Sunday, September 22, 2024
Homeតារាខ្មែរសុខ ពិសី ៖កាន់តែស្និតលោកចាន់ឆោម ខណៈគូ​ស្នេហ៍​អត់ចេះប្រចណ្ឌ

សុខ ពិសី ៖កាន់តែស្និតលោកចាន់ឆោម ខណៈគូ​ស្នេហ៍​អត់ចេះប្រចណ្ឌ

ភ្នំពេញ៖ស្រីស្អាតសុខ ពិសី បានបង្ហាញភាពស្និតស្នាលគ្នាជាមួយលោកឆាយ ចាន់ឆោម ហៅ​ឆាយ វីរៈយុទ្ធ ដូច​អំឡុងពេលនាងចាប់ដៃជាមួយលោកខែម ប៊ុនថៃ ដែរ ប៉ុន្ដែនាងត្រូវគូស្នេហ៍​ដែល​គេង្ស័យថាជា​ថៅកែ​សាន់​ដេ​លោ​ក​ឡាយ សុខចំរើន បានបើកសិទ្ធិឲ្យលេងសិល្បៈតាម​ចិត្ត មិនចេះហួងហែងពិសី ម្ដងណាឡើយ។ចំណុច​ទាំងនេះហើយគេជឿរថាធ្វើឲ្យពិសី មិន​ចាប់​អារម្មណ៍ក្នុងការជ្រើសរើសគូស្នេហ៍​ជាមន្រ្ដីធំដែលនាងនឹងក្លាយ​ទៅ​ជាជំទាវដោយងាយ ព្រោះនាងមានជម្រើសស្នេហ៍ច្រើននោះទេ ប៉ុន្ដែពិសី ចង់បានគូស្នេហ៍ជាអ្នកដែលដឹង​ពីអា​ជីព​សិល្បៈ​នា​ង​ច្បា​ស់លាស់ទើបបានជានាងសម្រេចចិត្តសាងស្នេហ៍ដោយបេះដូង ហើយមិនចង់​ដេក​ចាយ​លុយ​តែប៉ៈបុរសជាអ្នកមិនយល់ច្បាស់លាស់ពីការងារ​សិល្បៈរបស់នាងឡើយ​។អ្វី​ដែលគូរឲ្យកត់សម្គាល់ពិសី ថែម​ទាំង​​ហ៊ានថតសម្ដែងជាមួយនាយចឺម ដែលត្រូវបាន​គេចាត់​ទុក​ថា​ជាតា​រា​ពូកែញ៉ែស្រីស្អាតៗក្នុង​សិល្បៈឡើងចង់​ពាយនោះទៀតផង ខណៈដែលលោក​មេសា បែជា​ស្លូត និងសុភាពពេលប៉ៈរៀមច្បងសាច់សខ្ចីរូបនេះ ព្រោះថា​ឥទ្ធិពលរបស់ពិសី នៅសាន់ដេ​ពេ​ល​នេះមិនចាញ់ឱក សុគន្ធកញ្ញា នៅហង្សមាសឡើយ។

 សុខ ពិសី បានថតសម្ដែងរឿង”អាឡេវ ចូលក្រុង”ដែលចាប់ដៃជាមួយលោកឆាយ វីរៈ​យុទ្ធ ហើយភាព​យន្ដនេះ​ថតចប់ជាច្រើនឆ្នាំមកហើយតែនៅមិន​ទាន់ឃើញដាក់បញ្ចាំងក្នុង​រោង​​​កុនឡើយ។តែសម្រាប់ពិសី នាងនៅតែជា​តួឯកទាំងបទចម្រៀងនិងភាពយន្ដរបស់​សាន់​ដេជាច្រើនឆ្នាំតទៅទៀតពោលគឺចង់ចេញ​បទអ្វីផលិតកម្មនឹងតម្រូវ​តាម​ចិត្តនាងទាំងអស់ បើ​ទោះ​ជាពេលនេះនាងនៅតែពន្យាពេលសារភាពស្នេហ៍ជាមួយលោកឡាយ សុខចំរើន និង​គ្មាន​​ដំណឹងចូលរោងការក្ដី។

ក្រៅពីសុខ ពិសី តារាដែលត្រូវគូស្នេហ៍បើកដៃឲ្យលេងសិល្បៈតាមចិត្តចង់មានដូច​ជា​មា​ស សុខសោភា ,ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើម។តារាដែលជិតដិតពិសី បាន​បង្ហើ​ប​​ឲ្យដឹងថាអ្នកចម្រៀងវ័យ៣២​ឆ្នាំរូប​នេះ​នឹងមិនអាច​គេចផុតពីការសារភាព​ស្នេហ៍នា​ពេល​ខាងមុខនេះទេ ព្រោះថាបើនាងនៅតែលាក់មុខម្ចាស់​ចិត្តបែប​នេះ​ទៀតនោះប្រុសតាមរំខាន នឹងកើនឡើង ខណៈដែលនារីដែលចង់ឲ្យដៃថៅកែសាន់ដេក៍មិនខ្លាចនាងដែរ ហេតុ​នេះ​គេ​ជឿរថាពិសី នឹងជ្រើសផ្លូវការប្ដីជាចំហដូចឱក សុគន្ធកញ្ញា ជាមិនខាន៕

RELATED ARTICLES