ភ្នំពេញ៖ កម្មករសំណង់២នាក់ អង្គុយផឹកស្រាថ្នាំអស់២លីត្រនឹកឃើញរឿងចាស់ស្តីបន្ទោសហូបបាយមិនលាងចានក៏បានយកកាំបិតបុ័ងតោចចូលទៅកាប់ក្នុងបន្ទប់ខ្លាចមិនស្លាប់យកពូថៅដំពីលើរហូតស្លាប់ហើយជនដៃដល់បានចូលទៅដេកបន្ទប់នៅជាប់បន្ទប់កើតហេតុ ធ្វើដូចអត់ដឹងរឿង ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ក្នុងបុរីម្តុំផ្សាចាក់អង្រែក្រោម ស្ថិតនៅផ្លូវបេតុងលេខ៦ ក្រុមទី២១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
សមត្ថកិច្ចអោយដឹងថា សពជនរងគ្រោះមានឈ្មោះម៉េក សុភក្រ័ ភេទប្រុស អាយុ៣៥ឆ្នាំ
មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មុខរបរកម្មករសំណង់មានស្រុកកំណើតនៅ ភូមិព្រែកតាទែន ស្រុកពញាឮខេត្តកណ្តាល ។ ចំណែកជនសង្សយ័មានឈ្មោះព្រឿង កុសល ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ការដ្ឌានជាមួយជនរងគ្រោះមានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់បានផឹកស៊ីជាមួយគ្នា ។ លុះពេលផឹកស៊ីស្រវឹងជនដៃដល់នឹកឃើញរឿងចាស់ខឹងនឹងជនរងគ្រោះដែលស្តីបន្ទោសថាឲ្យរឿងហូបបាយមិនលាងចាន ស្រាប់តែជនសង្ស័យបានយកកាំបិតបុ័ងតោដែលលាក់ទុកនៅក្បាលដំណេកទៅកាប់ជនរងគ្រោះដែលកំពុងតែដេកក្នុង មុងចំកញ្ចឹងកខាងឆ្វេងមួយកាំបិតនិងថ្ពាល់ខាងឆ្វេង ហើយកពូថៅដំលើស្នាមរបួស២កន្លែងខាងលើនេះរហូតស្លាប់ ។ បន្ទាប់ពីសម្លាប់ជនរងគ្រោះហើយជនដៃដល់បានឡើងទៅដេកក្នុងបន្ទប់របស់គេនៅក្បែរបន្ទប់ជនរងគ្រោះដែរ រហូតដល់ព្រឹកឡើងជនដៃដល់ បានប្រាប់អ្នកធ្វើការជាមួយគ្នាជនរងគ្រោះស្លាប់ដោយមិនដឹងមូលហេតុ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្ត៍ចាក់ក្រោមនាំខ្លួនជនដៃដល់ទៅសួរនាំជាច្រើនលើក ទើបជនដៃដល់ព្រមសារភាពថាខ្លួនជាអ្នកសម្លាប់ ។ នៅរសៀលថ្ងៃទី២៥ ខែធ្នូ សមត្ថកិច្ច បាននាំជនដៃដល់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ។
ជនដៃដល់ម្នាក់ត្រូវកំលាំងព្រហ្មទណ្ឌខណ្ឌមានជយ័សហការជាមួយប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមដឹកនាំដោយ លោកហួរ ម៉េងវ៉ាង អធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៌ ឃាត់ខ្លួនបានភ្លាមៗក្រោយពីកាប់សំលាប់កម្មករសំណង់ដែលស្នាក់នៅក្នុងការដ្ធានសំណង់រួចបាននាំជនដៃដល់ទៅធ្វើត្រាប់ ។
នៅចំពោះមុខសមត្ថកិច្ចនិងក្រុមអ្នកសារពត៍មានជនដៃដល់បានធ្វើត្រាប់ព្រមទាំងបានសារភាពថា មុនពេលកើតហេតុរូបគេបានផឹកស្រាជាមួយគ្នាអស់ចំនួនជិត២លីត្រខណៈដែលជនរងគ្រោះស្រវឹងមុនក៏បានចូលដេកក្នុងបន្ទប់កាដ្ឋានខាងលើដោយឡែកជនដៃដល់នៅតែបន្តផឹកតែឯងស្រវឹងរំលឹករឿងចាស់ខឹងរឿងស៊ីបាយហើយមិនលាងចានឃើញឪកាសល្អមកដល់ជនដៃដល់បានយកកាំបិតបុ័ងតោមកកាប់ចំកញ្ចឹងកខាងឆ្វេងទៅលើជនរងគ្រោះខ្លាចជនរងគ្រោះមិនស្លាប់ ជនសង្សយ័ក៏យកពូថៅដំបន្ថែមទៀតបណ្តាលឲ្យជនរងគ្រោះហូរឈាមជោគពេញបន្ទប់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ។ ពេលដឹងថាជនរងគ្រោះស្លាប់ហើយជនដៃដល់បានចូលទៅដេកនៅក្នុងបន្ទប់ជាប់គ្នា ។
ក្រោយពេលកើតហេតុជនសង្សយ័ខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឌានខណ្ឌមានជយ័ ដើម្បីក៏សាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិ ៕ ចំនែកសពជនរងគ្រោះត្រូវសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យរួចបានប្រគល់ទៅក្រុមគ្រួសារយកទៅនៅឯស្រុកកំនើត ៕
ដោយ៖ ណន រ៉ាត់