Sunday, September 22, 2024
Homeតារាខ្មែរតារាមេម៉ាយ៥ដួង ស្ងាត់ដំណឹងការប្ដីថ្មី

តារាមេម៉ាយ៥ដួង ស្ងាត់ដំណឹងការប្ដីថ្មី

ភ្នំពេញ៖នៅឆ្នាំ២០២៣ ខាងមុខនេះមានតារាមេម៉ាយ២ដួងជ្រកក្រោមដំបូល​ផលិតកម្ម​តែ១​ត្រៀ​ម​​រៀបការប្ដីក្មេង​ដូចគ្នានោះគឺពេជ្រ សោភា និងប៉ាច គីមមួយ ។ប៉ុន្ដែសម្រាប់អ្នក​មេម៉ាយ៥ដួង​ផ្សេង​​ទៀតបែជាគ្មាន​ដំណឹង​រៀប​ការប្ដីថ្មីទៅវិញ។

 ១៖កែវ និសាៈអ្នកនាងវង្ស សុផាវណ្ណ ហៅកែវ និសា បានចែកផ្លូវគ្នាជាមួយអតីតប្ដី​លោ​ក​​គាំ វារី អាណិកជន​ខ្មែរមកពីអាមេរិកតាំងពីឆ្នាំ២០០៩ ពោលគឺនាងទុកជីវិតជាស្រ្ដីមេម៉ាយ​អស់រយៈ​ពេលជាង១៣ឆ្នាំមក​ហើយ​ដែល​នៅតែគ្មានដំណឹងរៀបការប្ដីថ្មី។ប៉ុន្ដែនិសា មាន​ជម្រើ​ស​ស្នេហ៍​ច្រើនព្រោះទោះជានាងមាន​អាយុជាង​៤០ឆ្នាំទៅ​ហើយក្ដី តែសម្រស់​នាងនៅ​តែផូផង់ ខណៈ​មានព័តមានថាមានលោកឧកញ៉ាដល់ទៅ២នាក់តាម​ប្រជែង​ស្នេហ៍​ក្នុងពេល​តែមួយ​។គេជឿរថានិសា មិនមែនទុកបេះដូងឲ្យនៅទំនេរនោះទេ គ្រាន់តែពេលនេះនាង​សាង​ស្នេហ៍​ដោយមិនបើកចំហប៉ុណ្ណោះ ខណៈដែលនាងមានជីវភាពកាន់តែធូធាជិះរថយន្ដ​ទំនើប​២គ្រឿង​ឆ្លាស់គ្នាគឺAlphard និងLand CruiserV8 ។

  ២៖សុខ ស្រីនាងៈអតីតតារាសាន់ដេរូបនេះបានចែកផ្លូវគ្នាជាមួយលោកស៊ី សុវត្ថិ កាល​ពីឆ្នាំ២០១០ ដោយគ្មាន​កូន១គ្រាប់ជាប់ខ្លួនឡើយ។ស្រីនាង នៅតែរក្សាររូបសម្រស់បានក្មេង​ជាង​វ័យ​​ទើបធ្វើឲ្យ​ប្រុសទាំងក្នុង​និងក្រៅ​ស្រុក​ចង់ព្យាបាលរបួសបេះដូងនាង តែតារាហង្ស​មា​ស​​រូបនេះ​បាន​ព្យាយាមលាក់បាំង​ស្នេហ៍ថ្មីជិតឈឹង​ជាង១០​ឆ្នាំ​មកហើយ ពោលគឺមិនធ្លាប់​បណ្ដើរ​​សង្សារ​ថ្មីជាសាធារណៈម្ដងណាទេ ទោះជាគេមិនជឿរថានាងនៅទំនេរក្ដី។

 ៣៖សុខ សោម៉ាវត្តីៈពិធីការិនីបាយ័នរូបនេះបានលែងប្ដីលោកទូច ដាណារ៉ា កាលពីឆ្នាំ​២០១៤ និងបានផ្ដាច់ស្នេហ៍​សង្សារក្មេងកីឡាករបាល់ទាត់លោកលី វ៉ាហេទ កាលពីឆ្នាំ២០២១ ក្រោយផ្អែមល្ហែមអស់ជិត៥ឆ្នាំ។សោម៉ាវត្តី កំ​ពុង​ពិសោធន៍ស្នេហ៍ថ្មីជាថៅកែហាង​ថតរូបដ៍ធំ​មួយ តែនៅមិនទាន់មានដំណឹងនាងដឹកដៃបុរស​ចំណាស់រូបនោះ​ចូល​រោងការឡើយ។អ្វីដែល​គូរឲ្យកត់សម្គាល់នោះនាងថាមិនចង់រៀបការជាលើកទី២នោះទេ គឺចង់សាង​ស្នេហ៍​ដោយមិន​បើក​ចំហវិញម្ដង។

  ៤៖ណូ ម័រ៖តារាសម្ដែងនិងពិធីការិនីនាងអន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានធ្លាក់ខ្លួនមេ​ម៉ាយ​ជាង៣ឆ្នាំមកហើយ ក្រោយនាងចែកផ្លូវគ្នាជាមួយអតីតប្ដីលោកVJ សុភា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ។អ្នកនាងសុមេត្ដា ក៍មិនដែល​កៀក​​កើយស្នេហ៍ថ្មីជាចំហដែរ ហើយក្នុងជំនួប​កន្លង​មក​តារាដែលគេសង្ស័យថាបានកែទម្រង់មុខ និងចាក់ចង្កា​រូបនេះថានាងមិនទាន់​ចង់រៀបការ​ប្ដីថ្មី​ឆាប់ៗឡើយ។ណូម័រ មិនធ្លាប់បង្ហាញពីការឈឺចាប់ក្រោយរៀបការរយៈ​ពេលខ្លីធ្វើឲ្យនាង​ក្លាយ​ទៅជាស្រ្ដីមេម៉ាយនោះទេ តែនាងមិនចង់រំលឹករឿងស្នេហ៍ចាស់នេះឡើងវិញឡើយ។

 ៥៖ពេជ្រ សូលីកាៈអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះបាន​ចែកផ្លូវគ្នាជាមួយ​អតី​ត​​គូដណ្ដឹងលោកគឹម ហាន កាលពីខែកក្កដាឆ្នាំ២០២២ ហើយពេលនេះនាងក្លាយទៅជាមេ​ម៉ា​យដែលមានជម្រើសស្នេហ៍ច្រើន​ព្រោះ​ប្រុសទាំងក្នុងនិងក្រៅស្រុកប្រជែងគ្នាចូលខ្លួនមកធ្វើជាម្ចាស់ចិត្តថ្មីនាង។តែសូលីកា ដែលជាមេម៉ាយកាលីព​ព្រោះជិះឡានថ្លៃៗ និងរស់នៅផ្ទះវីឡារ និងខុនដូនោះមិនទាន់បង្ហាញសញ្ញាស្នេហ៍ថ្មីច្បាស់លាស់ឡើយ ទើប​ដំណឹងនាង​រៀបការ​ប្ដី​កាន់​តែស្ងាត់ ក្រោយបរាជ័យគម្រោងក្រាបផ្ទឹមជាមួយលោកហាន កាលពីឆ្នាំ២០២១៕

RELATED ARTICLES