Monday, September 23, 2024
Homeតារាខ្មែរមាស សុខសោភា ៖មិនអាចគេចរួច

មាស សុខសោភា ៖មិនអាចគេចរួច

ភ្នំពេញ៖នៅឆ្នាំ២០២៣ ខាងមុខនេះមានតារាល្បីៗត្រៀមដឹកដៃគ្នារៀបការជាបន្ដ​បន្ទាប់​ក្នុង​នោះ​មានអ្នកមេម៉ាយ​ដល់ទៅ២ដួងដែលបានស្វាមីក្មេងដូចគ្នានោះគឺអ្នកនាងពេជ្រ សោភា នឹងក្លាយក្លាយជាប្រពន្ធលោកសក្កដា ខណៈ​អ្នកនាងប៉ាច គីមមួយ ជិតទៅជាភរិយាស្រប​ច្បា​ប់​របស់លោកសយ រតនៈ ។ចំពោះមាស សុខសោភា ដែលធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍​ដល់ទៅ២​លើកនោះគឺរៀបការតាមបែបសាសនាគ្រិស្ទជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ​២០០៨ នៅព្រះវិហារ១នៅកាណាដា និងការតាមបែបប្រពៃណីខ្មែរបែបលាក់លៀមស្រ​ដៀង​និង​សែនព្រេនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នោះមានព័តមានថានាងចង់រៀបការធំជា​លក្ខ​ណៈ​ចំហកាលពីឆ្នាំ​២០២១ ដើម្បីបញ្ចប់ការរិះគន់ទាំងឡាយ ប៉ុន្ដែផែនការណ៍នោះបែជា​រលា​យ​​​ទៅវិញ​ព្រោះ​តែសម្អាងថា​ពេលនោះ​កូវីដផ្ទុះខ្លាំងពេក តែអ្វីដែលចម្លែកពេលនេះកូវីដ​ថម​ថយទៅហើយបែជាគ្មានដំណឹងសោភា គិតគូររឿងរៀបការ​ជាលើកទី៣នៅឆ្នាំ​២០២៣ ខាង​មុខ​នេះទេ អ្នកសិល្បៈរួមអាជីពបានលើកឡើងថាសុខសោភា មិនគូរខ្លាចធ្លាក់​កូដព្រោះតែ​រឿង​ការ​ប្ដី​នោះ​​​ទេ ព្រោះថាមុននេះនាងត្រូវបានសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើម​បានត្រួសត្រាយផ្លូវឲ្យនាងជាមុនរួចជា​ស្រេចទៅហើយតាម​រយៈពួកគេហ៊ានរៀប​ការ​ជាសាធារណៈដូចគ្នា ប៉ុន្ដែ​ពេលនេះម្នាក់ៗនៅតែឈជើងក្នុងអាជីព​សិល្បៈបានដូចគ្នា​នៅ​ឡើយ ហេតុ​នេះសោភា គូរណាស់តែបញ្ចប់​ការ​រិះគន់​ពីទស្សនិកជនមួយចំនួនដែលថានាង​សាងស្នេហ៍​បែ​ប​អ៊ឺរ៉ុប នោះគឺតាមរយៈការការចូលរោងការជាចំហ និងធ្វើឲ្យធំដុំដូច​តារា​ល្បីៗ​ផ្សេងៗទៀត​ទើប​​សាកសមជាមួយកិត្តិយសរបស់នាង។

អ្វីដែលសោភា មិនអាចជៀស​រួចពី​ការ​រៀបការជា​សាធារណៈគឺ​បើមានពិធីនោះឡើង​ទើបនាងអាចនឹងរៀប​ក្បួន​យក​កូនជាលើកដំ​បូង​​បានដូចបំណង ព្រោះថាការរៀបការលួចលាក់ទាំងពីរលើកនាពេលកន្លង​មកអ្នកគាំទ្រ​រប​ស់​នាងជាច្រើននៅតែមិនទាន់អស់ចិត្តនិងជឿរជាក់លើនាងឡើយ ហេតុនេះហើយបើនាង​ព​ពោះ​នៅ​ពេលនេះ​ច្បាស់​ជានៅតែមានអ្នកគិតថានាងយកកូនមុនរៀបការ​ដូចតារាមួយចំនួន​ទៀតជាមិនខាន។

 សូមបញ្ជាក់ថាមាស សុខសោភា បានចាកចេញពីថោន ចូលរាម រយៈពេលជិត២​ឆ្នាំ​ទៅ​ហើយដែលនៅទ្រ​នុំ​ថ្មីនេះសោភា មានដៃគូសំខាន់តែម្នាក់គត់នោះគឺលោកដួង វីរៈសិទ្ធ បើទោះជាមុននេះមានព័តមានថា​ថៅកែ​ផលិតកម្មនេះចាប់អារម្មណ៍ទៅលើលោកឆន សុ​វណ្ណា​រាជ ឲ្យរួមទ្រនុំដើម្បីបន្ថែមដៃគូឲ្យសុខសោភា ក្ដី ប៉ុន្ដែ​តារារោមទ្រូងច្រើនមិនទាន់​ដាច់អាល័យ​ពីទ្រនុំចាស់ឡើយ។អ្នកជំនាញសិល្បៈបានលើកឡើង​ថាទោះជា​សុខ​សោភា មិនសូវមានបទ​ល្បី​ល្បាញខ្លាំងដូចមុនក្ដី ប៉ុន្ដែពេលនេះនាងនៅតែស្ថិតក្នុងចំណោមតារាស្រី​លំដាប់ជូរ​មុខដ​ដែ​ល ព្រោះនាងមានមុខតាមConcerts ធំៗជានិច្ច និងចំណុចពិសេសរឿងដែលសំខាន់នោះ​គឺអំឡុងពេល​សោភា មិនសូវខ្លាំងនេះគូប្រជែងដ៍ស្វិតស្វាញរបស់នាងជាង១០​ឆ្នាំមកហើយ​គឺ​ឱក សុគន្ធកញ្ញា នោះក៍កំ​ពុងតែ​ចុះខ្សោយដែរ ហេតុនេះហើយបានជាសោភា មិនសូវបារម្ភ។​

តែ​អ្វី​ដែល​គូរឲ្យកត់សម្គាល់នោះសុខសោភា ដែលធ្លាប់អះអាងថានាងជាមនុស្សចូលចិត្ត​ធ្វើ​ការ​​នៅទីណាមាន​សេរី​ភាពពេញលេញ នឹងចង់ធ្វើការដោយគ្មានការកុងត្រានោះ បច្ចុប្បន្ន​នាង​បែជាជាប់កិច្ចសន្យានៅរាម ហើយ​ថែមទាំងមិនអាចចេញបទចម្រៀងដោយ​ខ្លួនឯង​នៅ​ផលិត​កម្មផ្ទាល់ខ្លួនCamtrax ទៀតផង ទើបនាំឲ្យពេល​នេះ​នាងពិបាកផលិតបទចម្រៀង​ដែល​ខ្លួន​ឯង​ស្រលាញ់។ចំណែកស្វាមីសោភា គឺលោកអ៊ឹត រ៉ាដា និងបងប្រុសនាង​លោកមាស សុខ​រតនៈ ដែលជាអ្នកគ្រប់គ្រងCamtrax នោះគ្មានសកម្មភាពណាមួយជួយតារារូបនេះនៅ​ផលិត​កម្ម​ខាង​ក្រៅនេះដូចកាលពួកគេធ្វើការនៅថោន ឡើយ។

ក្រុម​​Fan របស់សុខសោភា មើល​ឃើ​ញ​​ថាការផ្លាស់ប្ដូរថ្មីរបស់តារាចម្រៀង​សំនៀងផ្អែមរូបនេះនៅមុន​ដំណាច់​ឆ្នាំ​២០២២ នេះគឺការ​ស្លៀក​ពាក់​ដែលពេលខ្លះនាងស៊ិចស៊ីរហូតពាក់អាវវែនតានៅលើឆាក​ទៀតផងដែលនោះគឺ​ជា​ការប្រែប្រួលរបស់សោភា ដ៍ធំ១ពោលគឺមិនឲ្យគេសាំភ្នែកនៃការតុបតែងខ្លួនរបស់នាង តែមិន​មែនជាបទ​ចម្រៀ​ងឡើយ។យ៉ាងណាសុខសោភា ក៍អាចនឹងទទួលបានការចាប់អារម្មណ៍​លើ​ស​នេះ​ទ្វេដងផងដែរ ប្រសិនណា​នាង​ហ៊ានប្រថុយលេង១ក្បាច់តាមរយៈ​ការប្ដូរចិត្តពី​ខ្លាច​រឿង​រៀប​ការ​​ជាចំហ មកជាក្លាហានរៀបការផ្អើល​មេឃនៅ​ឆ្នាំ​២០២៣ ខាងមុខនេះ៕

RELATED ARTICLES