ភ្នំពេញ៖អ្នកនាងកែវ កល្យាណ បានត្រៀមខ្លួនរៀបការកូនស្រីនាងឈ្មោះកែវ ឡាវីញ ដែលជាតារាសម្ដែងម្នាក់កំពុងលេចធ្លោនោះនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ ខាងមុខនេះហើយ។អ្នកនាងបានរំលឹកដល់ភ្ញៀវទាំងឡាយដែលនាងបានអញ្ជើញជាច្រើនថ្ងៃនោះថាសូមកុំឲ្យភ្លេចថ្ងៃពិសេសរបស់កូនស្រីនាង ហើយការដាស់តឿនបែបនេះដោយសារតែនាងបានហៅភ្ញៀវជាច្រើនថ្ងៃមុនពេក ទើបខ្លាចភ្ញៀវខ្លះមិនចាំ។



ក្នុងជំនួបជាមួយអ្នកយកព័តមាន”នគរធំ”តាមទូរស័ព្ទកាលពីថ្ងៃទី១២ ធ្នូ អ្នកនាងកែវ កល្យាណ បានឲ្យដឹងថាមង្គលការកូនរបស់នាងធ្វើនៅទីតាំងនៅឈូកមាស(ខណ្ឌសែនសុខ)ហើយទាំងរូបនាងនិងដណ្លងនាងបានហៅភ្ញៀវសរុបខ្ទង់ជាង៩០តុ។អ្នកនាងកល្យាណ មិនប្រាប់ថាកូនស្រីនាងនិងកូនប្រសារស្រលាញ់គ្នាប៉ុន្មានឆ្នាំទើបដឹងដៃគ្នារៀបការនោះទេ ព្រោះខ្លាចនិយាយទៅខុស តែនាងថាឆ្នាំនេះឡាវីញ អាយុ២៣ឆ្នាំ ចំណែកកូនប្រសារអ្នកនាងអាយុ២៥ឆ្នាំ ហើយជាអ្នកជំនាញខាងIT ។


ឆ្លើយតបសំណួរថាតើអ្នកនាងកែវ កល្យាណ មានបារម្ភថាកូនស្រីកំពុងតែឡើងកូដភ្លាមហើយរៀបការភ្លែតបែបនេះអាចប្រឈមធ្លាក់កូដវិញឬអត់នោះអតីតតារាសម្ដែងទសវត្សន៍ទី៨០ និង៩០ រូបនេះថានាមិនបានគតិតដូច្នេះទេ ហើយក្រោយការរួចឡាវីញ សម្រាកតែ១សប្ដាហ៍ប៉ុណ្ណោះគេនឹងវិលចូលថតភាពយន្ដថ្មីនៅហង្សមាស ហើយអ្នកនាងនៅតែគាំទ្រឬនៅពីក្រោយកូនស្រីក្នុងការលេងសិល្បៈដូចមុន។


គូរបញ្ជាក់ថាកូនស្រីច្បងរបស់អ្នកនាងកែវ កល្យាណ បានបង្ហាញភាពលេចធ្លោក្នុងភាពយន្ដរឿង”រសជាតិអ្នកមាន” បើទោះជាការសម្ដែងនោះធ្វើឲ្យFan មានការយល់ច្រឡំថានាងនិងកញ្ញាយ៉ា សុផាន់ម៉ៃ មានទំនាក់ទំនងគ្នាពិសេសមែនទែន ទាំងក្នុងនិងក្រៅឆាកក្ដី ប៉ុន្ដែការសម្រេចចិត្តចូលរោងការរបស់កញ្ញាឡាវីញ នាពេលនេះបញ្ជាក់ឲ្យគ្រប់គ្នាលែងយល់ច្រឡំពីទំនាក់ទំនងនាងជាមួយសុផាន់ម៉ៃ តទៅទៀត។ស្រីស្អាតឡាវីញ នេះត្រូវបានអ្នកដឹកនាំរឿងខ្លះបង្ហើបថានាងមានសម្ថភាពសម្ដែងល្អអាចស្នងតំណែងម្ដាយនាងបានប្រសិនបើប្រឡូកសិល្បៈឲ្យពេញទំហ៊ឹងនោះ ខណៈដែលអ្នកនាងកល្យាណ ធ្លាប់ប្រាប់ថាមូលហេតុដែលនាងឲ្យកូនស្រីលេងសិល្បៈ ព្រោះនាងចង់ឲ្យឡាវីញ ចូលរួមលើកស្ទួយវិស្ស័យសិល្បៈទី៧របស់ខ្មែរយើង។ដោយឡែកថ្មីៗនេះដែរឡាវីញ ទើបបញ្ចប់ថតភាពយន្ដបុរណឲ្យហង្សមាស គឺរឿង”ម្ចាស់កីតម្បាញ” ខណៈដែលពេលរៀបការរួចនាងនឹងថតរឿងសម័យម្ដងឲ្យផលិតកម្មខាងលើនេះ។


អ្នកនាងកែវ លក្យាណ ថានាងមិនចាំរឿងបានហៅភ្ញៀវជាតារាមានចំនួនប៉ុន្មាននាក់នោះទេ តែការហៅអ្នកសិល្បៈដូចគ្នានោះគឺចោះៗប៉ុណ្ណោះ បើទោះជានេះជាកម្មវិធីមង្គលការកូនរបស់នាងលើកដំបូងក្ដី។ដោយឡែកសម្រាប់អ្នកសិល្បៈរួមជំនាន់ពួកគេបានសាទរអ្នកនាងកល្យាណ ដែលពេលនេះមានកូនដល់វ័យការ ហើយមិនយូទេអ្នកនាងនឹងមានចៅពជាមិនខាន។អ្វីដែលកាន់តែគូរឲ្យចាប់អារម្មណ៍នោះគេថាអនាគតស្វាមីរបស់ឡាវីញ នោះទេដែលមានសំណាងដណ្ដើមបានបេះដូងនាងព្រោះតាមព័តមានថាស្រីស្អាតរូបនេះមានជម្រើសស្នេហ៍ច្រើន តែទីបំផុតនាងនៅតែជ្រើសមនុស្សប្រុសដែលនាងស្រលាញ់ចេញពីបេះដូង ទើបសម្រេចចិត្តបញ្ចប់ភាពនៅលីវត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ៕


