Sunday, September 22, 2024
Homeតារាខ្មែរស្រីស្អាតហ្វា ហ្វា ៖អាជីពនឹងទៅជាយ៉ាងណាក្រោយ​ហ៊ានលេងរឿង18+?

ស្រីស្អាតហ្វា ហ្វា ៖អាជីពនឹងទៅជាយ៉ាងណាក្រោយ​ហ៊ានលេងរឿង18+?

ភ្នំពេញ៖អតីតសង្សារនាយចឺម ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី បានលេង១ក្បាច់តាម​រយៈ​ការ​លោតឆ័ត្រលេង​រឿង​”ល្ងង់+ល្ងង់”ដែលជាភាពយន្ដក្ដៅសាច់ស្នេហារោលរាលខ្លាំងរហូតអ្នកទស្សនាប៊ះសក់ច្រូងតែម្ដង។យ៉ាង​ណា​ភាព​​យន្ដដែលហ្វា ហ្វា ហ៊ានលះបង់ស្ទើតែគ្រប់​បែប​យ៉ាង​​​មួយនេះផលិតកម្មSastra Film បានបញ្ជាក់រួច​ជា​ស្រេច​ថាសម្រាប់​តែអ្នកមាន​អាយុ​ចាបពី១៨ឆ្នាំឡើងប៉ុណ្ណោះ អ្នកអាយុក្រោមនេះហាមទស្សនា។សម្រាប់នាងហ្វា ហ្វា វិញនាង​ទទួលបានការរិះគន់និងសរសើរព្រមគ្នាតែម្ដង ប៉ុន្ដែអ្នកគាំទ្រនោះគឺជាFan ដែលលើក​ទឹក​ចិត្តនាងថាពូ​កែសម្ដែងដាក់អារម្មណ៍ដល់ ហ៊ានលះបង់…។តែសម្រាប់មតិទូទៅបាន​ហួ​ស​​​​ចិត្តចំពោះនាងហ៊ានលេង​រឿង​បែប​នេះ ព្រោះភាពយន្ដនោះស្រើបស្រាលជ្រុល​ខ្លាំងពេក​ហើយ។យ៉ាងណាហ្វា ហ្វា បានប្រកាន់ជំហថាក្នុងនាម​ជា​តារាសម្ដែង​ម្នាក់នាងទទួល​ទាំងការ​រិះ​គន់ និងគាំទ្រ ឲ្យតែមតិទាំងនោះក្នុងន័យស្ថាបនានាងស្វាគមន៍ជានិច្ច។

អ្នកស្រីឌី សាវ៉េត តារាភាពយន្ដជើងចាស់បានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពី​រសៀ​ល​​ថ្ងៃទី១៤ធ្នូ ថាទោះនោះ​គ្រាន់តែជាឈុតសម្ដែងក្នុងរឿងមួយក៍ដោយ តែយើងជាខ្មែរមិន​អា​ច​​ធ្វើ​ឲ្យ​ដូចតួ​អ៊ឺរ៉ុបឡើយ។អ្នកស្រីបានអះ​អាង​ថាធម្មតាជាខ្មែរ នៅតែប្រកាន់ខ្ជាប់នូវ​ប្រពៃណី​របស់ខ្លួន ហើយក៍មិនអាចយើងលេងឈុតស្នេហា​ដូចគេនៅអ៊ឺរ៉ុប​បានដែរ ហើយក្នុងករណី​មាន​ឈុតស្នេហានោះហួសហេតុពេក​យើងជាតារាត្រូវប្រាប់​ទៅម្ចាស់ផលិត​កម្មនោះ​វិញ​​​ថា​មិនអាចលេងបែបនោះបានទេ ដើម្បីឲ្យអ្នកដឹកនាំរឿងនិងថៅកែផលិតកម្ម​ពិនិត្យឡើងវិញ​។​អ្នកស្រីថា​ក្នុង​នាមជារៀមច្បងក្នុងអាជីពនេះស្ទើតែពេញមួយ​ជីវិតទៅហើយ​នោះ​លោកស្រី​សូមផ្ដាំឲ្យប្អូនៗជំនាន់​ក្រោយ​កុំ​សម្ដែង​ឈុតឆាកណាដែលជ្រុលហួសហេតុឬនាំឲ្យប៉ៈពាល់ដល់ប្រពៃណីខ្មែរយើង។

 សម្រាប់ហ្វា ហ្វា ដែលសម្ដែងជាតួស្រីឈ្មោះSky នោះនាងហាក់មិនរាថយចំពោះឈុត​ឆាកដែលត្រូវ​តួប្រុស​អោបថើបបឺតមាត់និងរាងកាយនាងស្ទើគ្មានសល់ត្រង់ណានោះទេ  តែអ្វី​ដែលគូរឲ្យកត់សម្គាល់​ថែមទៀត​នោះ​សង្សារថ្មី​របស់នាងដែលជា​បុ​រស​ខ្មែរ​ធ្វើជាទាហានអា​មេ​រិក​លោក Sanan Sithadin នោះក៍គ្មានប្រតិកម្មឆេះ​ដុំ​ជាមួយនាង​ដែរ ព្រមទាំងរក្សារគម្រោងចុះ​មកជួបស្រីយី ផ្ទាល់នៅខ្មែរនាខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ​ទៀត​ផង។អ្នកលេង​បណ្ដាញ​សង្គម​ខ្លះលើកឡើងថាតើហេតុអីបានជាសង្សារហ្វា ហ្វា និងក្រុម​គ្រួសារនាងបណ្ដោយ​ឲ្យស្រី​ស្អាតរូបនេះត្រូវតួប្រុសអោបថើបឡើងវក់វីពេញ១រឿងបែបនេះ?តែស្រីយី ថាសូមឲ្យអ្នកមាន​ចម្ងល់​និង​រិះគន់នាងទាំងឡាយនោះ​ទស្សនារឿងនេះឲ្យចប់សិន​ទៅ ចាំវាយតម្លៃនាង…។

  ហ្វា ហ្វា អតីតសង្សារទី៣នាយចឺម បានចែកផ្លូវគ្នាកាលពីឆ្នាំ២០២១ ក្រោយពួក​គេផ្អែម​ល្ហែមអស់រយៈ​ពេល​ជាង២ឆ្នាំ តែពេលនេះនាងនៅរាប់អាននាយចឺម ធម្មតា និងចាត់ទុកលោក​មេសា ជាបងប្រុស។ដោយសារ​តែខ្លាចដើរជាន់ដានចាស់​និងលែងចង់ជឿរប្រុសៗជាតារា​ដូច​គ្នាស្នេហ៍​បាន​តែ​ពីដំបូងទើបស្រីយី សម្រេច​ចិត្តជ្រើសស្នេហ៍ថ្មី”ជួញឆ្ងាយ ប្រសើជាងជួញជិត”​ធ្វើឲ្យប្រុសៗ​ក្នុង​ស្រុក​ដែលចង់បាននាងជា​សង្សារមិន​តិចនាក់ទេ ត្រូវខកចិត្ត។ប៉ុន្ដែមិនទាន់​បាន​ជួបមុខ​សង្សារ​ថ្មី​ផ្ទាល់ផងហ្វា ហ្វា លេង១ក្បាច់ដាច់ផ្ញា​ទាហាន​អាមេរិកតាមរយៈការហ៊ាន​លេងរឿង​18+ ផ្អើលអស់តាតាតាមហាងកាហ្វេ។

 យ៉ាងណាគេរងចាំមើលថាក្រោយហ្វា ហ្វា ហ៊ានលេងឈុតក្ដៅសាច់នេះមកនាង​កាន់​តែល្បីថែមទៀត ឬមួយក៍​ការរិះគន់ច្រើនពេកធ្វើឲ្យនាងពិបាកប្រឈមក្នុងអាជីព?

 អ្នកស្រីឌី សាវ៉េត បន្ថែមថាកាលជំនាន់អ្នកស្រីលេងភាពយន្ដពេញទំហ៊ឹង​នោះតារាថ្មីៗ​ខ្លះក៍មិនអាចលេង​ឈុត​ស្នេហាបានទៅតាមអ្នកដឹកនាំរឿងចង់បានភ្លាមៗដែរទាល់តែយូទើបអាចធ្វើទៅបាន។លោកស្រីសាវ៉េត នៅតែ​ប្រកាន់ជំហថាតារាខ្មែរដាច់ខាតមិនអាចលេង​ឈុត​ស្នេហាដូចអ៊ឺរ៉ុបបានឡើយបើទោះជាការសម្ដែង​ធ្វើតែទៅ​តាម​អ្នកដឹកនាំក្ដី ក៍មិនត្រូវរំលងឬធ្វើ​ឲ្យ​ប៉ៈ​ពា​ល់​ដល់ប្រពៃណីយើងបានដែរ៕

RELATED ARTICLES