Tuesday, November 19, 2024
Homeព័ត៌មានជាតិសន្តិសុខម្នាក់ តូចចិត្តប្រពន្ធសុំលែងទៅស្នេហ៍បុរសអ្នកមាន បាញ់សម្លាប់ខ្លួនឯង

សន្តិសុខម្នាក់ តូចចិត្តប្រពន្ធសុំលែងទៅស្នេហ៍បុរសអ្នកមាន បាញ់សម្លាប់ខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុនថៃប៊ុនរ៉ុង​យាមនៅផ្សារអូឡាំពិកតូចចិត្ត​ប្រពន្ធសុំលែង សម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងចំកខាងឆ្វេងធ្លាយទៅលលាដ៍ក្បាល រងរបួស​​ធ្ងន់​ធ្ងរ​​ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ​នៅលើមជ្ឃមណ្ឌលពាណិជ្ជ​កម្ម​ផ្សារ​អូឡាំពិកជាន់ទី៣ក្រុម១៣ ស្ថិតនៅភូមិ២ លើអាងស្តុបទឹកផ្សារអូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

​ជនរងគ្រោះមានឈ្មោះ ស្រ៊ុន ឈិនឡុង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ​ក្រុម​ហ៊ុន​ថៃប៊ុនរ៉ុង យាមនៅផ្សារអូឡាំពិកស្នាក់នៅផ្សារអូឡាំពិក ​មានស្រុកកំណើតនៅភូមិ​ទេព​មន្រ្តី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលរបួសត្រង់កខាងឆ្វេងធ្លាយ​ទៅ​លលា​ដ៍​ក្បាល ​ ។ ស្រ្តីជាប្រពន្ធមានឈ្មោះអានីមានស្រុកកំណើតនៅស្រុកកោះធំខេត្តកណ្តាល ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅសម្រាក នៅជាន់ទី៣ ​នៅលើមជ្ឃមណ្ឌលពាណិជ្ជ​កម្មផ្សារអូឡាំពិក ដើម្បីសម្រាកព្រោះ​ទីនោះ ​ជា​កន្លែងសម្រាកហូបបាយពេលថ្ងៃត្រង់ ខណៈពេលជនរងគ្រោះឡើងទៅដល់បានអង្គុយសរ​សេរសំបុត្រទុកឲ្យអតីតប្រពន្ធ ចំនួន៣សន្លឹក ក្នុងនោះសន្លឹកទីមួយបានសរសេរថា​អានីអូន​សំលាញ់បងលាហើយបងគ្មានអ្វីគ្រប់យ៉ាងឲ្យអូនដូចជាគេទេត្រឹមជាសន្តិសុខមិនដូចគេកូនថៅកែ ។ អានី ( NyNy Love ) ជូនពរអូនឲ្យអូនមានក្តីសុខ រស់នៅមានសុភមង្គល ជាមួយគេរហូតដល់ចាស់ កុំធ្វើបាបចិត្តគេដូចបងអី ស្មោះនឹងគេណា ឈប់ធ្វើមនុស្សក្បត់ ទៀតយល់នៅ បងសុំទោសអូនផង ចាំមើលអូនការបានហើយ អរគុណអូនដែលក្បត់បង ឥលូវអូនធ្វើបានសម្រេចហើយ ភ្លេចអស់ពាក្យសន្យាជាមួយបង លាហើយអូនសំលាញ់ ពីបងឈិនឡុង ។ សំណេរនៅក្នុងសន្លឹកទី២ អូនផ្តល់ក្តីស្រឡាញ់ឲ្យបងហើយ ហេតុអ្វីអូន មិនចេះស្មោះ អូនទុកការស្រឡាញ់នេះជារបស់លេង អូនដឹងទេបងពិតជាឈឺចាប់ណាស់ បងមិនដែលគិតឲ្យអូនបែកពីបងទេ ពេលនេះបងព្រមតាមហើយ ។ ០៦.០៣.១៩៩០ ជីវិតបង ។ ១៥.០១.២០១៧ បានជួបអូន អតីតកាល បច្ចុប្បន្នកាល អនាគតកាល របស់ខ្ញុំ មានតែការឈឺចាប់ប៉ុណ្ណោះក្នុងជីវិតនៅជាតិនេះ ។ ចំណែកសំណេរសន្លឹកទី៣ ជូនអូនចុង ក្រោយថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ អូនមិនដឹង តែបងចង់ប្រាប់ការពិត បងតែងគិតដល់អូន គ្រប់ពេលវេលា នឹកពីរឿងស្នេហា និងនឹកពីរឿងស្រឡាញ់គ្នា អូនគឺជាមនុស្សបងស្នេហ៍បំផុត ដើរលើ​ផ្លូវដែលមានមនុស្សម្នាជាច្រើន កែវភ្នែកបងមើលតែអូនម្នាក់គត់ ចិត្តដែលស្រឡាញ់អូនមិនខ្លាច​នឿយ​ហត់ បេះដូងបងសុំឈប់ចតត្រង់ចំណតពេលមានអូន នឹក​ដល់​អូនមុនគេពេលបងភ្ញាក់ពីគេង ទោះអ្នកផ្សេងនិយាយអ្វីក៏បងមិនចាប់អារម្មណ៍ សន្យា​ស្រឡាញ់គ្នា ទោះជាសើច រឺយំ ក៏មិនអាចបែកគ្នាបានឡើយ ទោះអ្នកណាមកបង្ខំ យ៉ាង​ណា​ក៏ដោយ នឹកដល់អូនមុនគេពេលបងចេញទៅដល់កន្លែងណាផ្សេង ស្នេហ៍ពិត​មានតែ​អូន​គ្មានអ្នកបន្ទាប់ឡើយ រស់មិនបានបើគ្មានអូនរស់ក្បែររូបបង ។

បន្ទាប់ពីសរសេរសំបុត្រទុករួចហើយបុរសខាងលើបានដេកលើប៉ៅអ៊ីអង្គុយយកកាំភ្លើង អាកា​៤៧ បាញ់ខ្លួនឯងមួយគ្រាប់ចំកខាងឆ្វេងធ្លាយទៅលលាដ៍ក្បាល ភ្លាមៗនោះ​​ត្រូវសន្តិ​សុខធ្វើការជាមួយគ្នាដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។

បើតាមសំដីលោក ស្រ៊ុន សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរសន្តិសុខឯកជន​នៅក្រុង​តាខ្មៅ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាលបានប្រាប់សមត្ថកិច្ចថាបុរសដែលបាញ់សម្លាប់ ខ្លួន​ឯងនេះត្រូវជាបងប្រុសបង្កើតរបស់គាត់។ ចំពោះមូលហេតុដែលគាត់បាញ់សម្លាប់ខ្លួនឯងដោយសារមានវិបត្តិគ្រួសារបន្ទាប់ពីគាត់បានលែងលះជាមួយប្រពន្ធជិត១ឆ្នាំមកហើយ គឺគាត់​តែងតែពិបាកចិត្ត​មិននឹកស្មានថា​គាត់​គិត​ខ្លីដល់ថ្នាក់បាញ់សម្លាប់ខ្លួនឯងបែបនេះ ។

បច្ចុប្បន្នជនរងគ្រោះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ៕​

dfdsdsf fdfdsdf

RELATED ARTICLES