ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពិធីបុណ្យសពលោកខាត់ ចំរើន ប្អូនប្រុសអ្នកនាងខាត់ សុឃីម មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ ត្រូវបានព្រលឹងរបស់ខាត់ ចំរើន ចូលសណ្ឋិត បានទួញយំឱបម្តាយលោកខាត់ ចំរើន ទារសុំជួបប្រពន្ធ រួចបានយំឱបប្រពន្ធយ៉ាងយូរ ទម្រាំចេញទៅវិញ។
សូមបញ្ជាក់ថា តារាកំប្លែង ខាត់ ចំរើន ប្អូនប្រុសបង្កើតរបស់អ្នកនាងខាត់ សុឃីម បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ដោយសារតែជំងឺក្រិនថ្លើម ក្នុងជន្មាយុ ៤០ឆ្នាំ។
សពលោកខាត់ ចំរើន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្តរពៃណី នៅគេហដ្ឋានរបសសព ស្ថិតក្នុងភូមិផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ខណ្ខព្រែកព្នៅ រាជធានីភ្នំពេញ (ជិតភ្នំបាសិត)។
នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មុនពេលពិធីបូជាសព មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយព្រលឹងរបស់ខាត់ ចំរើន បានចូលសណ្ឋិតក្នុងស្ត្រីម្នាក់ មានវ័យជាង៤០ឆ្នាំ ជាភ្ញៀវដែលមកចូលរួមពិធីបុណ្យសព ដោយបានទួញយំឱបម្តាយ (ម្តាយលោកខាត់ ចំរើន) ទារសុំជួបប្រពន្ធ (អ្នកស្រី ប្រាក់ ផល្លី) ជាលើកចុងក្រោយ លុះពេលអ្នកស្រីប្រាក់ ផល្លី បានមកជួប ស្ត្រីរូបនោះ បានស្ទុះទៅឱប ទួញយំគួរឲ្យសង្វេគ ធ្វើឲ្យសាច់ញាតិ និងភ្ញៀវ ទប់ទឹកភ្នែកមិនជាប់គ្រប់គ្នា។ បន្ទាប់ពីបានឱបប្រពន្ធ យំលាមួយសន្ទុះ ព្រលឹងខាត់ ចំរើន ក៏បានចេញពីរូបស្ត្រីនោះវិញ រីឯស្ត្រីរូបនោះ នៅពេលត្រូវបានសាកសួរ គាត់បានប្រាប់ថា គាត់ពុំបានដឹងថា មានរឿងអ្វីកើតឡើងចំពោះគាត់ឡើយ។
សូមបញ្ជាក់ថា លោកខាត់ ចំរើន ជាតារាកំប្លែង មានឈ្មោះល្បីមួយដួង ។ លោកជាកូនទី២ ក្នុងត្រកូលខាត់ និងត្រូវជាប្អូនប្រុសរបស់អ្នកនាងខាត់ សុឃីម ។ លោកខាត់ ចំរើន មានប្រពន្ធ ឈ្មោះ ប្រាក់ ផល្លី និងមានកូន ៣នាក់៕ ខៀវទុំ
យ៉ាងណាមិញ អ្វីដែលជាការភ្ញាក់ផ្អើលនោះ នាល្ងាចថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ស្រីលីន ស្ទូឌីយោ បានបង្ហោះនូវទិដ្ឋភាពឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាពវិញ្ញាណក្ខន្ធតារាកំប្លែង ខាត់ ចំរេីន បានចូលសណ្ឋិតភ្ញៀវ សុំជួបប្រពន្ធកូនលេីកចុងក្រោយ ព្រមទាំងបានស្រែកទ្រហោយំជាខ្លាំង
ដែលបានធ្វេីឲ្យអ្នកចូលរួមក្នុងពិធីបុណ្យផ្ទាល់ រួមទាំងមហាជនជាច្រើននៅលេីបណ្ដាញសង្គមហ្វេសប៊ុកមានការសង្វេគចិត្តអាណិតអាសូរជាខ្លាំងផងដែរ។ កុំឲ្យខាតពេលយូរ និងដេីម្បីជ្រាបកាន់តែច្បាស់នោះ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូដែលជាទិដ្ឋភាពដូចបានជម្រាជូនដូចតទៅ។