុខទុក្ខប៉ុណ្ណោះ ទើបគ្មានអ្នកណាម្នាក់គិតដល់ថា តាម ពិតអ្នកទាំង២ជា គូស្នេហ៍លួចលាក់បែបនេះ សោះ។

3

ប្រភពដដែលបន្តថា គិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ដែលគេឃើញ ព្រះសង្ឃខាងលើលេច មុខចេញចូលបន្ទប់ជួល របស់នារីខាងលើ។ លុះចុងក្រោយ ក៏បែកការ ថា សង្ឃខាងលើ លួចលាក់ចិញ្ចឹមស្រីជា សង្សារ ដោយជួលបន្ទប់ឱ្យនាងស្នាក់នៅ ដើម្បីស្កាត់ មកលួចលាក់រួមរ័កគ្នាជាញឹកញាប់។

ក្រោយពីតាមដានដឹងពីទង្វើអសីលធម៌ របស់គូស្នេហ៍ខុសតម្រាមួយនេះ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦ អាជ្ញាធរមូលដ្ឋាន សហការជាមួយសមត្ថកិច្ច ចុះឃាត់ខ្លួនសង្ឃ បារាជិកខាងលើ រួមនឹងស្រីស្នេហ៍ យក មកធ្វើការសាកសួរ។ ទីបំផុត អ្នកទាំង២បានសារភាពថា ពិតជាបានលួចលាក់រួមរស់ជាមួយគ្នា ប្រាសចាក សង្ឃវិន័យប្រាកដមែន។

បន្ទាប់មក សមត្ថកិច្ចបានរាយការណ៍ជូន មន្ត្រីមន្ទីរធម្មការនិងសាសនា ព្រមទាំងព្រះចៅអធិការវត្តជម្ពូវ័ន មកទទួលយកព្រះសង្ឃ កំហូចទៅធ្វើពិធីផ្សឹកនៅវត្តជម្ពូវ័ន តែម្តង ដើម្បី ការពារកុំឱ្យកើតមានផលប៉ះពាល់ ដល់ព្រះកិត្តិនាមព្រះសង្ឃទូទៅ និងតម្លៃព្រះពុទ្ធសាសនា“៕

 

RELATED ARTICLES