ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានប្រារពចំណងស្នេហាជាមួយស្វាមីលោកអ៊ិន សុបញ្ញា ហៅផាណូ រយៈពេល១០ឆ្នាំកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយនាងនិងប្ដីបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តមួយ ហើយអ្នកនាងថាក្ដីសុខបំផុតរបស់មនុស្សស្រីគឺនៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេ មានដៃគូពូកែយល់ចិត្ត និងជួយទុក្ខធុរៈ។សុឃីម ថាលោកប្ដីដែលជះភាពសង្ហារខ្លាំង គឺជាប្ដីដែលមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងគ្រួសារ។អ្នកនាងថែមទាំងសួរថាតើ១០ឆ្នាំ មានប៉ុន្មានដងទៅ?

ខាត់ សុឃីម បានរៀបការជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ កាលពីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១២ ដែលការរក្សារស្នេហាបានគង់វង្ស១០ឆ្នាំមកនេះអ្នកទាំងពីរបានចំណងដៃកូនស្រី១ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត១០ឆ្នាំ។ចំណងស្នេហាសុឃីម-ផាណូ ១ទសវត្សន៍មកនេះអ្នកទាំងពីរមិនធ្លាប់ជួបបញ្ហារង្គោះរង្គើរខ្លាំងឡើយ ព្រោះសុឃីម ត្រូវបាននារីៗជាច្រើនដឹងថានាងកាច ហេតុនេះនាងនាងមិនហ៊ានចែចង់ស្វាមីនាងទេ។ប៉ុន្ដែគូឲ្យស្ដាយគម្រោងសុឃីម ចង់យកកូនម្នាក់ទៀតថែមនោះពេលនេះត្រូវបានលុបចោលទៅវិញ ព្រោះអ្នកនាងថាសម័យនេះបើមានកូនហើយ ខ្វះការអប់រំឲ្យកូនបានដិតដល់នោះមិនល្អទេ ហេតុនេះហើយដោយសារតែខ្លាចគ្មានពេលវេលាគ្រប់គ្រាន់មើលថែរកូនទើបអ្នកនាងសម្រេចចិតុ្តមិនយកកកូនទី៣វិញ។

គូរបញ្ជាក់ថារយៈពេលចុងក្រោយនេះខាត់ សុឃីម មានទុក្ខសោកជាងភាពរីករាយព្រោះកាលពីថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២២ ប្អូនប្រុសរបស់នាងលោកខាត់ ចំរើន បានទទួលមរណភាពក្នុងអាយុ៤០ឆ្នាំ ខណៈដែលឪពុកនាងលោកលាវ ខាត់ បានស្លាប់កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២០ ។តែអ្វីដែលគូរឲ្យសរសើរពេលនេះសុឃីម បានក្រោកឈឡើងវិញបានយ៉ាងរឹងមាំដោយទិញបានរថយន្ដទំនើបLexus Lx 570 ជិះយ៉ាងកាលីពហើយនាងក្លាយទៅជាម្ចាស់ផលិតផលមួយផងដែរ ស្របពេលការចាប់ដៃលោកផាណូ រយៈពេល១០ឆ្នាំកន្លងមកនេះសុឃីម បានធ្លាក់ខ្លួនតែម្ដងគត់នោះគឺកាលពីខែកញ្ញា ឆ្នាំ២០២១ ដោយសារតែនាងចាញ់បោកឧកញ៉ាម្នាក់អស់លុយជិត១លានដុល្លារ។ប៉ុន្ដែពេលនេះសុឃីម ដែលធ្លាប់ត្រូវបានគេសើចចំអកថានាងឆ្លាតប៉ុណ្ណឹងដែរនៅតែគេបោកបានទៀតនោះ ចាប់ផ្ដើមពាក់គ្រឿងមាសពេជ្រធំៗជ្រែកខ្លួន ដើម្បីទប់ទល់អ្នកថានាងធ្លាក់ខ្លួន ហើយថ្មីៗនេះនាងថែមទាំងប្រកាសលក់ដីនៅក្បែភ្នំប្រសិទ្ធតម្លៃដល់ទៅជាង៨០ម៉ឺនដុល្លារទៀតផង៕




