ក្រុមមន្ត្រីគ្រោះមហន្តរាយម៉ាឡេស៊ីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៦នាក់បានស្លាប់និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីមានការរអិលបាក់ដីបានគ្របដណ្ដប់ជំរុំបោះតង់មួយកន្លែងក្នុងរដ្ឋSelangorរបស់ប្រទេសម៉ាឡេស៊ី។នេះបើយោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃសុក្រទី១៦ខែធ្នូឆ្នាំ២០២២។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាប្រហែលម៉ោង ៣យប់ ថ្ងៃព្រហស្បតិ៍នៅឯកសិដ្ឋានស្នាក់នៅក្នុងសង្កាត់ Batang Kali ។មន្ត្រីនៅកន្លែងកើតហេតុនិយាយថា ការរអិលបាក់ដីបានបំផ្លាញភ្នំមួយពីកម្ពស់ប្រហែល៣០ ម៉ែត្រពីលើកន្លែងបោះជំរុំ ហើយគ្របដណ្តប់លើផ្ទៃដីប្រហែល ០,៤ហិកតា។មនុស្សជាង៩០នាក់ រួមទាំងកុមារផងដែរ ត្រូវបានបោះជំរុំនៅទៅនោះ។
ក្រុមអ្នកស្វែងរក និងជួយសង្គ្រោះកំពុងរុករកនៅក្នុងភក់ក្រាស់ និងដើមឈើដែលដួលរលំសម្រាប់មនុស្ស ១៧នាក់ដែលកំពុងបាត់ខ្លួននៅកន្លែងបោះជំរុំនៅឯកសិដ្ឋាន ស្ថិតនៅក្នុងរដ្ឋ Selangor ។
អ្នកជួយសង្គ្រោះរាប់រយនាក់នៅកន្លែងកើតហេតុកាលពីព្រឹកថ្ងៃសុក្របានដើរឆ្លងកាត់ភក់ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត។

ស្នងការប៉ូលិសស្រុក Suffian Abdullah បាននិយាយថា អ្នកស្លាប់ទាំងនោះជាជនជាតិម៉ាឡេស៊ីហើយរួមទាំងក្មេងអាយុប្រហែលប្រាំឆ្នាំផងដែរ។លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថាមនុស្សជិត៤០០នាក់មកពីទីភ្នាក់ងារជាច្រើនត្រូវបានដាក់ពង្រាយ ដោយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។
ក្រសួងគ្រោះមហន្តរាយម៉ាឡេស៊ី បានឲ្យដឹងថា បាននិយាយថាមនុស្សចំនួន៦១នាក់ត្រូវបានរកឃើញថាមានសុវត្ថិភាព ក្នុងចំណោមមនុស្សសរុបចំនួន ៩៤ នាក់ដែលត្រូវបានជាប់នៅក្នុងការរអិលបាក់ដី។
នាយករដ្ឋមន្ត្រីលោក អាន់វ៉ា អ៊ីប្រាហ៊ីម គ្រោងនឹងមកដល់ទីតាំងនៅល្ងាចនថ្ងៃសុក្រ អមដំណើរដោយរដ្ឋមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត។

លោកបានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ និងបួងសួងដល់ជនរងគ្រោះបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុករបស់លោក៕