Monday, November 25, 2024
Homeព្រឹត្តិការណ៍សង្គមធម្មយាត្រាដែនដីនៃប្រទេសតាមដងទន្លេមេគង្គ លើកទី៣ មានដល់ទៅ៧ប្រទេសចូលរួម

ធម្មយាត្រាដែនដីនៃប្រទេសតាមដងទន្លេមេគង្គ លើកទី៣ មានដល់ទៅ៧ប្រទេសចូលរួម

ភ្នំពេញ ៖ ក្រោយពីធម្មយាត្រា៥ ដែនដីនៃប្រទេសតាមដងទន្លេមេគង្គលើកទី២បញ្ចប់ទៅដោយជោគជ័យ សម្រាប់គម្រោងលើកទី៣ នៅឆ្នាំ២០២៤ មានបំណងចង់រៀបចំយ៉ាងធំដល់ទៅ ៧ប្រទេស ដែលក្នុងនោះ ច្បាស់ណាស់មានកម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ថៃ និងស្នើសុំការចូលរួមពី ប្រទេស ២ ទៀត គឺឥណ្ឌា និងចិន។ ដើម្បីជាកិច្ចស្វាគមន៍ លោក ស៊ុបប៉ាឆៃ វីរៈភូជុង ជាអគ្គលេខាធិការនៃស្ថាប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ បានរៀបចំកម្មវិធីជប់ លៀង Gala Dinner ទទួលស្វាគមន៍ ឯកឧត្តម ឆាយសុំផន ព្រហ្មវិហាន ប្រធាន សភាតំណាងរាស្រ្ដនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមមន្ត្រីក្រសួងពត៌មាន និង វត្តមានឯកឧត្តម លោកជំទាវ លោក លោក ស្រីជាច្រើនរូបទៀត បានអញ្ជើញចូលរួមផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ស៊ុបប៉ាឆៃ វីរៈភូជុង ក៏បានមានប្រសាសន៍ជុំវិញគោលបំណង នៃការការទទួល ស្វាគមន៍ ឯកឧត្តម ឆាយ សុំផន ព្រហ្មវិហាន និង គណៈប្រតិភូទាំងអស់ថា ៖ ដោយហេតុថាខ្ញុំបាទ បានស្គាល់ ឯកឧត្តម ឆាយសុំផន ព្រហ្មវិហាន ជាង៧ ទៅ៨ឆ្នាំហើយដែរ លោក ជាប្រធានសភាតំណាងរាស្រ្ដនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអនុញ្ញាត្តឲ្យស្ថា ប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ ដឹកនាំក្បួនធម្ម យាត្រាលើកទី២ ចូលទៅកាន់ទឹកដីឡាវ ដែលជា ប្រវត្តិសាស្ត្រដំបូងរបស់បក្សកុម្មុនិស្តឡាវ។

លោកក៏ជាកូនប្រុសច្បងរបស់អតីតមេដឹកនាំប្រទេសឡាវ ដំបូងគេ គឺលោក កៃសន ព្រហ្មវិហាន ដែលបានចូល រួមយ៉ាងសំខាន់ធ្វើឱ្យពិធីធម្មយាត្រា ៥ ដែនដី នៃប្រទេសតាមដងទន្លេមេគង្គ លើកទី២បញ្ចប់ទៅដោយជោគ ជ័យ។ លោក ស៊ុបប៉ាឆៃ វីរៈភូជុង ថ្លែងបន្តថា ៖ សម្រាប់គម្រោងលើកទី ៣ នៅឆ្នាំ២០២៤ យើងមានបំណងចង់ រៀបចំយ៉ាងធំដល់ទៅ ៧ ប្រទេសឯ ណោះ ដែលក្នុងនោះច្បាស់ណាស់មានកម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ថៃ និងស្នើសុំការចូលរួមពី ប្រទេស ២ ទៀត គឺឥណ្ឌា និងចិន ដែលយើងឃើញថាប្រជាជនភាគច្រើនកាន់សាស នាព្រះពុទ្ធដូចគ្នា ដែរ។

គោលបំណងសំខាន់របស់យើងគឺចង់បង្កើតចលនាផ្សព្វផ្សាយព្រះធម៌របស់ព្រះពុទ្ធដល់ប្រទេស ក្នុងទ្វីបអាស៊ី ឱ្យប្រកាន់ខ្ជាប់នូវជំនឿតាមបែបព្រះពុទ្ធសាសនា វិធីសាស្ត្រនៃការគិត មិនធ្វើបាបឬប៉ះ ពាល់នរណាម្នាក់គឺយើង ចង់ឃើញប្រជាជនក្នុងអាស៊ីដែលជាកូនចៅរបស់យើង រស់នៅយ៉ាងស្ងប់សុខ និងសន្តិភាព។ ជាក់ស្ដែងកម្ពុជា ក៏ជាប្រទេសដែលមានចំណែកផ្សព្វផ្សាយព្រះពុទ្ធសាសនាច្រើនរាប់ សតវត្សមកហើយ ពោលគឺ ២០០០ ឆ្នាំជាង ឯណោះ។ លោក ស៊ុបប៉ាឆៃ វីរៈភូជុង បញ្ជាក់បន្ថែមថា ៖ ក្នុងនាមជាអនុប្រធានសមាគមមិត្តភាពថៃ-កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ ដែល ទទួលខុសត្រូវលើផ្នែកសាសនា និងវប្បធម៌ដោយផ្ទាល់ ជាមុខតំណែងដែលផ្ដល់កិត្តិយសដោយឯក ឧត្តម នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជាឡាវ ដូច្នេះក្តីស្រមៃ របស់ខ្ញុំគឺធ្វើយ៉ាងណាត្រូវថែរក្សា ចំណងមិត្តភាពរវាងប្រទេសជាបងជាប្អូន ដូចជាសាច់ញាតិតែមួយខាងសាស នា ខ្ញុំចង់ឱ្យក្មេងៗជាកូន ចៅជំនាន់ក្រោយប្រកាន់ខ្ជាប់នូវមេត្តាធម៌ មិនបៀតបៀនអ្នកដទៃ រស់នៅដោយស្មើភាព និងសន្តិភាពក្នុង សង្គម បើទោះបីប្រទេសឆ្ពោះទៅរកការអភិវឌ្ឃដោយបច្ចេកវិទ្យាទំនើប។នេះមិនត្រឹមជាអ្វីដែល ខ្ញុំប្រាថ្នា តែម្យ៉ាង តែវាគឺជាដំបូន្មានរបស់ព្រះសម្មាសម្ពុធតាំងពីបុរមបុរាណមកម៉្លេះ។

សូម រំលឹកទៀតថា ឯកឧត្តមឆាយ សុំផន ព្រហ្មវិហាន គឺជាឥស្សរៈជនដ៏សំខាន់ មួយរូបដែលបានចូលរួមយ៉ាង សកម្មក្នុងការអនុ ញ្ញាត្តឲ្យស្ថានប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ ដឹកនាំក្បួនធម្មយាត្រាលើកទី២ ឆ្លងកាត់សាធារ ណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលទៅកាន់ប្រទេសវៀតណាម ក្នុងខេត្តឌៀនបៀនហ្វូក្នុងវេលានោះដែរ មានការរៀបចំរាប់បាត បាយដំណើបព្រះសង្ឃជាង១ម៉ឺន៥ពាន់អង្គ នៅក្នុងទីក្រុងហ្លួងព្រះបាង ដែលជាអតីតរាជ ធានីចាស់របស់ប្រទេសឡាវទៀតផង។

ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំមួយបានរៀបចំឡើងលើកទី២កាលពីឆ្នាំ២០១៩ ដោយធ្វើការបង្ហែរ​ឆ្លង​ប្រទេសទាំង៥នៃដងទន្លេមេគង្គ មាន ថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា រួមគ្នាដល់ថ្ងៃបញ្ចប់នៃការដង្ហែរ​មកដល់ទឹកដីអង្គរហើយមានការ ដាំដើមពោធិ៍ រាប់បាត្រព្រះសង្ឃជាង៣០០អង្គ ពិធីប្រកាសបិទនឹង​មកដល់មុខ​អង្គវត្ត(អង្គតូច)ចុងក្រោយធ្វើពិធីឧទ្ទិសដល់ព្រះមហាព្រះក្សត្រខ្មែរនៃអាណាចក្រអង្គរ ហើយថែមទាំងថ្វាយ​ទី​ទៀន​​ដល់សម្តេចសង្ឃនិងព្រះសង្ឃផងដែរ៕

RELATED ARTICLES