Sunday, September 22, 2024
Homeតារាខ្មែរកែវ កល្យាណ ៖កូនស្រីបិទបញ្ចប់មន្ទិលស្នេហ៍​សុ​ផាន់​ម៉ៃ

កែវ កល្យាណ ៖កូនស្រីបិទបញ្ចប់មន្ទិលស្នេហ៍​សុ​ផាន់​ម៉ៃ

ភ្នំពេញ៖អ្នកនាងកែវ កល្យាណ បានរៀបការកូនស្រីច្បងសំណព្វចិត្តរបស់នាងឈ្មោះកែវ ឡា​វីញ អាយុ២៣ជា​មួយ​លោកហម លាងហេង អាយុ២៥ឆ្នាំកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលពិធីនោះមាន​ភ្ញៀវ​​ទាំងសង​ខាង​ជាង៩០០នាក់(៩០តុ)ចូលរួម ខណៈដែលអ្នកសិល្បៈវិញ​គេឃើញមានតែអ្នកជិត​ដិតប៉ុណ្ណោះដែលត្រូវអតីត​តារា​សម្ដែងជើងចាស់រូបនេះ​ហៅឲ្យចូលរួម​។ការ​​ចូល​​រោងការរបស់នាងឡាវីញ នាពេលនេះប្រាកដណាស់​ថាជាការ​លាងជម្រះមន្ទិល​សង្ស័យ​នាងស្រលាញ់ភេទដូចគ្នា(Lesbian)ជាមួយនាងយ៉ា សុផាន់ម៉ៃ  ក្រោយអ្នកទាំងពីរ​លេង​​រឿង”រសជាតិអ្នកមាន”​ហើយត្រូវបានគេតាមដានឃើញថាពួកគេជាប់ចិត្តគ្នា​ទាំងក្នុង​និង​ក្រៅឆាក ។ប៉ុន្ដែពេល​នេះ​នាងឡាវីញ ជ្រើសប្ដីជាបុរសពេញ​លក្ខ​ណៈមិនមែនជាស្រី្ដភេទដូច​ការ​សង្ស័យ​នោះទេ ទើបគេជឿរថា​ចាប់ពី​ពេលនេះត​ទៅអ្នកដែល​សង្ស័យថានាងឡាវីញ ស្រ​លាញ់ស្រីដូចគ្នានោះប្រាកដជាលែងដាក់បន្ទុក​ដល់នាងដូច​មុន​ទៀត​​ជាមិនខាន។

 គេឃើញមង្គលការរបស់នាងកែវ ឡាវីញ នោះមានអ្នកដឹកនាំរឿងជើងចាស់លោកហ្វៃ សំអាង និងលោកកៅ សីហា ក៍បានចូលរួមដែរ ហើយមុនរៀបការមួយថ្ងៃអ្នកនាងកល្យាណ ប្រាប់ថាកូនស្រីនាងសម្រាក​បានតែ​១អា​ទិត្យប៉ុណ្ណោះនឹងត្រូវបន្ដអាជីពសម្ដែងរបស់ខ្លួនឡើងវិញ​ដោយត្រៀមថតរឿងថ្មីជាប្រភេទរឿង​សម័យឲ្យ​ហង្ស​មាស ហើយក្នុងនាមនាងជាម្ដាយ​នៅ​តែគាំទ្រ​កូនស្រីឲ្យលេងសិល្បៈជាបន្ដទៀតដើម្បីចូលរួម​លើកស្ទួយសិល្បៈ​ទី៧​របស់ខ្មែរ​យើង​។

 តាមប្រភពថាពេលដឹងថាកែវ ឡាវីញ រៀបការប្ដីក្រុមស្រលាញ់ស្រីភេទដូចគ្នាមួយ​ចំ​នួន​មាន​ការ​សោកស្ដាយ​ដែល​ស្រីស្អាតរូបនេះជ្រើសប្ដីជាបុរសពេញលក្ខណៈ រហូតមានអ្នក​ខ្លះ​កើត​ទុក​មិន​សុខចិត្តដោយសារតែ​នាង​មិនស្រលាញ់ស្រីដូចក្នុងរឿង​នោះទៀតផង។​ចំ​ណែ​ក​​អ្នក​នាង​កល្យាណ ធ្លាប់ប្រាប់អ្នកយកព័ត​មានយើង​ថាបើ​សិនជាឡាវីញ ហ៊ានតែទទួលថត​ភាព​យន្ដ​ណាដែលលេងស្រលាញ់ស្រីនិងស្រីទៀតនោះគឺ​នាងគ្មានការរារែក​ចិត្តប៉ុនក្រ​ចកដៃ​ឡើយ ត្រូវ​​តែឲ្យនាងឈប់សិល្បៈជាបន្ទាន់តែម្ដង។ចាប់តាំងពីការប្រកាសរបស់​អតីតតារា​សម្ដែ​ង​​​ទស​​​វត្សន៍ទី៨០ និង៩០ នោះមកគេឃើញឡាវីញ មិនហ៊ានប្រឆាំងបញ្ជារបស់ម្ដាយ​នាងឡើយ​ហើយ​នាងងាក​ទៅលេងរឿងបុរាណនិង​សម័យដែលធ្វើជាស្រ្ដី​ភេទពេញលក្ខណៈ​វិញ។សម្រាប់អ្នកនាងកែវ កល្យាណ នាង​ថា​មានអ្នកដឹកនាំរឿងមួយចំនួនបានហៅនាង​ថត​ភាព​យន្ដ​ឡើងវិញដែរក្នុងនាមជាតួម្ដាយ ប៉ុន្ដែនាងបាន​បដិសេធ​ជាបន្ដបន្ទាប់ព្រោះខ្លាចគ្មាន​ពេលវេ​លា​គ្រប់គ្រាន់ បើទោះជាចិត្តនៅតែស្រលាញ់ការងារចាស់នេះដក់ជាប់ក្នុងចិត្ត​ជានិច្ច​ក្ដី។

 ក្រៅពីអ្នកនាងកែវ កល្យាណ តារាដែលបណ្ដុះកូនស្រីឲ្យបន្ដវេនអាជីពសិល្បៈ​មានដូច​ជា​អ្នកនាងម៉េង កែវ​ពេជ្ជ​តា,ខាត់ សុឃីម,ចន ច័ន្ទលក្ខិណ,លោកហួ ឡាវី និងព្រាប សុវត្ថិ ជា​ដើម។ចំពោះអ្នកនាងកល្យាណ វិញពេល​នេះ​នាងបានកូនប្រសារជាអ្នកជំនាញIT ហើយគេ​ជឿរ​ថា​នាង​ប្រាកដជាស្រាលខ្លួនលែងឈឺក្បាលរឿងFan របស់​ឡា​វីញ និងសុផាន់ម៉ៃ ខ្វែងគំ​និត​គ្នាតទៅទៀតជាមិនខាន ហើយរឿងដែលនាងនឹងរីករាយគឺ​នឹងទទួលបាន​ចៅព​ឆាប់​ៗ​​នេះ​ហើយ​​៕

RELATED ARTICLES