Sunday, September 22, 2024
Homeតារាខ្មែរស្រីស្អាតហ្វា ហ្វា ៖ស្នើរឲ្យអ្នករិះគន់សូម​មើលឲ្យ​ចប់​សិនចាំវាយតម្លៃនាង

ស្រីស្អាតហ្វា ហ្វា ៖ស្នើរឲ្យអ្នករិះគន់សូម​មើលឲ្យ​ចប់​សិនចាំវាយតម្លៃនាង

ភ្នំពេញ៖អតីតសង្សារទី៣នាយចឺម ស្រីស្អាតហ្វា ហ្វា ហៅស្រីយី ត្រូវបានគេចែកចាយ​(Share)​ឈុត​ស្នេហា​ស្រើប​ស្រាលរបស់នាងអោបថើបគ្នារោលរាលខ្លាំងជាមួយតារាសម្ដែងប្រុសម្នាក់​រហូតមានអ្នកចូលទៅ​ខមិន​ថា​ពេល​នេះភាពយន្ដខ្មែរមិនចាញ់រឿងជប៉ុននោះទេ។ការដែលហ្វា ហ្វា ធ្វើឲ្យប្រុសៗជាច្រើន​បែក​ញើស​ក្ដៅសាច់​ដោយ​សារតែស្នាដៃរបស់នាងបែបនេះក្រោយ​ស្រីស្រស់សម្ដែង​រឿង​”ល្ងង់+ល្ងង់”របស់ផលិតកម្មsastrafilm ដែល​មាន​ឈុត១នាងស្លៀក​សំ​ពត់ខ្លីដោះ​អាវខាងក្រៅ​នៅសល់តែអាវវែនតាហើយត្រូវតួប្រុសចូល​ទៅអោបថើប​បឺតមាត់​និង​រាងកាយឡើងវក់វី…។

  ហ្វេសបុកឈ្មោះZenju បានខមិនខាងក្រោមវីដេអូនោះថា”ទីបំផុតស្រុកយើងអភិវឌ្ឍន៍​វិស័​យ​​រឿងស៊ិចហើយ”។ហ្វេសបុកឈ្មោះVan Da ខមិនថា”អាហ្នឹងរឿងស្របច្បាប់មែន?”។​ហ្វេ​ស​បុកឈ្មោះChhai Lin ខមិនថា”កោត​សង្សារ​តួស្រីឲ្យថតដែរ”។

 ដោយឃើញមានការរិះគន់ច្រើននៅលើបណ្ដាញសង្គមទើបអតីតសង្សារនាយចឺម គឺ​ស្រី​ស្អាតហ្វា ហ្វា បានចេញ​សារដោយស្នើរសុំឲ្យអ្នកទស្សនារឿងនោះសូមឲ្យមើល​ឲ្យពេញ​សិន​​​ទៅ ចាំបញ្ចេញមតិ ហើយនាងថាព្រម​ទទួល​ទាំងមតិវិជ្ជមាន និងអវិជ្ជមាន ដើម្បី​ស្ថាប​នា​។

  ដោយឡែកនៅលើហ្វេសបុករបស់លោក Sanan Sithadin ដែលជាទាហានខ្មែរអាមេរិក​និងជាសង្សារថ្មីរបស់ហ្វា ហ្វា គេមិនឃើញលោកមានប្រតិកម្មចំពោះស្រីយី ដែលហ៊ានលេង​ឈុតរោលរាលបណ្ដោយ​ឲ្យតួប្រុសអោបថើប​កន្លែងសំខាន់ផ្អើលអស់អ្នកលេងបណ្ដាញសង្គមឡើយ។សម្រាប់ហ្វា ហ្វា វិញធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថា​នាងនិងលោកSithadin នឹង​ជួប​​គ្នាផ្ទាល់នៅខែមេសា ឆ្នាំ២០២៣ ខាងមុខនេះហើយដែល​ពេលនោះម្ចាស់ចិត្តថ្មី​រប​ស់នាង​នឹងចុះមកខ្មែរជួបនាងក្រោយនាងនិងសង្សារបានទាក់ទងគ្នាតាមបណ្ដាញសង្គមជាង១ឆ្នាំមក។

  សូមបញ្ជាក់ថាហ្វា ហ្វា បានចែកផ្លូវគ្នាយ៉ាងស្ងប់ស្ងាត់ជាមួយនាយចឺម ហើយទាំងសង​ខាង​មិន​ប្រាប់​ពីហេតុ​ផល​​ដែលពួកគេមិនអាចបន្ដស្នេហាបានតទៅទៀតឡើយ ហើយអ្វីដែល​គូរឲ្យចាប់អារម្មណ៍នោះពេលនេះ​ពួក​គេរាប់អានគ្នាធម្មតា។ក្រោយបែកនាយចឺម ស្រីយី បាន​សារភាពថានាងបានកែសម្រស់ដើមទ្រូងទើបធ្វើឲ្យ​ពេល​នេះគល់សុដន់នាងកាន់តែគូឲ្យក្នក់ក្នា​ញ់តែគូរឲ្យស្ដាយស្រីស្អាតបានជ្រើស្នេហ៍ថ្មី”ជួញាឆ្ងាយ ប្រសើរជាង​ជួញ​ជិត”៕

RELATED ARTICLES