ភ្នំពេញ៖តារាកូន១ឱក សុគន្ធកញ្ញា បានក្លាយទៅជាដៃគូរបស់លោកខែម ប៊ុនថៃ រយៈពេល៥ឆ្នាំ(២០១៧-២០២២) នៅហង្សមាស តែពេលនេះលោកប៊ុនថៃ មិនមានសញ្ញាតកុងត្រាថ្មីនៅផលិតកម្មធំនេះឡើយ ក្រោយផុតកិច្ចសន្យាកាលពីពេលថ្មីៗនេះហើយតារាកូន៣មានភាគរយខ្ពស់ថានឹងទៅចូលរួមជាមួយGalaxy ។ក្រោយសុគន្ធកញ្ញា បាត់បង់ដៃគូយល់ចិត្តនេះនាងពិបាកស្វែងរកដៃគូថ្មីដែលសាកសមជាមិនខាន ខណៈដែលលោកព្រាប សុវត្ថិ ក៍លែងជាតារាហង្សមាសជាង២ឆ្នាំទៅហើយ ហេតុនេះគេជឿរថាប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះនឹងវិលទៅចាប់ដៃគូចាស់ជាមួយបុរសរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ វិញជាមិនខាន។

ប៉ុន្ដែភាពខុសគ្នារវាងសុគន្ធកញ្ញា និងសុវណ្ណារាជ ពេលនេះមិនដូចពីមុននោះឡើយ ព្រោះថាមុនសុគន្ធកញ្ញា រៀបការប្ដីលោករាជ អាចច្រៀងសម្ដែងអោបរិតនាងនៅលើឆាកបានតាមចិត្តទៅតាមអត្ថន័យបទចម្រៀង តែពេលនេះមិនអាចនោះទេ ព្រោះថាស្វាមីរបស់កញ្ញា គឺលោកអ៊ឹង សុខលី ជាមេរបស់លោកសុវណ្ណារាជ ហេតុនេះគេជឿរថាលោករាជ ដែលមានFan ខ្លះហៅលោកបែបឌឺដងថា”ម៉ាក់”ឬ”មីង”នោះច្បាស់ជាបន្ធូដៃលេងឈុតស្នេហាជាមួយកញ្ញា ជាមិនខាន។អ្វីដែលគូរឲ្យសោកស្ដាយសុគន្ធកញ្ញា ដែលគោងចាប់ដៃគ្នាជាមួយលោកប៊ុនថៃ ថតភាពយន្ដនៅហង្សមាសតាំងពីឆ្នាំ២០១៨ នោះពេលនេះត្រូវបាត់បង់ឱកាសទាំងស្រុងទៅហើយ ខណៈដែលក្រុមអ្នកដឹកនាំភាពយន្ដនៅហង្សមាសបានបង្ហើបថាគេនឹងរកតារាចម្រៀងប្រុសផ្សេងៗទៀតរបស់ហង្សមាសមកចាប់ដៃជាមួយសុគន្ធកញ្ញា ភ្លាមឲ្យតែនាងព្រមថតរឿងភាគឬរឿងដុំនោះ។

ឱក សុគន្ធកញ្ញា ធ្លាប់ជាដៃគូជាមួយលោកខែម ប៊ុនថៃ តាំងពីពួកគេច្រៀងនៅU2 ជាមួយគ្នាកាលពីឆ្នាំ២០០៤ ម្លេះហើយពេលប៉ៈគ្នានៅហង្សមាសម្ដងទៀតអ្នកទាំងពីរក៍មិនសូវបានច្រៀងសម្ដែងរួមគ្នាញឹកញាប់ដែរ បើទោះជាដៃគូដ៍ស្និតស្នាលគ្នាក្ដី។អ្វីដែលគូរឲ្យកត់សម្គាល់រយៈពេលជាង៣ឆ្នាំក្រោយសុគន្ធកញ្ញា រៀបការនិងមានកូនប្រុស១នេះបទចម្រៀងរបស់នាងលែងសូវមានសន្ទុះខ្លាំងដូចមុនទៀត ខណៈដែលតារាស្រីនៅហង្សមាសដែលស្ទុះឡើងនោះគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះ។

ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែលើកឡើងថាសុគន្ធកញ្ញា នឹងមិនត្រូវបានស្វាមីនាងឬថៅកែហង្សមាសដែលជាបងថ្លៃរបស់នាងបណ្ដោយឲ្យធ្លាក់ចុះទៅវិញជាដាច់ខាត។ការអះអាងបែបនេះទំនងជាមិនសំដៅតែការចេញបទចច្រៀងរបស់សុគន្ធកញ្ញា ១ច្រកនោះទេ ព្រោះថាអំឡុងពេលដែលនាងលែងសូវមានបទផ្ទុះនេះតែតំណែងជាCoach និងJudge របស់នាងនៅតែរក្សារបានច្រើនជាងមិត្តរួមក្រុមដដែលទើបធ្វើឲ្យតារាកូន១អាចទប់ស្កាត់មិនឲ្យធ្លាក់ចុះបាន ហើយស្ពតពាណិជ្ជកម្មធំៗនៅនាងចេញមុខជាបន្ដបន្ទាប់ដូចមុន។

តែគេជឿរថាពេលនេះសុគន្ធកញ្ញា ហាក់រារែកចិត្តព្រោះថ្ងៃខួបអាពាហ៍ ពិពាហ៍របស់នាងគម្រប់៣ឆ្នាំកាលពីថ្ងៃទី១៦ ខែឧសភា និងថ្ងៃខួបកូនប្រុសគម្រប់៣ឆ្នាំកាលពីថ្ងៃទី១១ខែវិច្ឆិកា ២០២២ ទាំងតារារួមអាជីពនិងFan របស់នាងសុទ្ធតែជម្រុញឲ្យនាងយកកូនថែមហើយពួកគេដឹងថានាងចង់បានកូនស្រីទើបធ្វើឲ្យប្អូនថ្លៃថៅកែហង្សមាសរូបនេះកាន់តែពិបាកសម្រេចចិត្តព្រោះបើនាងមានកូន១ទៀតនោះភាគរយនៃអាជីពចម្រៀងរបស់នាងលែងទៅមុខគឺកាន់តែខ្ពស់ ប៉ុន្ដែនឹងទទួលបានសុភមង្គលទ្វេដងជាមិនខាន ព្រោះគេសង្កេតឃើញថាអំឡុងពេលដែលនាងទទួលបានកូនប្រុស១នេះលោកសុខលី ដែលធ្លាប់លេចឭថាមានសង្សារជាតារាស្រីស្អាតៗជាច្រើនដួងមកហើយនោះចាត់ទុកនាងថាជាឧត្តមភរិយា ,កំពូលភរិយា និងជាមាតាដៃ១០០ ទៀតផង ហេតុនេះបើសុគន្ធកញ្ញា បានកូន១ទៀតនោះគេជឿរថាអគ្គនាយកទូរទស្សន៍ហង្សមាសរូបនេះអាចនឹងលេបប្រពន្ធលោកចូលទៅក្នុងពោះក៍ថាបាន។

ឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាដែលរកលុយបានពីស្ពតពាណិជ្ជកម្មធំៗជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗក្នុងនោះមានដូចជានាងរ៉េត ស៊ូហ្សាណា ,សុគន្ធ និសា ,សុខ ពិសី ,តន់ ច័ន្ទសីម៉ា និងអនាគតភរិយាលោកឆឹម សក្កដា គឺអ្នកនាងពេជ្រ សោភា ជាដើម។ប៉ុន្ដែចំពោះតម្លៃខ្លួននៃការច្រៀងសម្ដែងរបស់សុគន្ធកញ្ញា នាពេលនេះត្រូវបានអ្នករៀបចំកម្មវិធីប្រគុំតន្ត្រីបង្ហើបថានាងនៅក្រោមខែម ប៊ុនថៃ ,វណ្ណដា ,ងួន ចាន់ដេវីត និងអតីតកូនក្រុមនាងតន់ ច័ន្ទសីម៉ា៕